ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​និយាយ ! ខ្លួន​នៅ​ក្មេងខ្ចី​មិន​ខំរៀន​សូត្រ​បែរជា​ទៅ​ប្រព្រឹត្ត​អំពើ​បែប​នេះ

6 ឆ្នាំ មុន

ខេត្តកំពត ៖ ក្រុម​ក្មេង​ទំនើង​ប្រុស​-​ស្រី​ចំនួន​១៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ក្មេង​ទំនើង​ទាំងនោះ​ត្រៀម​អាវុធ​របស់​ខ្លួន​មានកាំបិត ដាវ សា​ម៉ូ​រ៉ៃ និង​ដែក​ស្រួច

ខេត្តកំពត ៖ ក្រុម​ក្មេង​ទំនើង​ប្រុស​-​ស្រី​ចំនួន​១៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ក្មេង​ទំនើង​ទាំងនោះ​ត្រៀម​អាវុធ​របស់​ខ្លួន​មានកាំបិត ដាវ សា​ម៉ូ​រ៉ៃ និង​ដែក​ស្រួច សំរាប់​ប្រ​យុ​ទ្ឋ​កាប់​ចាក់​គ្នា​ជាមួយ​ភាគី​ម្ខាង​ទៀត ។ ករណី​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ក្តាប់​បាន​សភាព​ការ​បាន​មុន​ក៏​ចេញ​បង្ក្រាប​បាន​ទាន់​ពេលវេលា​មិន​បាន​ឲ្យ​ភាគី​ខាង​ណាមួយ​រង​របួស​នោះ​ឡើយ ។ ប៉ុន្តែ​ក្នុង​ករណី​នេះ​កំលាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ក្មេង​ទំនើង​បាន​ទាំងអស់​រួម​នឹង​វត្ថុ​តាង ។ 

តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ លក ញ៉ា​វ បាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​ប្រុស​-​ស្រី​ទាំង​១៥​នាក់​កំលាំង​សមត្ថកិច្ច​អធិការ​ស្រុក​បន្ទាយមាស​បាន​សហការ​ជាមួយ​កំលាំង​អន្តរាគមន៍​ឈុត​ខ្មៅ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ទូក​មាស ស្ថិត​ក្នុងភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។ 

ក្មេង​ទំនើង​ប្រុស​ស្រី​ទាំង​១៥​នាក់​នោះ​ទី​១-​ឈ្មោះ ហ៊ា​ង សា​រ៉ា​ន ភេទ​ស្រី​, ទី​២-​ឈ្មោះ រិ​ន សុខលាភ ភេទ​ប្រុស​, ទី​៣-​ឈ្មោះ ស៊ូ មើ​យ ភេទ​ប្រុស​, ទី​៤-​ឈ្មោះ នាង សារី​វិច្ឆិកា ភេទ​ប្រុស​, ទី​៥-​ឈ្មោះ សៀន ស៊ា​ង​លី ភេទ​ប្រុស​, ទី​៦-​ឈ្មោះ ទ្រី លី​ហ៊ា​ង ភេទ​ប្រុស​, ទី​៧-​ឈ្មោះ ញឹ​ម សម្បត្តិ ភេទ​ប្រុស​, ទី​៨-​ឈ្មោះ អ៊ឹ​ង សីហា ភេទ​ប្រុស​, ទី​៩-​ឈ្មោះ អ៊ិ​ន សុ​ផា​រ៉ា ភេទ​ប្រុស​, ទី​១០-​ឈ្មោះ ឈឿ​ន ជា​លៀង ភេទ​ប្រុស​, ទី​១១-​ឈ្មោះ វ៉ា​ន់ សុខ​នី ភេទ​ប្រុស​, ទី​១២-​ឈ្មោះ វ៉ើ​យ ស៊ី​ប៉ូ​ល ភេទ​ប្រុស​, ទី​១៣-​ឈ្មោះ ពុធ ភី​រម្យ ភេទ​ប្រុស​, ទី​១៤-​ឈ្មោះ ខែ​ម វិចិត្រ ភេទ​ប្រុស​, ទី​១៥-​ឈ្មោះ ម៉ាង ម៉ៅ ភេទ​ប្រុស ។ 

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្មេង​ទំនើង​ប្រុស​ស្រី​ទាំង​ចំនួន​១៥​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​គឺ​មាន​អាយុ​ចាប់ពី​១៥​ទៅ​១៧​ឆ្នាំ​ក្នុង​នោះ​ភាគច្រើន​ជា​កូនសិស្ស​រៀន​នៅ​វិទ្យាល័យ អង្គ​សុ​ភី ក្នុង​ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ហើយ​ទៅ​បង្ក​ការ​កាប់​ចាក់​គ្នា​នៅ​វិទ្យាល័យ ទូក​មាស ស្ថិត​ក្នុងភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ដោយសារ​សមត្ថកិច្ច​ដឹង​ហេតុ​ការ​ទាន់​ទើប​សមត្ថកិច្ច​ចូល​ទៅ​បង្ក្រាប​បាន​ទាន់​ពេលវេលា​នៅ​ពេល​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​មិន​ទាន់​បញ្ចេញ​សកម្មភាព ។ ក្នុង​នោះ​គូកន​របស់​គេ​មួយ​ចំនួន​បានដឹង​ខ្លួន​មុន​រួច​រត់គេច​ខ្លួន​ក្រោយ​ពី​ដឹង​ថា កំលាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប ។ ក្មេង​ទំនើង​ទាំង​១៥​នាក់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕