ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​យក​ជីវិត​ធ្វើ​ដើមទុន​សម្រាប់​ប្តូរ​យក​សន្តិភាព​នៅ​ទូ​ទាំង​ប្រទេស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាជិក​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បងប្អូន​ជា​អតីត​សមាជិក សមាជិកា គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បោះបង់​ចោល​គណបក្ស​របស់​ខ្លួន​ទៅ​រួមរស់​ក្នុង​ជីវភាព​នយោ​បាយ​របស់​គណបក្ស​

រាជធានី​ភ្នំពេញ ៖ សមាជិក​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បងប្អូន​ជា​អតីត​សមាជិក សមាជិកា គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បោះបង់​ចោល​គណបក្ស​របស់​ខ្លួន​ទៅ​រួមរស់​ក្នុង​ជីវភាព​នយោ​បាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សរុប​១៦៣​នាក់  ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​យ៉ាង​ឧឡា​រឹក នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៧ ក្នុង​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ​។

ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាជិក​ថ្មី និង​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​ថ្មី​នោះ លោក ប៊ុ​ន សេរី ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​សាក់​សំពៅ និង​សហការី បាន​ថ្លែង​ស្វាគមន៍ និង​អបអរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​បងប្អូន​យើង​ដែល​បាន​សំរេចចិត្ត​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​រួមរស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ស្នូល​នៃ​ការ​ពង្រឹង​ខឿន​សន្តិភាព និង​ការ​អភិវឌ្ឍន៍​។ លោក​បន្ត​ថា ការ​សំរេចចិត្ត​ចូល​ជា​សមាជិក គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ស្ម័គ្រចិត្ត​របស់​បងប្អូន គឺ​ធ្វើ​ឡើង​ប្រកបដោយ​សុភ​វិ​និ​ច្ឆ​យ័  និង​មាន​ទំនុកចិត្ត ហើយ​ការ​សំរេច​ជ្រើស​រើស​យក​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មាន​ន័យ​ថា បងប្អូន​មិន​អាច​ប្រគល់​វាសនា​ខ្លួន ឬ​កូនចៅ​ខ្លួន​ទៅ​លើ​គណបក្ស​ណា ឬ​មេ​បក្ស​ណាមួយ​ដែល មិន​មាន​ភាព​ច្បាស់លាស់ មិន​បាន​យល់​ពី​ការ​​លំបាក​របស់​ប្រជាពលរដ្ឋ​នោះ​ដោយ​ប្រថុយប្រថាន​បាន​ឡើយ ការ​សំរេចចិត្ត​នេះ​ស្មើនឹង​ការ​ទទួល​បានការ​រីក​ចំរើន និង​អភិវឌ្ឍន៍​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​មិន​ដែល​រត់​ចោល​ប្រជាពលរដ្ឋ​ម្តងណា​ឡើយ ផ្ទុយ​ទៅ​វិញ​សម្តេច​រួម​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដទៃ​ទៀត បាន​យក​ជីវិត​ធ្វើ​ដើមទុន​ប្តូរ​យក​សន្តិភាព​ពេញ​លេញ​ទូ​ទាំង​ប្រទេស ដោយសារ​សន្តិភាព​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​កំពុង​រស់នៅ​ដោយ​សុខ​សប្បាយ​ប្រកប​របរ​រកស៊ី​បាន​ងាយស្រួល ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ថែរក្សា​សន្តិភាព​ដែល​យើង​ទទួល​បាន​យ៉ាង​លំបាក​នេះ ឲ្យ​បាន​ស្ថិតស្ថេរ​គង់​វង់ មិន​អាច​ឲ្យ​ក្រុម ឬ​ជន​ណា​បំផ្លាញ​បាន​ឡើយ រួម​ទាំង​ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​យើង​ផង​ដែរ ។

លោក ប៊ុ​ន សេរី មាន​ប្រសាសន៍​ទៀត​ថា នៅ​ថ្ងៃ​ទី​៤ មិថុនា ២០១៧ ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ នឹង​ដំណើរការ ហើយ​ចាប់ពី​ថ្ងៃ​ទី​២០ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា​ខាង​មុខ ជា​រយៈពេល​នៃ​ការ​ឃោសនាបោះឆ្នោត ។ ពេល​នោះ​នឹង​មាន​គណបក្ស​នយោបាយ​ច្រើន​មក​ឃោសនា​រក​សំឡេង​ឆ្នោត តែ​ទោះបី​យ៉ាងណា​ប្រជាពលរដ្ឋ​ជា​អ្នក​វិ​និ​ច្ឆ​យ័ និង​ធ្វើការ​ជ្រើស​រើស​យក​ក្រុមប្រឹក្សា​សង្កាត់​ដែល​ចេះ​ស្រឡាញ់​ប្រជាពលរដ្ឋ ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ ពិសេស​មេដឹកនាំ​មូលដ្ឋាន​ដែល​ជា​មនុស្ស​អ្នក​ធ្វើ​,​អ្នក​អភិវឌ្ឍន៍​ពិតប្រាកដ​មិន មែន​សន្យា​បែប​ពពុះ​សាប៊ូ​នោះ​ទេ ៕