ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​3​មាន​ភាព​ទាក់ទាញ​ជាងគេ​សម្រាប់​ការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ

6 ឆ្នាំ មុន

ប្រសិនបើ​និយាយ​ពី​ទីផ្សារ​អចលនទ្រព្យ​ពាណិជ្ជកម្ម​របស់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក វិនិយោគិន​បាន​ផ្តោត​ទៅ​លើ​ប្រទេស​ខុស​ៗ​គ្នា​ចំនួន​៣ ។

បន្ទាប់​ពី​ប្រទេស​ឥណ្ឌា​ទទួល​បានការ​វិនិយោគ​ក្នុង​ផ្នែក​

ប្រសិនបើ​និយាយ​ពី​ទីផ្សារ​អចលនទ្រព្យ​ពាណិជ្ជកម្ម​របស់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក វិនិយោគិន​បាន​ផ្តោត​ទៅ​លើ​ប្រទេស​ខុស​ៗ​គ្នា​ចំនួន​៣ ។

បន្ទាប់​ពី​ប្រទេស​ឥណ្ឌា​ទទួល​បានការ​វិនិយោគ​ក្នុង​ផ្នែក​អចលនទ្រព្យ​ដល់​ទៅ​២,៣​ប៊ី​លាន​ដុល្លារ​នា​ឆ្នាំ​មុន នៅ​ដើមឆ្នាំ​២០១៧​នេះ​បាន​ផ្តល់​ផល​ចំណេញ​ជា​ច្រើន​ដល់ទី​ផ្សារ​ឥណ្ឌា​ផង​ដែរ ដោយ​ទីផ្សារ​នេះ​ទទួល​បានការ​វិនិយោគ​រហូត​ដល់​៤៧​លាន​ដុល្លារ​ឯណោះ​ក្នុង​ត្រីមាស​ទី​១ ។

ជាមួយ​គ្នា​នេះ អ្នកជំនាញ​ក្នុង​ក្រុមហ៊ុន JLL គិត​ថា នឹង​មានការ​វិនិយោគ​បន្ថែម​ចូល​មក​ក្នុង​ប្រទេស​នេះ ខណៈ​លោកនាយក​រដ្ឋមន្ត្រី Modi នៅ​គ្រប់គ្រង​ក្នុង​សភា​ដែល​ជំរុញ​ឲ្យ​មានការ​ធ្វើ​កំណែទម្រង់​កាន់តែ​លឿន ។ ដោយ​មានច្បាប់​និយ័ត​កម្ម និង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ឧសភា គេ​គិត​ថា នឹង​មាន​តម្លាភាព​ជាង​មុន​ផង​ដែរ​ក្នុង​វិស័យ​នេះ ។

ក្រៅពី​ប្រទេស​ឥណ្ឌា វិនិយោគិន​អន្តរជាតិ​កំពុង​តែ​សម្រុកចូល​ក្នុង​ទីផ្សារ​ប្រទេស​អូស្ត្រាលី​។ លោក Simon Storry ប្រធាន​ផ្នែក​ការ​វិនិយោគ​អន្តរជាតិ​ក្នុង JLL Australia និយាយ​ថា ៖ « ការ​ទិញ​របស់​អតិថិជន​បរទេស​ត្រូវ​បាន​រាប់​បញ្ចូល​៤០% នៃ​ការ​ទិញ​សរុប​ប្រចាំត្រីមាស​របស់​អូស្ត្រាលី ហើយ​ពួក​យើង​គិត​ថា លំហូរ​ធនធាន​ពី​បរទេស​នឹង​រក្សា​កត្តា​ជំរុញ​ដល់​ការ​វិនិយោគ » ។
នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​វិញ ក៏​មាន​អ្នក​រង់ចាំ​អចលនទ្រព្យ​តម្លៃ​ល្អជា​ច្រើន​ផង​ដែរ ។ លោក Myles Huang មក​ពី​ក្រុម​ស្រាវជ្រាវ​ទីផ្សារ​ធនធាន​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​របស់ JLL និយាយ​ថា ៖ «​ទ្រព្យសម្បត្តិ​ដែល​បាន​ដាក់​លក់​លើ​ទីផ្សារ​ដូច​ជា Asia Square 2 នឹង​ជា​ផលិតផល​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​ធំ​ៗ ។ ចំណែក​ក្នុង​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី​អាគ្នេយ៍​វិញ គឺ​មាន​វិនិយោគិន​ជនជាតិ​ចិន​ចាប់អារម្មណ៍​លើ​គម្រោង​ទាក់ទិន​នឹង​ការ​ផ្តួចផ្តើម​គំនិត One Belt One Road » ។

ទោះជា​យ៉ាងណា លោក Huang  បន្ថែម​ថា ការ​ទិញ​ក្នុង​ទីផ្សារ​ដទៃ គឺ​ពឹងផ្អែក​លើ​ថា តើ​មាន​អចលនទ្រព្យ​ក្នុង​ស្តុក​ដែរ​ឬទេ ៕