ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី និង​បេ​ឡារុស​ឯក​ភាព​គ្នាបង្កើត​​ម​ជ្ឈមណ្ឌល​​នុយក្លេអ៊ែរ​​មួយ

15 ឆ្នាំ មុន

ទីភ្នាក់​ងារ​ព័ត៌មាន​ក្នុងស្រុក​របស់​​​បេឡារុស​រាយការណ៍​​ថា ប្រទេស​រុស្ស៊ី​​នឹងបង្កើត​​ស្ថានីយ​ថាមពល​នុយ​ក្លេអ៊ែរ​​មួយសម្រាប់ប្រទេស​បេ​ឡា​រុស​ ដែលស្ថានីយ​នោះនឹង​ចំណាយ​​អស់ប្រាក់​​៩,៤​ពាន់លាន​​ដុល្លារ​អាមេរិក ។ កិច្ចព្រមព្រៀង​​នៃការបង្កើត​ថាមពល​​នុយក្លេអ៊ែរ​​នោះត្រូវ​បាន​ចុះហត្ថលេខា​​ដោយនាយក​រដ្ឋ​មន្ត្រី​​រុស្ស៊ី ​លោកវ៉្លា​ឌីមៀ ពូទីន ក្នុងអំឡុង​ពេល​លោកបំពេញ​ទស្សន​កិច្ច​​នៅក្នុង​ប្រទេស​បេឡារុស​កាលពីថ្ងៃទី​​១៥ មីនា ​កន្លងមក ។​
ក្នុង​​អំឡុងពេល​​​ជួបសម្តែង​ការ​គួរសម​​ជា​មួយប្រធានាធិបតី​​បេឡារុស​​ លោកអាឡិច​​សាន់ឌ័រ ​លូកា​សេនកូ ​លោកពូទីន ​ថ្លែង​ថា សុវត្ថិ​ភាពនៃរោងចក្រ​​នុយ​ក្លេ​អ៊ែ​ពេល​​អនាគត​​របស់​បេ​ឡារុស​នឹង​មានលក្ខណៈ​ល្អប្រសើរ​ជាង​​ប្រទេស​ជប៉ុន ។​
លោកពូទីន ​ថ្លែង​ទៀត​ថា គម្រោង​ដែល​យើង​កំពុង​ពិភាក្សា​​ ហើយ​នឹង​​សម្រេច​បាន​ជា​គម្រោង​​ជំនាន់ក្រោយ ​ហើយ​មាន​​​កម្រិត​​​ការពារ​​ខ្ពស់​ជាង​​​រោងចក្រ​​នុយក្លេអ៊ែរ​​របស់​ប្រទេស
ជប៉ុន ៕