ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​សំណួរ​ធ្វើ​ឱ្យ រ៉ូ​លី​ន ហាក់​រង្គាលចិត្ត​ ទ្រាំលែង​ឆ្លើយតប​​ទៅវិញ​យ៉៉ាង​ចាក់ដោត

1 ឆ្នាំ មុន
  • ភ្នំពេញ

រ៉ូ​លី​ន បាន​សម្តែង​ការ​ហាក់​រង្គាលចិត្ត និង​បាន​គេចវេស​ពី​ឆ្លើយ​តប​ណាមួយ​ចំពោះ​សំណួរ​ចំនួន​២ ដែល​តែងតែ​ត្រូវ​បាន​ដេញដោល​សួរ​ជា​បន្តបន្ទាប់​ពី​មហាជន ខណៈ​ពេល​ដែល​សំណួរ​ទាំងនេះ បាន​ធ្វើ​អោយ​

រាជធានី​ភ្នំពេញ ៖ រ៉ូ​លី​ន បាន​សម្តែង​ការ​ហាក់​រង្គាលចិត្ត និង​បាន​គេចវេស​ពី​ឆ្លើយ​តប​ណាមួយ​ចំពោះ​សំណួរ​ចំនួន​២ ដែល​តែងតែ​ត្រូវ​បាន​ដេញដោល​សួរ​ជា​បន្តបន្ទាប់​ពី​មហាជន ខណៈ​ពេល​ដែល​សំណួរ​ទាំងនេះ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​អារម្មណ៍​ខ្លួន​យ៉ាង​ខ្លាំង​។

សំណួរ​២ ដែល រ៉ូ​លី​ន ត្រូវ​បាន​ទស្សនិកជន​សួរ​ស្ទើរ​មិន​ដាច់​នោះ​គឺ ៖ ទី​១- តើ​លោក​ជា​ស្រី​ឬ​ប្រុស? និង​ទី​២- តើ​អនាគត​ទៅ​យកប្តី​ឬ​ប្រពន្ធ? ដែល​សំណួរ​ដ៏​ចាក់​ដោត​ទាំងនេះ កំពុង​តែ​តាម​កៀក​ខ្លួន​លោក​ជា​និច្ច​។

យ៉ាងណា រ​ង្គា​ស់នឹង​សំណួរ​ខាងលើ​នេះ​ខ្លាំង​ពេក រ៉ូ​លី​ន ក៏​បាន​ចេញ​មុខ​ស្នើ​សុំ​មហាជន​អោយ​បញ្ឈប់​ការ​សួរ​សំណួរ​បែប​នេះ​មក​លើ​រូប​លោក​ទៀត ត្បិត​លោក​គិត​ថា លោក​សុំ​សិទ្ធិ​មិន​ឆ្លើយ​តប​សំណួរ​ទាំងនេះ បើ​ទោះបីជា​លោក​ជា​មនុស្ស​មហាជន​ក៏​ដោយ​។

តារាចម្រៀង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា រ៉ូ​លី​ន ក៏​បាន​លើក​ឡើង​នៅ​លើ​បណ្តាញ​សង្គម​ថា «​រាល់​ថ្ងៃនេះ ធុញ​ហ្នឹង​សំណួរ​គេ​សួរ​ថា ប្រុស​ឬ​ក៏​ស្រី អនាគត​ទៅ​យកប្តី​ឬ​ប្រពន្ធ ឥឡូវ​ធ្លាយ​ដល់​ជាតិ​ក្រោយ​ទៀត​!»​។

លោក​បញ្ជាក់​ថា «​ខ្ញុំ​សូម​សួរ​មួយ​ពេល​ដែល​សួរ​អោយ​ខ្ញុំ​ឆ្លើយ​ហើយ តើ​សេរី​សួស្តី​ជ័យ​មង្គល​កើត​មាន​ដល់​អស់លោក​អ្នក​មែន? វា​មិន​ចាំបាច់​អី ត្រូវ​ដឹង​ថា គេ​យកប្តី ឬ​ប្រពន្ធ ស្រលាញ់​ប្រុស​ឬ​ក៏​ស្រី​ទេ ទោះបី​ខ្ញុំ​ជា​មនុស្ស​មហាជន ក៏​ខ្ញុំ​មិន​ចាំបាច់​អី​ត្រូវ​ឆ្លើយ​នឹង​សំណួរ​អស់ហ្នឹង​ដែរ​! ខ្ញុំ​សុំ​មែន​តាស បើ​ទំនេរ​រក​អី​ធ្វើ​អោយ​មាន​ប្រយោជន៍​ទៅ កុំ​សួរ​សំណួរ​នាំ​អោយ​រំខាន​អារម្មណ៍​គេ​អ​ញ្ចឹ​ង​!»​។

ជា​ការ​កត់សម្គាល់ ពាក់ព័ន្ធ​នឹង​សំណួរ​ខាងលើ​នេះ​ដែរ កន្លង​មក រ៉ូ​លី​ន ធ្លាប់​បាន​លើក​ឡើង​ថា អនាគត​លោក​នឹង​យកប្រពន្ធ ដើម្បី​បន្ត​វង្ស​ត្រកូល​។ លោក​បញ្ជាក់​ថា លោក​មាន​គម្រោង​ចង់​រៀប​ការ ប៉ុន្តែ​លោក​គិត​ថា អាពាហ៍ពិពាហ៍​ដែល​កើតឡើង​ទាល់តែ​អារម្មណ៍​ត្រូវចិត្ត​យើង ទើប​ទៅ​រួច​។ លោក​ថា តែបើ​និស្ស័យ​រុញ​ឲ្យ​ពេញចិត្ត​នារី​ណា បាក់ចិត្ត​បាក់​អារម្មណ៍ លោក​នឹង​សម្រេចចិត្ត​តែ​ម្តង​។ លោក​បន្ត​ថា បើ​យើង​បណ្តោយ​ឲ្យ​ជីវិត​នៅ​ម្នាក់ឯង​ក៏​ពិបាក តែបើ​មាន​គ្នីគ្នា​ក៏​ល្អ​សម្រាប់​ថែ​គ្នា​។

យ៉ាងណា​រហូត​មក​ទល់​នា​ពេល​នេះ លោក រ៉ូ​លី​ន នៅ​តែ​មិន​ទាន់​ច្បាស់​ទាំងស្រុង​នៅឡើយ ពេល​អារម្មណ៍​ក្នុង​ចិត្ត​ពិបាក​អា​កាត់ ខណៈ​ពេល​ដែល​តារា​រូប​នេះ ក៏​មិន​ទាន់​បង្ហាញមុខ​គូ​អនាគត​របស់​លោក​ថា ជា​ស្រី ឬ​ក៏​ប្រុស​នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ