ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេត ភី​ត ចាប់ផ្តើម​បង្ហាញមុខ​ក្នុង​សង្គម​ក្រោយ​ក្រៀមក្រំ​ច្រើន​ខែ

6 ឆ្នាំ មុន

ទស្សនាវដ្តី​«People»​បាន​ផ្សាយ​ដោយ​យោង​តាម​ប្រភព​ជំនិត​របស់​លោក​ប្រេត ភី​ត​ថា តារា​ឯក​ហូ​លី​វូ​ដ​រូប​នេះ​ចាប់ផ្តើម​បង្ហាញមុខ​ក្នុង​សង្គម និង​ដើរ​កម្សាន្ត​ដោយ​មាន​មិត្តភក្តិ​ជា​អ្នក​បបួល ក្រោយ​ពី​សម្ងំ​នៅ​ក្នុងផ្ទះ​អស់​រយៈពេល​ជា​ច្រើន​ខែ តាំង

ទស្សនាវដ្តី​«People»​បាន​ផ្សាយ​ដោយ​យោង​តាម​ប្រភព​ជំនិត​របស់​លោក​ប្រេត ភី​ត​ថា តារា​ឯក​ហូ​លី​វូ​ដ​រូប​នេះ​ចាប់ផ្តើម​បង្ហាញមុខ​ក្នុង​សង្គម និង​ដើរ​កម្សាន្ត​ដោយ​មាន​មិត្តភក្តិ​ជា​អ្នក​បបួល ក្រោយ​ពី​សម្ងំ​នៅ​ក្នុងផ្ទះ​អស់​រយៈពេល​ជា​ច្រើន​ខែ តាំងពី​ចែកផ្លូវ​ជាមួយ​នាង​អេ​ន​ចេ​លី​ណា ជោ​លី តា​រាហូ​លី​វូ​ដ​កាលពី​ខែកញ្ញា​២០១៦​មក ។

ទស្សនាវដ្តី​ដដែល​បញ្ជាក់​ថា ប្រេត ភី​ត​បាន​ដើរ​កម្សាន្ត​នៅ​ក្រៅ​ផ្ទះ ប៉ុន្តែ​មិនមែន​ជា​ការ​ដើរ​កម្សាន្ត​ជាមួយ​គូស្នេហ៍​ទេ ។ ការ​បង្ហាញខ្លួន​ជា​សាធារណៈ​របស់​តារា​ឯករូប​នេះ​មាន​ន័យ​ថា មិត្តភក្តិ​មិន​ចង់ឱ្យ​គេ​អង្គុយ​ស្រងេះស្រងោច​តែ​ម្នាក់ឯង​នៅ​ក្នុងផ្ទះ និង​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​គេ​មាន​ទឹកមុខ​ស្រស់ស្រាយ ។

ក្រោយ​ពី​លែងលះ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ​មក បច្ចុប្បន្ន​លោក​ប្រេត ភី​ត និង​នាង​អេ​ន​ចេ​លី​ណា ជោ​លី​រំសាយ​ភាព​តានតឹង ។ ចំណែក​នាង​Sienna Miller​តារា​ឯក​អាយុ​៣៥​ឆ្នាំ ដែល​មាន​ដំណឹង​ថា​កំពុង​ដើរ​កម្សាន្ត​ជាមួយ​ប្រេត ភី​ត បាន​បដិសេធ​ដំណឹង​នោះ​ថា​គឺជា​រឿង​មិន​អាច​យក​ជា​ការ​បាន​ទេ ៕