ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ទារុណកម្ម​បុរស​2​នាក់​រួមរ័ក​នឹង​គ្នា

6 ឆ្នាំ មុន

AP​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​លោក​ម៉ា​ស៊ូ​គី ប្រធាន​ក្រុម​ស៊ើប​អង្កេត​ផ្នែក​សាសនា​របស់​ខេត្ត​អា​សេ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បញ្ជាក់​ថា បុរស​២​នាក់ ត្រូវ​ដាក់ទោស​ដោយ​វាយ​នឹង​រំពាត់ផ្តៅ ព្រោះ​មាន​កំហុស​រួមរ័ក​

AP​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​លោក​ម៉ា​ស៊ូ​គី ប្រធាន​ក្រុម​ស៊ើប​អង្កេត​ផ្នែក​សាសនា​របស់​ខេត្ត​អា​សេ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បញ្ជាក់​ថា បុរស​២​នាក់ ត្រូវ​ដាក់ទោស​ដោយ​វាយ​នឹង​រំពាត់ផ្តៅ ព្រោះ​មាន​កំហុស​រួមរ័ក​ជាមួយ​គ្នា​ខុស​ខ្បា​ប់សាស​នា ដែល​ដាក់​ឱ្យ​ប្រើ​កាលពី​២​ឆ្នាំ​មុន ។

អ្នក​រស់នៅ​ទីប្រជុំជន​«​រូ​កូ​»​ក្រុង​បាន់​ដា​អា​សេ ខេត្ត​អា​សេ បាន​ប្តឹង​ទៅ​ព្រឹទ្ធបុរស​ផ្នែក​សាសនា កាលពី​ថ្ងៃ​ទី​២៩ មីនា ២០១៧ ថា​បុរស​២​នាក់ អាយុ​ប្រម​ហែល​២៣​ឆ្នាំ បាន​រួមរ័ក​ជាមួយ​គ្នា ។
ក្រោយ​ពេល​ចាប់ខ្លួន​បុរស​២​នាក់​នោះ​សារភាព​ថា ពួក​គេ​ជា​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា ។ អ្នកស្រុក​បាន​លួច​ថត​វី​ដេ​អូ​ឃ្លី​ប​នៃ​ការ​រួមរ័ក​នោះ​ទុកជា​ភស្តុ​តាង ។

អា​សេ ស្ថិត​នៅ​ភាគ​ខាងលិច ឆៀង​ខាងជើង ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ប្រើ​ច្បាប់​«Sharia»​កាលពី​២​ឆ្នាំ​មុន អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ដាក់​ទារុណកម្ម​លើ​អ្នក​ល្មើស​នឹង​សីលធម៌​រួមរ័ក​ភេទ​ដូច​គ្នា​ត្រូវ​វាយ​១០០​រំពាត់ ។ ការ​វាយ​នឹង​រំពាត់​អាច​បន្ធូរ​ប​ន្ធ​យ​ទោស​ប្រសិនបើ​មាន​កំហុស​ក្នុង​លក្ខណៈ​ជា​សហាយស្មន់ ល្បែង​សុ​ី​សង ផឹកស្រា និង​បុរស​ដែល​គេចវេះ​ពី​ការ​ប្រារព្ធ​ពិធី​សាសនា​នៅ​ថ្ងៃ​សុក្រ ។

ការ​ស្រឡាញ់​ភេទ​ដូច​គ្នា មិនមែន​ជា​រឿង​ខុសច្បាប់​នៅ​ឥណ្ឌូ​ណេ​ស៊ី​ទេ ប៉ុន្តែ​រដ្ឋាភិបាល​កំពុង​ពិចារណា​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ដាក់ទោស​លើ​បទល្មើស​រួមរ័ក​ក្នុង​ពេល​មិន​ទាន់​រៀប​ការ និង​រួមរ័ក​ភេទ​ដូច​គ្នា ៕