ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុគ្រាន់​ជាតួលេខប៉ុណ្ណោះ សម្រាប់​លោក​យាយ​ DJ​​

6 ឆ្នាំ មុន

ជប៉ុន ​៖ តាម​ប្រភព​ព័ត៌មាន Oddity Central ឱ្យ​ដឹង​ថា លោក​យាយ​​អាយុ​៨២​ឆ្នាំម្នាក់ បាន​ក្លាយទៅជា DJ ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​មិន​បោះបង់​អាជីព​ជា​អ្នកលក់​នំ​ប៉ាវទេ ​រាល់​​ថ្ងៃនេះ ​។

ជប៉ុន ​៖ តាម​ប្រភព​ព័ត៌មាន Oddity Central ឱ្យ​ដឹង​ថា លោក​យាយ​​អាយុ​៨២​ឆ្នាំម្នាក់ បាន​ក្លាយទៅជា DJ ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​មិន​បោះបង់​អាជីព​ជា​អ្នកលក់​នំ​ប៉ាវទេ ​រាល់​​ថ្ងៃនេះ ​។

លោកយាយ Sumiko Iwamuro គឺជា​ម្ចាស់​ហាង​ចិន​ នៅ​ក្នុង​ទីក្រុង​តូ​ក្យូ ដែល​ជា​កន្លែង​លោកយាយ​ អាច​ធ្វើ​នំ​ប៉ាវ​លក់​នៅ​ពេល​ថ្ងៃ​។ លុះពេល​យប់​មក​ដល់ លោកយាយ​នឹង​​ទៅ​ក្លិ​បរា​ត្រី ក្នុង​នាម​ជា DJ ដ៏​ល្បី​ម្នាក់​។ ទោះ​​បី​​ជា​ចាស់​យ៉ាងណា​​ក៏​ដោយ អាយុ​គឺ​គ្រាន់តែជាតួ​​លេខ​តែ​ប៉ុណ្ណោះ​ សម្រាប់​លោកយាយ ​។

កាលពី​១២​ឆ្នាំ​មុន លោកយាយ​បាន​រក​ឃើញ​ចំណង់​ចំណូលចិត្ត​ក្នុង​តន្ត្រី Techno នៅ​ពេល​ដែល​លោកយាយ​រៀបចំ​បទ​ភ្លេច​សម្រាប់​ពិធី​ខួបកំណើត​របស់​កូនប្រុស​លោកយាយ ​។ បន្ទាប់​ពី​ពេល​នោះ​ លោកយាយ​បាន​ចំណាយពេល​មួយ​ឆ្នាំ​ពេញ ក្នុង​ការ​ទៅ​រៀន​ជំនាញ DJ នៅ​សាលា​ ។

លោកយាយ​បាន​បង្កើត​បទ​ភ្លេង​​ដោយ​ខ្លួនឯង ដែល​បទ​ភាគច្រើន​ គឺជា​ប្រភេទ​បទ​ពេញ​និយម​ សម្រាប់​ក្លិប​រា​ត្រី​។ ដោយសារ​តែ​ស្នាដៃ​​ទាំងនេះ​ហើយ ទើប​លោកយាយ Sumiko ក្លាយទៅជា DJ ល្បី​មួយ​រូប ​ក្នុង​ចំណោម DJ ល្បី​ទាំងអស់​ ក្នុង​ប្រទេស​ជប៉ុន​ ។

លោកយាយ​ប្រាប់​ថា ការ​លក់​នំ​ប៉ាវ ​និង​ការ​ធ្វើ​ជា DJ មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ ។ លោកយាយ​និយាយ​ថា «​ទាំង​ពីរ​នេះ​ គឺ​អាច​ដឹង​​លទ្ធផល​ភ្លាម​ៗ​​ដូច​គ្នា​។ ប្រសិនបើ​អតិថិជន​ទទួលទាន​អ្វី​ដែល​អ្នក​ធ្វើ មុខ​របស់​គេ​នឹង​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា​ឆ្ងាញ់​ឬ​មិន​ឆ្ងាញ់​។ DJ ក៏​ដូច​គ្នា​។ ប្រសិនបើ DJ ល្អ មនុស្ស​រាល់គ្នា​នឹង​រាំ​សប្បាយ​» ។

នៅ​ពេល​មនុស្ស​ម្នាក់​ មាន​អាយុ​៧០​ប្លាយ​ហើយ ទើប​ចាប់​អាជីព​ជា DJ វា​ហាក់បីដូចជា​មិន​គួរ​ឲ្យ​ជឿ​។ តែ​អ្វី​ដែល​កាន់តែ​មិន​គួរ​អាច​ទៅ​រួច​នោះ គឺ​លោកយាយ​អាច​ក្លាយទៅជា DJ ដ៏​ល្បី ទាស់​បី​ជា​ទើបតែ​ចាប់​អាជីព​នេះ​ក្នុង​វ័យចាស់​ជរា​ក៏​ដោយ​។ ពិតជា​មិន​ស​សើរ​មិន​បាន​ ។