ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ! កុំអីមិនស្លា.ប់ទេ តែពួកគាត់​ចង់បូមទឹកលិច​ចេញពីក្នុង​ផ្ទះ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សេចក្តីរាយការណ៍​បន្ត​ដឹង​ថា ទាំង​២​នាក់​ប្តី​និង​ប្រពន្ធ​ដែល​ត្រូវ​ឆក់​ខ្សែភ្លើង​ស្លា.ប់​នៅ​មុន​នេះ គឺ​បណ្តាល​មក​ពី​ពួក​គាត់​​​ដាក់​​ម៉ូ​ទ័​រត​​បូមទឹក​​ចេញពី​ក្នុងផ្ទះ​ដែល​កំពុង​មានទឹក​លិច​​នោះ ក្រោយពីភ្លៀងធ្លាក់កាលពីរសៀល​ថ្ងៃទី​២៨ មេសា តែ​​មិន​ដឹង​យ៉ាង​​ម៉េច ស្រាប់តែ​​​ភ្លាត់ស្នៀត​ បណ្តាល​ឱ្យ​ឆក់​​ទាំង​២​នាក់​​ស្លា.ប់​​តែ​ម្តង ។

រាជធានី​ភ្នំពេញ​៖ សេចក្តីរាយការណ៍​បន្ត​ដឹង​ថា ទាំង​២​នាក់​ប្តី​និង​ប្រពន្ធ​ដែល​ត្រូវ​ឆក់​ខ្សែភ្លើង​ស្លាប់​នៅ​មុន​នេះ គឺ​បណ្តាល​មក​ពី​ពួក​គាត់​​​ដាក់​​ម៉ូ​ទ័​រត​​បូមទឹក​​ចេញពី​ក្នុងផ្ទះ​ដែល​កំពុង​មានទឹក​លិច​​នោះ ក្រោយពីភ្លៀងធ្លាក់កាលពីរសៀល​ថ្ងៃទី​២៨ មេសា តែ​​មិន​ដឹង​យ៉ាង​​ម៉េច ស្រាប់តែ​​​ភ្លាត់ស្នៀត​ បណ្តាល​ឱ្យ​ឆក់​​ទាំង​២​នាក់​​ស្លាប់​​តែ​ម្តង ។

ប្រភព​ឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់ ប្ដី​ឈ្មោះអៀ ហាក់ អាយុ​៥៦​ឆ្នាំ​ ​ជាអ្នក​​រកស៊ី​ដឹក​ដី និង​ប្រពន្ធ​​ឈ្មោះពឹង ស្រ៊ុ​ន​អាយុ​៥៤​ឆ្នាំ មានកូន​៥​នាក់ និង​មាន​ទីលំនៅ​ផ្ទះ​លេខ​៦៦ ផ្លូវ​៣៧CC ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ទី​តាំង​កើតហេតុ​ខាងលើ​) ។

ប្រភព​បន្ត​ថា នៅ​ពេល​ដែល​ឆក់​​ពួក​គាត់​ស្លាប់​​នេះ គឺ​គ្មាន​កូនចៅ​ណា​ម្នាក់​នៅផ្ទះ និងដឹងនោះទេ ។ ដោយសារ​តែ​បាន​អ្នក​ជិះ​ខាង ដើរកាត់មុខផ្ទះ ក៏​ប្រទះ​​ឃើញ​ទាំង​២​នាក់​បាន​​ដេក​ដួល​ក្នុង​ទឹក ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ គួរ​រំលឹក​ថា រន្ធត់! តែមួយ​ប៉ព្រិចភ្នែក ឆក់ជីវិតទាំងប្តី ទាំងប្រពន្ធ​