ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជញ្ជីង​មួយ ទម្ងន់​2

6 ឆ្នាំ មុន

អ​សីលធម៌​…​អមនុស្សធម៌​…​អ​សិទ្ធិ​មនុស្ស និង​អយុត្តិធម៌​មែនហើយ សម្រាប់​មនុស្សជាតិ​ដូច​គ្នា​…​។ មាន​តែ​បិតា​សិទ្ធិ​មនុស្ស​ទេ ដែលហ៊ាន​ប្រមាថ​បែប​នេះ

អ​សីលធម៌​…​អមនុស្សធម៌​…​អ​សិទ្ធិ​មនុស្ស និង​អយុត្តិធម៌​មែនហើយ សម្រាប់​មនុស្សជាតិ​ដូច​គ្នា​…​។ មាន​តែ​បិតា​សិទ្ធិ​មនុស្ស​ទេ ដែលហ៊ាន​ប្រមាថ​បែប​នេះ ។

បិតា​សេរីភាព ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​…​បាន​សាប​ព្រួស​លទ្ធិ​នេះ​ពាសពេញ​ពិភពលោក​…​ប៉ុន្តែ​សម្រាប់​ខ្លួនឯង​…​អត់​គោរព​ទេ​…​វា​មិន​ដែល​អ្នក​ណា​អង្គុយ​លើ​ចង្អេរ​លើក​ខ្លួនឯង​រួច​ឡើយ​…​។

ជាក់ស្តែង​កន្លង​មក​…​ប្រជាជន​កម្ពុជា​ខ្លះ​ដែល​រស់នៅ​ក្នុង​ប្រទេស​អា​មេ​រិ​ក​…​បាន​ប្រព្រឹត្តិ​កំហុស​ធ្ងន់ធ្ងរ​…​ត្រូវ​បាន​រដ្ឋអំណាច​អា​មេ​រិ​ក​ចាប់​ដាក់គុក​តាម​ច្បាប់​របស់​គេ​…​។
ពេល​អនុវត្ត​ច្បាប់​អា​មេ​រិ​ករួច​ហើយ​…​ជាប់គុក​អា​មេ​រិ​ក​គ្រប់គ្រាន់​ហើយ​…​ពេល​ចេញ​មក​វិញ​មិន​ព្រមឱ្យ​ពួក​គេ​រស់នៅ​ជួបជុំ​គ្រួសារ​ប្រពន្ធកូន​…​ម៉ែឪ​ពួក​គេ​ទេ​…​បែរជា​ចាប់
បញ្ជូន​មក​ប្រទេស​កំណើត​…​ឱ្យ​ពួកគេ​ដែល​រង​ទុក្ខទោស​រួច​ហើយ​…កាន់តែ​រង​ទុក្ខ​ទៀត​…​ទុក្ខ​ក្រៀមក្រំប្រចាំជីវិត​…​បែក​ប្រពន្ធ បែក​កូន​…បែក​ម៉ែឪ​មួយ​ជីវិត​…​។ ប៉ុន្តែ​អា​មេ​រិ​កដែល​ខ្លួន​ជា​បិតា​សិទ្ធិ​មនុស្ស​…​បិតា​សេរីភាព​ប្រជាធិបតេយ្យ​…​អត់​គោរព​ទេ ? គឺ​អត់​សោះ !…​ហេ ! ហេ !

ប៉ុន្តែ​សម្រាប់​ប្រជាជន​អា​មេ​រិ​ក​វិញ​…​ទោះបី​ប្រព្រឹត្តិ ឧក្រិដ្ឋកម្ម​នៅ​ប្រទេស​ណា​ក៏​ដោយ​…​មាន​សន្ធិសញ្ញា​អន្តរជាតិ​ការពារ​…​មាន​សិទ្ធិ​ធំ​ណាស់​មិន​ឱ្យ​ប្រទេស​ទាំងនោះ​កាត់ទោស​ចាប់​ដាក់គុក​ទេ​…​ឱ្យ​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ​…​។

បិតា​ពិភពលោក​ខាង​សេរីភាព​ធ្វើបែប​នេះ​ហួស​សម័យ​ហើយ​…​ត្រូវ​តែកែប្រែ​…​ត្រូវ​តែ​ធ្វើ​វិសោធនកម្ម ប្រ​សិន​មានច្បាប់​បែប​នេះ​មែន​…លើ​ពិភពលោក​យើង​នេះ​…​មិន
ត្រូវ​ឱ្យ​មាន​ជញ្ជីង​មួយ​មាន​«​ទម្ងន់ពីរ​»​តទៅ​ទៀត​ទេ​…បើ​មិន​ព្រម​ទេ​…​ឈប់​ធ្វើ​តាម ! ព្រោះ​កម្ពុជា​មាន​អធិបតេយ្យភាព​…​អត់​រណប​ប្រទេស​ណា​ឡើយ ៕
              អា​ឡេវ