ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាចសាហា.វណាស់! មនុស្សក៏ស្លា.ប់ គោក៏​ងាប់ ផ្ទះ​ក៏ខ្ទេច ​

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ​គិតចាប់ពី​ល្ងាច​ថ្ងៃទី​២៨ រហូតដល់​​​​ឈានចូលថ្ងៃទី២៩ ​មេសា ​​ភ្លៀង​​លាយ​ឡំ​និង​ខ្យល់​​កន្រ្ទាក់ បាន​គ្របដណ្តប់​មកលើខេត្តសៀមរាបទាំងមូល ។ ក្នុងនោះ​ ​​រន្ទះ​ក៏​​បានឆក់ជីវិត​​​មនុស្ស ​និង​​​​របួស​ ព្រមទាំង​​​​បា.ញ់​លើ​សត្វ​គោ​​ងាប់អស់ជាច្រើន​​ក្បាលទៀត ។ ​

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា គិតចាប់ពី​ល្ងាច​ថ្ងៃទី​២៨ រហូតដល់​​​​ឈានចូលថ្ងៃទី២៩ ​មេសា ​​ភ្លៀង​​លាយ​ឡំ​និង​ខ្យល់​​កន្រ្ទាក់ បាន​គ្របដណ្តប់​មកលើខេត្តសៀមរាបទាំងមូល ។ ក្នុងនោះ​ ​​រន្ទះ​ក៏​​បានឆក់ជីវិត​​​មនុស្ស ​និង​​​​របួស​ ព្រមទាំង​​​​បាញ់​លើ​សត្វ​គោ​​ងាប់អស់ជាច្រើន​​ក្បាលទៀត ។ ​

ជាក់​ស្តែង​​ នៅភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ខណៈ​​ម្ចាស់​បណ្តើរគោដល់ពាក់​កណ្តាលផ្លូវ ​ពេល​មេឃ​​កំពុងភ្លៀងនោះ ស្រាប់តែ​រន្ទះ​​មក​បាញ់​ទាំងមនុស្សទាំងគោ​តែម្តង ។​ ​​

ចំណែក​ស្រុកចំនួន៤ គឺ​ស្រុកសូទ្រនិគម មាន​ខ្យល់កន្រ្ទាក់ ធ្វើឱ្យរលំផ្ទះ​ចំនួន៥ខ្នង និងរបួសមនុស្សចំនួន៣នាក់ ​។ ​ស្រុកជីក្រែង រន្ទះ​បាញ់ពលរដ្ឋ​ម្នាក់​ ​។ ​ស្រុកវ៉ារិន​ រន្ទះបាញ់​គោងាប់​​ចំនួន​១០ក្បាល​ និងស្រុក​បន្ទាយស្រី​ ​រន្ទះបាញ់​ស្ត្រីម្នាក់​​ស្លាប់​ ។