ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​ធី​ផ្ទេរ​មុខ​តំណែង​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​ក្រសួងមហាផ្ទៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៨ មេ​សា ២០១៧ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មាន​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៨ មេ​សា ២០១៧ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មាន​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ ដល់​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។ ពិធី​នេះ​មានការ​ចូលរួម​ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​។

ពិធី​ផ្តោត​សំខាន់​លើ​ការ​ផ្លាស់​ប្តូរ​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ក្នុង​នោះ​ត្រូវ​បាន​ផ្ទេរ​លោក​ឧត្តមសេនីយ៍ទោ ឡឹ​ក វណ្ណៈ ពី​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ទៅ​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ជំនួស​លោក​ឧត្តមសេនីយ៍ឯក ខៀវ សា​ម៉​ន ដែល​ត្រូវ​ចូល​និវត្តន៍​។ ក្នុង​នោះ​កម្មវិធី​ក៏​មាន​បំណាក់​ឋានន្តរសក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​៕