ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​ឋាន​ពលរដ្ឋ​ដែល​បំផ្លាញ​ដោយ​គ្រោះ​ធម្មជាតិ ត្រូវ​បាន​ក្រុមការងារ​ចុះ​ជួស​ជួសជុល និង​សាង់សង់​ផ្ទះ​ឡើង​វិញ

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ទាំង​៨៧​ខ្នង​ផ្ទះ ដែល​រង​ការ​ខូចខាត​ដែល​កើតឡើង​ពី​បំផ្លិចបំផ្លាញ​ផ្លាញ​ផ្ទះសម្បែង​ដោយ​គ្រោះ​ធម្មជាតិ ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​លើ​ភូមិ​ចំនួន​៤

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ទាំង​៨៧​ខ្នង​ផ្ទះ ដែល​រង​ការ​ខូចខាត​ដែល​កើតឡើង​ពី​បំផ្លិចបំផ្លាញ​ផ្លាញ​ផ្ទះសម្បែង​ដោយ​គ្រោះ​ធម្មជាតិ ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​លើ​ភូមិ​ចំនួន​៤ ស្ថិត​ក្នុង​សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ និង​រន្ទះបាញ់​ស្លាប់​ម្នាក់​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៥ មេ​សា កន្លង​ទៅ​ត្រូវ​បាន​ក្រុមការងារ​កាក​បាត​ក្រហម​ខេត្ត​ចុះ​ជួសជុល និង​កសាង​ឡើង​វិញ​ជូន​ពលរដ្ឋ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មេ​សា ឆ្នាំ​២០១៧​។

ក្រោម​ការ​ដឹកនាំ​ពី​លោក ស ថា​វី អភិបាលខេត្ត​ឧត្តរមានជ័យ និង​មានការ​ចូលរួម​ពី​ឧត្តមសេនីយ៍ទោ ម៉ែ​ន លី ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក​បញ្ជាការ​រង លោក អ៊ុំ​សុ​ភ័​ក្រ អភិបាលក្រុង​សំរោង ព្រមទាំង​មន្ត្រីរាជការ នគរបាល ប្រជាពលរដ្ឋ​ជា​ច្រើន​រូប​ទៀត ដែល​បាន​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​ជួសជុល​។ លោក ស ថា​វី អភិបាលខេត្ត​ឧត្តរមានជ័យ​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា ២០១៧​នេះ​ថា ក្រុមការងារ​បាន​ចុះ​ទៅ​ជួសជុលផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ដែល​រង​ការ​ខូចខាត​ដោយ​គ្រោះ​ធម្មជាតិ​កាលពី​ថ្ងៃ​ទី​២៥ មេ​សា កន្លង​ទៅ ក្នុង​នោះ​លំនៅ​ឋាន​នីមួយ​ៗ​ដែល​ប៉ើង​ដំបូល​ត្រូវ​បាន​ប្រើប្រាស់​ប្រក់​ស័ង្កសី​ចាប់ពី​៣០​រហូត​ដល់​៥០​សន្លឹក​។

ដោយឡែក​លំនៅ​ឋាន​ពលរដ្ឋ​ដែល​ដួល​រលំ​ដល់​ដី​ខូចខាត​ទាំងស្រុង ត្រូវ​បាន​សាងសង់​ឡើង​វិញ ខណៈនោះ​ដែល​នៅ​ក្នុង​ជំហាន​ដំបូង ក្រុមការងារ​បាន​ប្រក់​ដំបូល និង​សាងសង់​បាន​ចំនួន​៣០​ខ្នង​ផ្ទះ ហើយ​ក្រុមការងារ​នឹង​ខិតខំ​បន្តបន្ទាប់​ទៀត​។ លោក ស ថា​វី អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា អំណោយ​ទាំងនេះ​គឺ​ទទួល​បាន​ពី​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រួម​នឹង​អំណោយ​របស់​កាកបាទក្រហម​ខេត្តឧត្តរមានជ័យ​ផង​ដែរ​។

លើស​ពី​នោះ​ថ្នាក់​ខេត្ត​បាន​ធ្វើ​ជា​របាយការណ៍​ដាក់​ចូល​ទៅ​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុ​ន រា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​នាំ​យក​អំណោយ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ទទួល​រង​គ្រោះ​នា​ពេល​ខាង​មុន​នេះ​យ៉ាង​ឆាប់រហ័ស​បំផុត​។ ប្រជាពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​លើ​ភូមិ​ចំនួន​៤ ស្ថិត​ក្នុង​សង្កាត់​កូន​គ្រៀល​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ បាន​ថ្លែងអំណរគុណ​ជាទី​បំផុត​ដល់​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រួម​ទាំង​លោក​អភិបាលខេត្ត លោក​ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ត្រី​រាជា​ការ និង​នគរបាល​គ្រប់​រូប ដែល​បាន​ជួយ​ជួសជុល និង​សាងសង់​លំនៅ​ឋាន​ជូន​ប្រជាពលរដ្ឋ​ដែល​ជួប គ្រោះ​ធម្មជាតិ​បំផ្លិចបំផ្លាញ​លំនៅ​ឋាន​៕