ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ម្នាក់​អាយុ​៤​ឆ្នាំ​ត្រូវ​រថយន្ត​បុក​ស្លា.ប់​ភ្លាម​ៗ នៅ​កណ្តាលផ្លូវ​យ៉ាង​អាណោចអាធ័ម

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​៤​ឆ្នាំ កាន់​លុយ​១០០០​រៀល ដើរ​ឆ្លងផ្លូវ​បម្រុង​ទៅ​ទិញ​ទឹកកក​ឈូស ត្រូវ​រថយន្ត​បុក​បណ្តាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗ​នៅ​ចំ​កណ្តាលផ្លូវ​យ៉ាង​អាណោចអាធ័ម

ខេត្តសៀមរាប ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​៤​ឆ្នាំ កាន់​លុយ​១០០០​រៀល ដើរ​ឆ្លងផ្លូវ​បម្រុង​ទៅ​ទិញ​ទឹកកក​ឈូស ត្រូវ​រថយន្ត​បុក​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ចំ​កណ្តាលផ្លូវ​យ៉ាង​អាណោចអាធ័ម រួច​អ្នកបើកបរ​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវជាតិ​លេខ​៦ ខណៈ​ឪពុក​ម្តាយ​កំពុង​ធ្វើ​បុណ្យចម្រើនព្រះជន្ម​ឱ្យ​ជីតា ដោយ​មិន​បាន​ចាប់អារម្មណ៍​មើល​កូន ទើប​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​យំសោក​បោក​ខ្លួន អាណិត កូន​ខ្លោចចិត្ត​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៧​មេ​សា ស្ថិត​នៅ​លើ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​កកោះ ឃុំ​គោក​ធ្លោ​ក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៧​នេះ​ថា មុន​ពេល​កើតហេតុ​ត្រូវ​បាន​ពលរដ្ឋ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ថា មាន​រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក បាន​បើក​មក​បុក​ក្មេង​ប្រុស​ម្នាក់​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​នៅ​ចំ​កណ្តាលផ្លូវ ហើយ​ក៏​បាន​បើក​រត់គេច​ខ្លួន​ទៅ​ទិស​ខាងកើត​បាត់​ស្រមោល​។ ប្រភព​បាន​បន្ត​ថា ទោះជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​យើង​បាន​ទំនាក់ទំនង​ទៅ​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​គ្រប់​ទីកន្លែង ដើម្បី​ឃ្លាំមើល​រថយន្ត​បង្កហេតុ​នាំ​យក​មក​ទទួលទោស​តាម​ផ្លូវច្បាប់​។

ប្រភព​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់​នោះ​មានឈ្មោះ ឆាន គឹ​មហា​ន ភេទ​ប្រុស អាយុ​៤​ឆ្នាំ និង​ឪពុក​ឈ្មោះ ឆាំ ឆាន ម្តាយ​ឈ្មោះ ម៉ា​ប់ មុំ  មាន​ទីលំនៅ​ភូមិ​កកោះ ឃុំ​គោក​ធ្លោ​ក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ខណៈ​ដែល​ឪពុក​ម្តាយ កំពុង​តែ​នៅ​ធ្វើ​បុណ្យចម្រើនព្រះជន្ម​ឱ្យ​ជីតា ដោយ​មិន​បាន​ចាប់អារម្មណ៍​មើល​កូន ស្រាប់តែ​កូន​តូច​រង​គ្រោះ បាន​កាន់​លុយ​១០០០​រៀល រត់​ឆ្លងថ្នល់ ដើម្បី​មក​ទិញ​ទឹកកក​ឈូស ក៏​ត្រូវ​បាន​រថយន្ត​បុក​ស្លាប់​តែ​ម្តង​។

បច្ចុប្បន្ន​សព​ក្មេង​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​មក​ទទួលយក​ពី​ធ្វើបុណ្យ​ដំណាលគ្នា​នឹង​បុណ្យចម្រើនព្រះជន្ម​របស់​ជីតា​តែ​ម្ដង​។ ចំណែក​រថយន្ត​បង្ក កម្លាំង​ជំនាញ​កំពុង​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​តាម​ប៉ុស្តិ៍ ដើម្បី​ស្វែងរក​ចាប់ខ្លួន​យក​មក​ទទួលទោស​ទៅ​តាម​ផ្លូវច្បាប់​៕