ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​១៥​នាក់ និង​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀ.ន នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី រក្សា​ទុក​ដឹក​ជញ្ជូន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី រក្សា​ទុក​ដឹក​ជញ្ជូន ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​ពួក និង​ក្នុង​ក្រុង​សៀមរាប​រហូត​ឈាន ដល់​ធ្វើការ​ឃាត់ខ្លួន បាន​ជនសង្ស័យ ប្រុស ស្រី ជា​បន្តបន្ទាប់​ចំនួន​១៥​នាក់ រួច​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ចំនួន​៣​នាក់ និង​១២​នាក់ បញ្ជូន​ទៅ​តុលាការខេត្ត​ផង​ដែរ​។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​រយពេល​១​ថ្ងៃ គឺ​ថ្ងៃ​ទី​២៥ ខែមេសា​ឆ្នាំ​២០១៧ នៅ​កន្លែង​ផ្សេង​គ្នា ក្នុងភូមិ​សាស្ត្រ ស្រុក​ពួក និង​ក្នុង​ក្រុង​សៀមរាប​។

តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៧​នេះ​ថា មុន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​១៥​នាក់ និង​វត្ថុ​តាង​នោះ ដោយ​មានការ​សហ​ការណ៍​គ្នា​បាន​ល្អ ជាមួយ​ពលរដ្ឋ និង​កម្លាំង​មូលដ្ឋាន ទើប​កម្លាំង​ជំនាញ​ឈាន​ដល់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ជា​បន្តបន្ទាប់ រួច​យក​មក​ធ្វើការ​សួរនាំ​នៅ​ការ​រិ​យា​ល័យ​ជំនាញ​ផង​ដែរ​។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ខាងលើ កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​គ្រើម ប្រភេទ​ម៉ា​ទឹកកក​ស​ថ្លា ចំនួន ២៧​កញ្ចប់ ស្មើនឹង​ទម្ងន់ ៩,៧៣​ក្រាម ,​ទូរស័ព្ទ​០៨​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ចំនួន​ធំ​។ បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​១៥​នាក់ ក្នុង​នោះ​ជនសង្ស័យ​០៣​នាក់ ប្រុស បញ្ជូន​ទៅ​មណ្ឌល​ស្តា​នីតិសម្បទា ស្នងការ​នគរបាល​ខេត្តសៀមរាប​។ ចំណែក​ជនសង្ស័យ​ប្រុស ស្រី​១២​នាក់ និង​វត្ថុ​តាង  ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ កងរាជអាវុធហត្ថ​ខេត្ត បាន​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​៕