ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​បុរស​ម្នាក់​ដេក​ក្រោម​ដើម​ពោធិ៍​ក៏​និមន្ត​ទៅ​មើល​ស្រាប់តែឆោឡោ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនអនាថា​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ខ្យល់គ​ដេក​ស្លា.ប់​នៅ​ក្រោម​ដើម​ពោធិ៍​វត្ត​ជម្ពូ​វន្ត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​ព្រលប់ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​

រាជធានី​ភ្នំពេញ ៖ បុរស​ជនអនាថា​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ខ្យល់គ​ដេក​ស្លាប់​នៅ​ក្រោម​ដើម​ពោធិ៍​វត្ត​ជម្ពូ​វន្ត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​ព្រលប់ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​មាត់​ស្រះ​ទឹក​ក្នុង​វត្ត​ជម្ពូ​វន្ត ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនអនាថា​ដេក​ស្លាប់​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ គី​ម សា​មេ​ត ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ស្នាក់​នៅ​ភូមិ​អណ្តូង​៦ សង្កាត់​ទួលរ​ការ ខណ្ឌ​ព្រែក​ព្នៅ ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ព្រះសង្ឃ​មួយ​អង្គ​បាន​និមន្ត​ជុំវិញ​បរិវេណ​ក្នុង​វត្ត​ជម្ពូ​វន្ត ពេល​មក​ដល់​មាត់​ស្រះ​ទឹក​ក៏​ប្រទះ​ឃើញ​ជនអនាថា​ម្នាក់​ដេក​ស្លាប់​នៅ​ក្រោម​ដើម​ពោធិ៍​ទាំង​រូប​កាយ​ស្គមស្គាំង ក្រោយ​ពេល​ឃើញ​ដូច្នេះ​ព្រះសង្ឃ​បានឱ្យ​បុរស​ម្នាក់​ជា​គ្រូបង្រៀន​មក​ជួយ​មើល​គ្នា​ក្រែងលោ​នៅ​មាន​ដង្ហើម​បម្រុង​នឹង​ទូរស័ព្ទ​ហៅ​រថយន្ត​អង្គភាព​៧១១ មក​ដឹក​យក​ទៅ​សង្គ្រោះ ស្រាប់តែ​ឃើញ​មាន​ស្រមោច​រោម​ទៅ​ហើយ ទើប​ដឹង​ថា ស្លាប់​បាត់​ទៅ​ហើយ ។

ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ជម្ពូ​វន្ត​មាន​សង្ឃដីកា​ឲ្យ​ដឹង​ថា នៅ​ក្នុង​វត្ត​មិន​ដែល​មាន​ជនអនាថា​មក​ស្នាក់​នៅទេ ហើយ​បុរស​ដែល​ដេក​ស្លាប់​ខាងលើ​នេះ​ក៏​មិន​ដែល​ឃើញ​មុខ​ដែរ ទើបតែ​ប្រទះ​ឃើញ​ដេក​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល​ព្រះសង្ឃ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ឃើញ​ថា​បុរស​ខាងលើ​ជា​ជនអនាថា​នៅ​ជាប់​នឹង​ខ្លួន​មាន​ប័ណ្ណ​ពិនិត្យ​ខុស​ភាព​មួយ​សន្លឹក ។ បើ​តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា ស្លាប់​ដោយសារ​ជំងឺ​រ៉ាំរ៉ៃ​រហូត​ខ្យល់គ​ស្លាប់ ។

សព​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ឱ្យ​តា​អាចារ្យ​រង់ចាំ​សាច់ញាតិ​មក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ប៉ុន្តែ​មិន​ទាន់​អាច​ទាក់ទង​សាច់ញាតិ​បាន​នៅឡើយ​ទេ ។ នា​ឱកាស​នោះ​លោក​អ៊ឹម វ​ណ្ណា ចៅសង្កាត់​រង​ចោម​ចៅ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​សម្រាប់​ថ្លៃ​បូជាសព​ផង​ដែរ ៕