ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​លេង​កូន​បាន​៩ថ្ងៃ​មិនដឹង​មូលហេតុ​អ្វី ​ទើប​គាត់​ធ្វើ​បែប​នេះ

6 ឆ្នាំ មុន

ខេត្ដព្រះវិហារ ៖ ជន​រង​គ្រោះ​ឈ្មោះ ជួន ស​ម្បិ​ត្ត អាយុ​៥០​ឆ្នាំ ជា​បុរស​ពោះម៉ាយ​ពិការ​ភ្នែក​ទាំង​ពីរ ថែម​ទាំង​មាន​សតិ​មិនល្អ មាន​ទីលំនៅ​ក្នុងភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ

ខេត្ដព្រះវិហារ ៖ ជន​រង​គ្រោះ​ឈ្មោះ ជួន ស​ម្បិ​ត្ត អាយុ​៥០​ឆ្នាំ ជា​បុរស​ពោះម៉ាយ​ពិការ​ភ្នែក​ទាំង​ពីរ ថែម​ទាំង​មាន​សតិ​មិនល្អ មាន​ទីលំនៅ​ក្នុងភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចង.ក​នឹង​ខ្សែ​អង្រឹង​ភ្ជាប់​ទៅ​រនូត​ផ្ទះ​ដោយ​មិនដឹង​មូលហេតុ​ ហេតុ​ការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​នា​ថ្ងៃ​ទី​២៧ ខែមេ​សា ឆ្នាំ​២០១៧ ក្នុងភូមិ​ត្រពាំង​សង្កែ​ខាងលិច ស្ថិត​ក្នុង​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ។

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក ហេង ប៊ុ​ន​ទ្រី មេ​ភូមិ​ត្រពាំង​សង្កែ​ខាងលិច បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​បុរស​ពោះ​ម៉ា​យ​ពិការ​ភ្នែក​ទាំង​២ មិនតែប៉ុណ្ណោះ​ថែម​ទាំង​មាន​ជំងឺសរសៃប្រសាទ​ប្រចាំ​កាយ និង​មានកូន​ក្នុង​បន្ទុក​ចំនួន​៤​នាក់ ស្រី​២​នាក់ ប្រុស​២​នាក់ ។ លោក​បន្ត​ថា ដោយសារ​ជន​រង​គ្រោះ​នឹក​កូន​ៗ​ទាំង​៤​នាក់ ដែល​មក​ធ្វើការ និង​ស្នាក់​នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ គាត់​ក៏​មក​លេង​កូន​បាន​តែ​៩​ថ្ងៃ ​ស្រាប់តែ​ចង.ក​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ ។

បើ​តាម​កូនប្រុស​បង្កើត​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រយៈពេល​២​ទៅ​៣​ថ្ងៃ ឪពុក​ខ្លួន​បាន​ហូត​ខ្សែ​ចេញពី​អង្រឹង យក​មក​ទុក​នៅ​នឹង​ខ្លួន​របស់​គាត់​ដោយ​មិនដឹង​ថា គាត់​យក​ទៅ​ធ្វើ​អ្វី​នោះ​ទេ ហើយ​នៅ​យប់​ថ្ងៃ​កើតហេតុ រូបគេ​ក៏​មិន​បាន​សម្រាក​នៅផ្ទះ​ជាមួយ​ឪពុក​ដែរ ដោយ​មាន​ប្អូន​ៗ​ចំនួន​៣​នាក់​នៅ​សម្រាក​ជាមួយនឹង​ឪពុក ។ លុះ​ព្រឹក​ឡើង​ប្អូន​ៗ​បាន​ទូរ​ស័​ព្វ​មក​ប្រាប់​ថា ឪពុក​ស្លាប់​ហើយ ដោយ​ចង.ក​នឹង​ខ្សែ​អង្រឹង  ។

តាម​ការ​ធ្វើ​កោសល្យវិច័យ​របស់​ជំនាញ​នគរបាល​ឲ្យ​ដឹង​ថា ករណី​នេះ​ជា​ការ​ធ្វើ​អត្តឃាត​ដោយ​ចងក​ខ្លួនឯង ពុំ​មែន​ជា​ករណី​ឃាតកម្ម​អ្វី​នោះ​ទេ ។ បន្ទាប់​ពី​ធ្វើ​កោសល្យវិច័យ​រួច ក្រុម​គ្រួសារ​ក៏​បាន​ដឹក​សព​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕