ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​បញ្ហា​រឿង​សំណល់​ប្លា​ស្ទិ​ក ! ព្រោះតែ​ពូជ​ដង្កូវ​ម្យ៉ាង​អាច​រំលាយ​បាន

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Big think បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បានដឹង​ដោយ​ចៃដន្យ​ថា ពូជ​ដង្កូវ​ដែល​ធ្លាប់តែ​គេ​យក​មក​ធ្វើ​ជា​នុយ​ស្ទូចត្រី អាច​មាន​សមត្ថភាព​រំលាយ​ថង់​ប្លា​ស្ទិ​កបាន​។ នេះ​គឺជា​ការ​រក​ឃើញ​មួយ​ដែល​អាច

តាម​ប្រភព​ព័ត៌មាន Big think បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បានដឹង​ដោយ​ចៃដន្យ​ថា ពូជ​ដង្កូវ​ដែល​ធ្លាប់តែ​គេ​យក​មក​ធ្វើ​ជា​នុយ​ស្ទូចត្រី អាច​មាន​សមត្ថភាព​រំលាយ​ថង់​ប្លា​ស្ទិ​កបាន​។ នេះ​គឺជា​ការ​រក​ឃើញ​មួយ​ដែល​អាច​ជួយ​ដល់​ពិភពលោក ក្នុង​ការ​ដោះស្រាយ​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​។

ដង្កូវ​ដែល​ស៊ី​ប្លា​ស្ទិ​ក មានឈ្មោះ​ថា Galleria Mellonella​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម ដែល​ធ្វើការ​ស្រាវជ្រាវ​សំរាប់​ចេញផ្សាយ​ក្នុង​អត្ថបទ Current Biology មាន លោកស្រី Federica Bertochhini ដែល​មក​ពី​វិទ្យាស្ថាន​ជីវៈ​វេជ្ជសាស្ត្រ និង​ជីវ​បច្ចេកវិទ្យា​នៃ Cantabria របស់​ប្រទេស​អេ​ស្ប៉ា​ញ (Spanish Institute of Biomedicine and Biotechnology of Cantabria) លោក Paolo Bombelli និង លោក Christopher Howe មក​ពី​សាកលវិទ្យាល័យ Cambridge ក្នុង​ចក្រភព​អង់គ្លេស​។

ការ​រក​ឃើញ​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​លោកស្រី Bertochhini ដែល​ជា​អ្នក​ចូល​ចិត្ត​ចិញ្ចឹម​ឃ្មុំ យក​ដង្កូវ​នោះ​ចេញពី​ក្នុង​ឡាំង​ដាក់​ឃ្មុំ​។ ដង្កូវ​នេះ​គឺជា​សត្វ​ចង្រៃ​សម្រាប់​ការ​ចិញ្ចឹម​ឃ្មុំ ព្រោះថា​វា​ទៅ​នៅ​ក្នុង​ឡាំង​ចិញ្ចឹម​ឃ្មុំ​ផ្តេសផ្តាស​។ លោកស្រី​បាន​យក​វា​ចេញ ហើយ​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក​។ ក្រោយមក​ទើប​លោកស្រី​ឃើញ​ថង់​ប្លា​ស្ទិ​ក​នោះ​ធ្លុះ ដោយសារ​ដង្កូវ​នោះ​ស៊ី​ចេញ​មក​ក្រៅ​។

ដោយសារ​តែ​ឃើញ​ដូច្នេះ​ហើយ ទើប​ក្រុម​របស់​លោកស្រី​បាន​ធ្វើការ​ពិសោធន៍​ទៅ​លើ​ដង្កូវ​នេះ​បន្ថែម​ទៀត​។ គេ​បាន​ដាក់​ដង្កូវ​ច្រើន​ជាង​មុន​ក្នុង​ថង់​ប្លា​ស្ទិ​កមួយ រយៈពេល​ត្រឹមតែ​១២​ម៉ោង ដង្កូវ​ទាំងនោះ​អាច​រំលាយ​ថង់​ប្លា​ស្ទិ​ក​ដល់​ទៅ​៩២​មី​លី​ក្រាម​។ បន្ទាប់​ពី​បាន​រំលាយ​ហើយ ដង្កូវ​ទាំងនោះ​បន្សល់​នូវ​សារធាតុ Ethylene Glycol ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​ការ​កក​៕