ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ! រន្ទះ​ឆក់ជីវិតមនុស្ស គួរឱ្យខ្លាច​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​មនុស្ស​២នាក់ដោយ​ម្នាក់​ស្លា.ប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​ត្រូវរ​ន្ទះ​មក​បា.ញ់​ចំពួកគេទាំង២នាក់ ពេល​មេឃ​​កំពុង​ធ្លាក់​ភ្លៀង​មួយ​​មេ​ធំ កើតឡើង​នៅ​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​២៨ មេ​សា នេះ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​៤ ក្នុងភូមិ​កណ្តាល ឃុំ​ស៊ុ​ង ស្រុក​សំឡូត ។

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​មនុស្ស​២នាក់ដោយ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​ត្រូវរ​ន្ទះ​មក​បាញ់​ចំពួកគេទាំង២នាក់ ពេល​មេឃ​​កំពុង​ធ្លាក់​ភ្លៀង​មួយ​​មេ​ធំ កើតឡើង​នៅ​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​២៨ មេ​សា នេះ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​៤ ក្នុងភូមិ​កណ្តាល ឃុំ​ស៊ុ​ង ស្រុក​សំឡូត ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​សៀន ឆើត ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ (​ស្លាប់​) និង​ម្នាក់​ទៀត​ឈ្មោះ​សៀន ឆេ​ន ភេទ​ស្រី​អាយុ​២៤​ឆ្នាំ របួសធ្ងន់ ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

មានការ​កត់​សម្គាល់ថា អាកាសធាតុ​ពិតជា​មានការ​ប្រែប្រួល​ខ្លាំង​ណាស់ ដោយសារ​តែ​មាន​ភ្លៀង​​សឹងតែ​រាល់ថ្ងៃ​ទៅ​ហើយ ។ ដូច្នេះ បង​ប្អូនទាំងអស់​ ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​​បំផុត ដើម្បី​ចៀសវាង​​គ្រោះថ្នាក់ ​ដែល​អាចនឹង​​កើតឡើង​ដោយ​​យថា​ហេតុ។