ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​បក្ស​ប្រឆាំង​អួត​ថា​ទៅ​អា​មេ​រិ​ក​ជួប​មន្ត្រី​ធំ​ៗ​របស់​លោក ត្រាំ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​នយោបាយ​ប្រឆាំង​បាន​ចេញ​ទៅ​ក្រៅប្រទេស​ក្នុង​ពេល​សមាជិក​ខ្លះ​កំពុង​មាន​អាសន្ន ។

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​នយោបាយ​ប្រឆាំង​បាន​ចេញ​ទៅ​ក្រៅប្រទេស​ក្នុង​ពេល​សមាជិក​ខ្លះ​កំពុង​មាន​អាសន្ន ។ ​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បោះ​ជំ​ហ៊ាន​ចេញ​ទៅ​សហរដ្ឋអាមេរិក  កាលពី​ថ្ងៃរសៀល ថ្ងៃ​ទី​២៧ ខែមេសា កន្លង​មក​ដើម្បី​ជួប​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក កឹ​ម សុខា បញ្ជាក់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​២៧ ខែមេសា ថា​«​ខ្ញុំ​ចេញដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​។ ទស្សនកិច្ច​នេះ ខ្ញុំ​នឹង​មាន​ជំនួប​ជាមួយ​មន្ត្រី​សំខាន់​ៗ​នៃ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា​សហរដ្ឋអាមេរិក នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី​» ។

ជាមួយ​គ្នា​នោះ​ដែរ មេ​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​នេះ ដោយ​មានការ​អញ្ជើញ​ពី​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋអាមេរិក ។​ហើយ​លោក​នឹង​ទៅ​ជួប​ជាមួយ​បងប្អូន​ខ្មែរ​នៅ​តាម​រដ្ឋ​នានា​ក្នុង​សហរដ្ឋអាមេរិក​ចំនួន​១០​រដ្ឋ​ផង​ដែរ ។

ដោយឡែក​សម្តេច​តេ​ជោ ហ៊ុន​សែន  នាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា បាន​ដឹកនាំ​គណៈប្រតិភូ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ នៅ​ទីក្រុង​ម៉ា​នី​ឡា​ប្រទេស​ហ្វី​លី​ពី​ន​ប្រទេស​ហ្វី​លី​ពី​ន ៕