ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថក្រោះ​រ៉ូ​បូ​ប្រយុទ្ធ​ធុន​ធ្ងន់​របស់​រុ​ស្ស៊ី

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​នា​ពេល​ថ្មី​ៗ​នេះ បំពាក់​ដោយ​រថក្រោះ​រ៉ូ​បូ​ប្រយុទ្ធ​ធុន​ធ្ងន់​មាន​កាណុង​មួយ កាំភ្លើងយន្ត​មួយ និង​កាំភ្លើង​បា.ញ់​គ្រាប់បែក​មួយ ។ រ៉ូ​បូ​នេះ​ធ្វើការ​សាកល្បង​ចាប់តាំងពី​រដូវក្តៅ​ឆ្នាំ​២០១៦​មក ។ វី​ដេ​អូ​ថ្មី​មួយ​អំពី

ប្រទេស​រុ​ស្ស៊ី​នា​ពេល​ថ្មី​ៗ​នេះ បំពាក់​ដោយ​រថក្រោះ​រ៉ូ​បូ​ប្រយុទ្ធ​ធុន​ធ្ងន់​មាន​កាណុង​មួយ កាំភ្លើងយន្ត​មួយ និង​កាំភ្លើង​បាញ់​គ្រាប់បែក​មួយ ។ រ៉ូ​បូ​នេះ​ធ្វើការ​សាកល្បង​ចាប់តាំងពី​រដូវក្តៅ​ឆ្នាំ​២០១៦​មក ។ វី​ដេ​អូ​ថ្មី​មួយ​អំពី​សម្ភារ​សឹកនេះ​មាន​ប្រជាប្រិយ​បំផុត​តាម​អីុ​ន​ធើ​រ​ណេ​ត ។

រថក្រោះ​រ៉ូ​បូ​ប្រយុទ្ធ​នេះ​មានឈ្មោះ​ថា VIKHR ដោយ​តាម​វី​ដេ​អូ​គេ​ឃើញ​រថក្រោះ​ទូរបញ្ជា​ទម្ងន់​១៤,៥​តោន នោះ​រត់​លើ​កូនភ្នំ​មួយ កាត់ទឹក ហើយ​បាញ់​ទីតាំង​ដែល​សន្មត់ ហើយ​ធ្វើ​ចលនា ។

រថក្រោះ​រ៉ូ​បូ VIKHR អាច​បំពាក់​កាណុង​ទំហំ​៣០​មី​ល្លី​ម៉ែត្រ និង​៥៧​មី​ល្លី​ម៉ែត្រ កាំភ្លើងយន្ត​ទំហំ​៧,៦៧​មី​ល្លី​ម៉ែត្រ និង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ KORNET-M ៦​គ្រាប់ ។ វា​ក៏​អាច​បំពាក់​កាំភ្លើង​បាញ់​គ្រាប់បែក​ស្វ័យប្រវត្តិ AGS-17 មី​ស៊ី​ល​ការពារ​អាកាស IGLA និង VERBA ព្រមទាំង​អាវុធ​ប្រភេទ​ផ្សេង​ៗ​ទៀត ។ រថក្រោះ​រ៉ូ​បូ​នោះ​ផលិត​សម្រាប់​កងទ័ពជើងគោក ជើង​អាកាស កង​ម៉ា​រី​ន និង​កងកម្លាំង​យុទ្ធសាស្ត្រ ៕