ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ចិន​បើករថយន្ត​បុក​រះ​គ្មាន​ប្រណី​ដៃទៀតហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ឡិច​ស៊ី​សរេច​ង្កូ​តទៅ​បុក

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ឡិច​ស៊ី​សរេច​ង្កូ​តទៅ​បុក​ម៉ូតូឌុប​មួយ​គ្រឿង​រុញ​ទៅ​បុក​តូប​បន្លែ តូប​លក់​ត្រី និង​សាច់​ជ្រូក នៅ​ផ្សារ​ព្រៃ​ទា បណ្តាល​ឱ្យ​បុរស​ម្នាក់ និង​ស្ត្រី​បី​នាក់​ទៀត​រង​របួស​យ៉ាងដំណំ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៧ ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​បេតុង​អត់លេខ ខាង​មុខ​និង​ផ្សារ​ព្រៃ​ទា ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ទី​១​មានឈ្មោះ អំ ជ្រេ​ង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខ​លក់​ត្រី ស្នាក់​នៅ​ភូមិ​កើតហេតុ របួស​ថ្លោះ​ត្រគៀក​,  ទី​២​មានឈ្មោះ វ៉ា​ន់​ថា ស្រី​មុំ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​លក់​បន្លែ ស្នាក់​នៅ​ភូមិ​កើតហេតុ របួស​ថ្លោះ​ត្រគៀក​, ទី​៣​មានឈ្មោះ អៀង ស្រី​កែវ ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​លក់​សាច់​ជ្រូក ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​កើតហេតុ របួស​រយះ​ជើង​ខាងស្តាំ និង​ទី​៤​មានឈ្មោះ គុណ ហ៊​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​ផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ របួស​បែកក្បាល ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ទឹកប្រាក់  ពាក់​ស្លាក​លេខ​ភ្នំពេញ 2AL-0642 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​អត់ ក្នុង​ល្បឿន​យ៉ាង​លឿន​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ទៅ​បុក​នឹង​ម៉ូតូឌុប​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ទឹកក្រូច បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ឈប់​ចាំ​បង​នៅ​កន្លែង​កើតហេតុ​បណ្តាល​ឲ្យ​ដួល​អូស​រង​ការ​ខូចខាត​យ៉ាងដំណំ​រីឯ​អ្នកបើកបរ​រង​របួស​បែកក្បាល ចំណែក​រថយន្ត​បង្ក​នៅ​តែ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​នឹង​តូប​លក់​បន្លែ លក់​ត្រី និង​សាច់​ជ្រូក ដែល​ម្ចាស់​គេ​កំពុង​រៀបចំ​ទុកដាក់​ឈប់​លក់ដូរ​ដើម្បី​ត្រលប់​ទៅ​ផ្ទះ​វិញ​បណ្តាល​ឱ្យ​បន្លែ​ខ្ទាត​រាយ​ប៉ាយ​ពេញ​ផ្លូវ ។

ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត់​ធ្លាក់​កាង​ខាង​មុខ​និង​បែក​ធុង​ទឹក​ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ផ្ទុះ​កំហឹង​នាំ​គ្នា​វាយ​ទៅ​លើ​រថយន្ត​បណ្តាល​ឱ្យ​បែក​កញ្ចក់ និង​វាយ​អ្នក​បើករថយន្ត​បណ្តាល​ឱ្យ​បែកក្បាល​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ។

ក្រោយ​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​ចំនួន​ពីរ​នាក់​ដែល​ជា​អ្នកលក់​បន្លែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​ប​ញ្ចូ​ន​ទៅ​គ្លីនិក​ឯកជន​ដែល​នៅ​ជិត​នោះ ចំណែកឯ​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​ទៀត​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក សម្ភព​រស្មី ដោយឡែក​រថយន្ត អ្នក​បើករថយន្ត​បង្ក និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ចុះ​ធ្វើការ​វាស់វែង​យក​ទៅ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕