ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចង់ឱ្យ​បិទ​ទីតាំង​ការទូត​កូរ៉េ​ខាងជើង​ទាំងអស់​លើ​ពិភពលោក

6 ឆ្នាំ មុន

យោង​តាម YONHAP ថា មន្ត្រី​ផ្លូវការ​ម្នាក់​និយាយ​ថា សហរដ្ឋអាមេរិក​គ្រោង​ស្នើ ដើម្បី​ធ្វើ​ឱ្យ​កូរ៉េ​ខាងជើង​កាន់តែ​ឯកោ​ថែម​ទៀត បិទ​បណ្តា​ទីតាំង​ការទូត​ប្រទេស​នេះ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​

យោង​តាម YONHAP ថា មន្ត្រី​ផ្លូវការ​ម្នាក់​និយាយ​ថា សហរដ្ឋអាមេរិក​គ្រោង​ស្នើ ដើម្បី​ធ្វើ​ឱ្យ​កូរ៉េ​ខាងជើង​កាន់តែ​ឯកោ​ថែម​ទៀត បិទ​បណ្តា​ទីតាំង​ការទូត​ប្រទេស​នេះ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ពិសេស​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ដែល​ត្រូវធ្វើ​នា​ថ្ងៃ​ទី​២៨ មេ​សា ។

រដ្ឋមន្ត្រី​ការ​បរទេស​អា​េ​ម​រិ​ក លោក REX TILLERSON ជា​អ្នកដឹកនាំ​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ពិភាក្សា​ពី​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​សំដៅ​ពង្រឹង​ការ​ជួយ​ទ្រទ្រង់​អន្តរជាតិ បង្កើន​ការ​គាបសង្កត់​លើ​កូរ៉េ​ខាងជើង ព្រោះតែ​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​ប្រទេស​នេះ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៦ មេ​សា អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​លោក MARK TONER ថ្លែង​ថា មានការ​ជ្រើសរើស​ជា​ច្រើន ប៉ុន្តែ​ការ​ជ្រើសរើស​មួយ​គឺ​ទណ្ឌកម្ម ។ មាន​មធ្យោបាយ​គាបសង្កត់​នានា​ធ្វើ​ឱ្យ​កូរ៉េ​ខាងជើង​នៅ​ឯកោ ហើយ​ការ​ធ្វើ​ឱ្យ​ឯកោ​ខាង​ការទូត​ជា​មធ្យោបាយ​មួយទៀត ។

ម្យ៉ាងវិញទៀត សហរដ្ឋ​អា​មេ​រិ​ក​មាន​គម្រោង​ដាក់​ពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​នៅ​កូរ៉េ​ខាងត្បូង​ជា​អចិន្ត្រៃយ៍ ដើម្បី​តស៊ូ​ប្រឆាំង​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត ។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​២៨ មេ​សា របស់​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង ។ ក្រសួង​នេះ​និយាយ​ថា ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល THAAD របស់​អា​មេ​រិ​ក​នៅ​កូរ៉េ​ខាងត្បូង​ជា​មធ្យោបាយ​ការពារ​ប្រឆាំង​កូរ៉េ​ខាងជើង និង​ជា​វិធានការ​ដើម្បី​ធានា​សន្តិសុខ​របស់​ប្រជាជន​កូរ៉េ​ខាងត្បូង ហើយ​ការពារ​កងកម្លាំង​សម្ព័ន្ធមិត្ត ។ ក្រសួង​នេះ​ក៏​និយាយ​ដែរ​ថា តំណាង​របស់​ប្រទេស​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ថា ការ​សងសឹក​របស់​ចិន​ប្រឆាំង​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល THAAD ពុំ​សម​ស្រប និង​ពុំ​សម​ហេតុផល​រួច​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ៕