ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ផ្អើល​ឆោឡោ​នៅ​កន្លែង​លេង​ហ្គេ​ម​បា.ញ់​ត្រីដោយសារតែ…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការផ្អើលឆោឡោមួយបានកើតឡើងនៅកន្លែងលេងហ្គេមបា.ញ់ត្រី

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ា​កនិច​មួយ​គ្រឿង​ត្រូវ​បាន​ជនសង្ស័យ​៣​នាក់​ធ្វើ​សកម្មភាព​លួច​កាច.​ក​ពី​ក្មេង​សិស្ស​ម្នាក់​ដែល​ចូល​លេង​ហ្គេ​ម​បាញ់​ត្រី ហើយ​បណ្តើ​យក​ទៅ​លាក់​ទុក​នៅ​បន្ទប់​ជួល​តែ​តំណាង​ល្អ​ត្រូវ​បាន​ម្ចាស់​ទាន់​ស្រែក​ឆោឡោ​នាំ​គ្នា​ឡោម​ព័ទ្ធ​ចាប់​បាន​ម៉ូតូ​មក​វិញ ចំណែក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវ​រថភ្លើង ក្រុម​៥ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ម៉ូតូ​មានឈ្មោះ ម៉​ម ដេ​វិត ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩E1 នៃ​អនុ​វិទ្យាល័យ ទួល​សុវណ្ណ​រាម ទួល​សង្កែ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ក្មេង​សិស្សសាលា​ជា​ម្ចាស់​ម៉ូតូ​រូប​នោះ​រួម​ទាំង​មិត្ត​ភ​ក្កិ​បាន​ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​ចេញពី​សាលារៀន​នាំ​គ្នា​ទៅ​លេង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្បែរ​ក​កន្លែង​កើតហេតុ​ដោយ​ចត​ម៉ូតូ​ទុក​នៅ​ខាង​មុខ ។ បន្ទាប់​ពី​លេង​ហ្គេ​ម​បាន​ប្រមាណ​កន្លះ​ម៉ោង​ក៏​បាន​ចេញ​មក​ទិញ​ទឹក​សុទ្ធ​នៅ​ខាងក្រៅ​បាត់​ម៉ូតូ​ហើយ​ក៏​បានឃើញ​ជនសង្ស័យ​៣​នាក់​បាន​បណ្តើរ​ម៉ូតូ​យក​ទៅ​លាក់​ទុក​នៅ​បន្ទប់​ជួល​មួយ​កន្លែង​ក្បែរ​នោះ​ព្រមទាំង​ស្រែក​ឆោឡោ និង​ប្តឹង​ប្រជា​ការពារ និង​នគរបាល​ចុះ​ទៅ​អន្តរាគមន៍​នាំ​គ្នា​ត្រួតពិនិត្យ​ផ្ទះ​ជួល​នោះ​ដកហូត​បាន​ម៉ូតូ​ត្រឡប់​មក​វិញ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ស្គាល់​អត្តសញ្ញាណ​ហើយ​ជា​មុខសញ្ញា​ដើរ​លួច​យ៉ាង​សកម្ម ៕