ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​កីឡាករ​ថៃ​លើក​នេះ​មួយ​ណា​សម្រេច​គោលដៅ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​វេ​ង សុ​ភ័ក្ត្រ មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​លេខ​៩១១ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ក្នុង​កម្មវិធី​ប្រដាល់​សមរភូមិ​អ្នក​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន​នា​ថ្ងៃ

រាជធានី​ភ្នំពេញ ៖ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​វេ​ង សុ​ភ័ក្ត្រ មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​លេខ​៩១១ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ក្នុង​កម្មវិធី​ប្រដាល់​សមរភូមិ​អ្នក​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន​នា​ថ្ងៃអាទិត្យ​ទី​៣០ មេ​សា ខានស្អែក​នេះ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​មួយ​ណា​សម្រេច​គោលដៅ​នៅ​ពេល​ជួប​កីឡាករ​ថៃ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​បែប​នេះនោះ ។

ឡុ​ង សំណាង ត្រូវ​ជួប​កីឡាករ​ថៃ​ឈ្មោះ​រេ ដា ក្នុង​ប្រភេទ​ទម្ងន់​៦១​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេពី​មុន​មក ដូច្នេះ​ចំពោះ​ប្រវត្តិ​ប្រកួត​របស់​គេ​មិន​ទាន់​ដឹង​ថា ខ្លាំង​ឬ​យ៉ាងណា​នោះ​ទេ ។ ប៉ុន្តែ​សម្រាប់​អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន បាន​អះអាង​ថា គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​នៅ​ក្នុង​ប្រទេស​ថៃ ។ រីឯ​ឡុ​ង សំណាង​វិញ​មួយ​រយៈ​មកនេះ​មិនឃើញ​ឡើង​សង្វៀន​ញឹកញាប់​ដូច​មុន​ទេ ជា​ពិសេស​សង្វៀន​ប្រដាល់​អន្តរជាតិ​តែ​ម្ដង ។ ដូច្នេះ​សម្រាប់​ការ​ជួប​កីឡាករ​ថៃ​លើក​នេះ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភាគច្រើន​ចង់​មើល​យ៉ាង​ខ្លាំង​ព្រោះតែ​ចង់​ដឹង​ថា គូ​នេះ​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា ។

វេ​ង សុ​ភ័ក្ដ្រ មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​លេខ​៩១១ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ផេ​ត អេក ក្នុង​ប្រភេទ​ទម្ងន់​៦១​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​គេ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ មិនតែប៉ុណ្ណោះ ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​លើ​សង្វៀន​ទូរទស្សន៍ភី​អិន​អិន​ទៀត​ផង ។ ឯ​វេ​ង សុ​ភ័ក្ដ្រ គឺជា​អតីត​ជើង​ខ្លាំង​មួយ​រូប​ប៉ុន្តែ​ដោយសារ​បាត់​មុខ​យូរ​មិនដឹង​ថា​គេ​នៅ​ខ្លាំង​ដូច​មុន​ឬ​យ៉ាងណា​ទេ ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ ទើប​ដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ ធន់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ម៉​ន វី​វ៉ា មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក និង​កីឡាករ ម៉​ន វ​ណ្ណី មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ប្រកួត​ជាមួយ​កីឡាករ ប៊ុ​ន សុធា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ៕