ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​! ព្រោះតែ​គេច​ឡាន​ដឹក​ដី​ទើប​ក្រឡាប់​របួស​១៥​នាក់

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មការិនីដែល​​ទៅ​បំពេញការងារ​នៅ​រោង​ចក្រ​ ព្រោះ​​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បើក​ចូល​ចំណែក​ផ្លូវ​របស់​ខ្លួន ទើ​បធ្វើឱ្យ​​រថយន្ត​ដឹក​កម្ម​ករ​ចេញពី​រថយន្ត​ដឹក​ដី​បណ្តាល​ឱ្យ​ក្រឡាប់​​របួស​កម្ម​ករ កម្ម​ការិនី​ជាច្រើន​នាក់ ហេតុ​ការណ៍​នេះ

ខេត្តកំពង់ស្ពឺ ៖ ចាត់​ទុក​ថា​សំណាង​ណាស់​ទៅ​ហើយ​ដែល​មិន​មាន​នរណា​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មការិនី​ទៅ​បំពេញការងារ មូលហេតុ​ដោយសារ​តែ​អ្នក​បើករថយន្ត​គេច​ឡាន​ដឹក​ដី ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៦​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៧  នៅ​ផ្លូវ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤-៥ ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង​បាន​ប្រាប់​ថា តាម​ការ​សាកសួរ​កម្មការិនី​មួយ​ចំនួន គឺ​មុន​ពេល​កើតហេតុ​ពួក​គេ​បាន​នាំ​គ្នា​ជិះ​រថយន្ត​មក​ធ្វើការ​ដូច​សព្វមួយដង លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​ជួប​គ្រោះថ្នាក់​ក្រឡាប់​បែប​នេះ​តែ​ម្តង​។ រថយន្ត​ដឹក​កម្មករ​ដែល​គ្រោះថ្នាក់​នេះ​ម៉ាក​ហាន់​ដាយ ពណ៌​ស បើកបរ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​ខាងលើ​ក៏​មាន​ឡាន​ធំ​ដឹក​ដី​មួយ​គ្រឿង​ទៀត​បើកបរ​ចូល​មក​ក្នុង​ទិស​ផ្លូវ​ខាង​ខ្លួន ទើប​ធ្វើ​ឲ្យ​អ្នក​បើករថយន្ត​ដឹក​កម្មករ​ជាន់​ហ្វ្រាំង​បន្ទាន់ ដើម្បី​គេច ភ្លាម​នោះ​ក៏​រេ​ចង្កូត​ចូល​ទៅ​ចិញ្ចើម​ផ្លូវ​ទេរ ហើយ​ផ្អៀង​ក្រឡាប់​តែ​ម្តង​។ ចំណែកឯ​អ្នកបើកបរ​រថយន្ត​ដោយ​ភ័យ​ខ្លាច​មាន​មនុស្ស​ស្លាប់​ក៏​រត់​ចោល​រថយន្ត​បាត់​ស្រមោល​ឈឹង ។

លោក​ចឹក បូ​រិ​ន្ទ ប្រធាន​មន្ទីរ​ការងា​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ផង​ដែរ​ថា រថយន្ត​នេះ​ដឹក​កម្មករ​សរុប​៤៥​នាក់ កម្មការិនី រួម​នឹង​កម្មករ​សំណង់​ប្រុស​ៗ​មួយ​ចំនួន​។ ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឱ្យ​មាន​អ្នក​របួស​សរុប​១៥​នាក់ ក្នុង​នោះ​ធ្ងន់​ម្នាក់​ដោយ​បាក់ដៃ​។  ក្រោយ​កើតហេតុ​សមត្ថកិច្ច និង​ខាង​មន្ទីរ​កា​ងារ​បាន​បញ្ជូន​ក្រុម​កម្មករ កម្មការិនី​រង​គ្រោះ ទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​រួចរាល់​អស់ហើយ​។ កម្មករ​រង​គ្រោះ​ទាំងអស់​មក​ពី​ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ពួក​គេ​ជា​អ្នកបម្រើ​ការងារ​នៅ​រោងចក្រ​ឯ​ខេត្តកណ្តាល​។ 

ករណី​នេះ​ក្រុម​កម្មការិនី​ជា​ច្រើន​បាន​លើក​ឡើង​ថា បណ្តាល​មក​ពី​អ្នក​បើកឡាន​ដឹក​ដី​បើក​ចូល​ចំណែក​ផ្លូវ​ឡាន​ដែល​ពួក​គេ​ជិះ ទើប​បណ្តាល​ឱ្យ​គ្រោះថ្នាក់​បែប​នេះ ។ ចំណែក​អ្នកខ្លះ​លើក​ឡើង​ថា បើ​កុំ​តែ​អ្នក​បើកឡាន​ពួក​គេ​បើក​គេច​ចេញពី​ឡាន​ដឹក​ដី​ម្ល៉េះ​សម​មិនដឹង​ជា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ស្លាប់​នោះ​ទេ​។ ជាង​នេះ​ទៅ​ទៀត​អ្នក​បើកឡាន​ពួក​គេ​ទំនង​គិត​ពី​អាយុជីវិត​ក្រុម​កម្មការិនី​ដែល​នៅ​លើ​ឡាន ទើប​បើក​គេ​រហូត​ធ្លាក់​ជំរាល​ផ្លូវ បណ្តាល​ឱ្យ​ក្រឡាប់​បែប​នេះ​។

លោក​ចឹក​បូ​រិ​ន្ទ​បាន​បញ្ជាក់​ថា ពេល​នេះ​អ្នក​របួសធ្ងន់​កំពុង​សំរាក​បន្ត ចំណែក​អ្នក​រង​របួសស្រាល​ត​បាន វិល​ទៅ​លំនៅ​ឋាន​វិញ​ហើយ​៕