ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ចារកម្ម​រុ​ស្ស៊ី​លិច​នៅ​ដែនទឹក​

6 ឆ្នាំ មុន

នាវា​ចារកម្ម​មួយ​គ្រឿង​របស់​កងទ័ព​រុ​ស្ស៊ី​បាន​លិច​កាលពី​ថ្ងៃ​ទី​២៧ មេ​សា ក្នុង​ដែនទឹក​តួ​ក​គី​នៃ​សមុទ្រ​ខ្មៅ ក្រោយ​ពី​បុក​នាវា​មួយ​គ្រឿង​ដែល​ដឹក​សត្វពាហនៈ ក៏​ប៉ុន្តែ​ក្រុម​នាវិក​អាច​ត្រូវ​ជួយ​សង្គ្រោះ ។

នាវា​ចារកម្ម​មួយ​គ្រឿង​របស់​កងទ័ព​រុ​ស្ស៊ី​បាន​លិច​កាលពី​ថ្ងៃ​ទី​២៧ មេ​សា ក្នុង​ដែនទឹក​តួ​ក​គី​នៃ​សមុទ្រ​ខ្មៅ ក្រោយ​ពី​បុក​នាវា​មួយ​គ្រឿង​ដែល​ដឹក​សត្វពាហនៈ ក៏​ប៉ុន្តែ​ក្រុម​នាវិក​អាច​ត្រូវ​ជួយ​សង្គ្រោះ ។

នាវា​រុ​ស្ស៊ី​មានឈ្មោះ​ថា LIMAN និង​នាវា​ដឹក​សត្វពាហនៈ​ឈ្មោះ YOUZARSIF H ដោត​ទង់ជាតិ​តួ​ហ្គោ បាន​បុក​គ្នា​ត្រង់​ច្រកចូល​ច្រក​សមុទ្រ BOSPHORE ប្រហែល​មក​ពី​គ្រោះថ្នាក់​ចៃដន្យ​ក្នុង​តំបន់​មួយ​គ្របដណ្តប់​ដោយ​អ័ព្ទ​យ៉ាង​ក្រាស់ ។ សមាជិក​ក្រុម​នាវិក​ទាំង​៧៨​នាក់​របស់​នាវា LIMAN បាន​ត្រូវ​ជួយ​សង្គ្រោះ​ដោយ​កង​ឆ្មាំ​ឆ្នេរ​ស​មុ​ត្រ​តួ​ក​គី ជាមួយ​ជំនួយ​របស់​នាវា​ដឹក​សត្វ ។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​ក្រសួង​ដឹក​ជញ្ជូន​តួ​ក​គី លោក AHMET ARSLAN ទៅ​កាន់​ទូរទស្សន៍ A HABER ។ ការ​បុក​គ្នា​នេះ​កើត​មាន​ក្នុង​ដែនទឹក​នៃ​ទីក្រុង​ជាប់មាត់​សមុទ្រ​តួ​ក​គី KILYOS ដែល​ហៅ​ផង​ដែរ​ថា ក្រុង KUMKOY ស្ថិត​ក្បែរ​ច្រកចូល​ច្រក​សមុទ្រ BOSPHORE ដែល​តាម​ច្រក​នេះ​ក្នុង​មួយ​ខែ​ៗ​មាន​នាវា​រុ​ស្ស៊ី​ឆ្លងកាត់​ជា​ច្រើន​សិប ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​ស៊ី​រី​។

កាលពី​ខែកុម្ភៈ​ប្រភព​យោធា​នានា​ធ្លាប់​គូសបញ្ជាក់​ថា នាវា LIMAN អាច​តាមដាន​មើល​សមយុទ្ធ​ជើង​ទឹក​របស់​អូតង់​នៅ​សមុទ្រ​ខ្មៅ ។

នាយក​រដ្ឋមន្ត្រី​តួ​ក​គី លោក BINALI YILDIRIM បាន​សម្តែង​ការ​សោកស្តាយ​ជូន​សម​ភាគី​រុ​ស្ស៊ី លោក​ឌី​មី​ទ្រី ម៉េ​ដ​វេ​ដេ​វ ពេល​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ចំពោះ​ឧប្បត្តិ​ហេតុនេះ ៕