ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​នៃ​ជំងឺ​គ្រុនក្តៅ​ខ្លាំង​ដោយសារ​កម្តៅ

6 ឆ្នាំ មុន

ជាមួយនឹង​កម្តៅ​នៃ​រដូវក្តៅ យើង​ទាំងអស់​គ្នា​ប្រហែលជា​ព្រួយបារម្ភ​អំពី​ជំងឺ​គ្រុនក្តៅ​ខ្លាំង ដោយសារ​ការ​ប៉ះពាល់​ទៅ​នឹង​កម្តៅ​ខ្លាំង ។ ការ​ដឹង​អំពី​រោគ​សញ្ញា សំខាន់​ៗ​នៃ​ជំងឺ​នេះ​អាច​ជួយ​អ្នក​ក្នុង​ការ​ដោះស្រាយ​ជាមួយនឹង​បញ្ហា​នេះ និង

ជាមួយនឹង​កម្តៅ​នៃ​រដូវក្តៅ យើង​ទាំងអស់​គ្នា​ប្រហែលជា​ព្រួយបារម្ភ​អំពី​ជំងឺ​គ្រុនក្តៅ​ខ្លាំង ដោយសារ​ការ​ប៉ះពាល់​ទៅ​នឹង​កម្តៅ​ខ្លាំង ។ ការ​ដឹង​អំពី​រោគ​សញ្ញា សំខាន់​ៗ​នៃ​ជំងឺ​នេះ​អាច​ជួយ​អ្នក​ក្នុង​ការ​ដោះស្រាយ​ជាមួយនឹង​បញ្ហា​នេះ និង​អាច​ការពារ​អ្នក​ពី​ផលវិបាក ផ្សេង​ៗ​ផង​ដែរ ។

ខាងក្រោម​នេះ​គឺជា​រោគ​សញ្ញា​ចម្បង​ទាំង ៥ នៃ​ជំងឺ​គ្រុនក្តៅ​ខ្លាំង​ដោយសារ​ការ​នៅ​ក្រោម​កម្តៅថ្ងៃ​យូរ​ដែល​អ្នក​គួរតែ​ចាប់អារម្មណ៍ ។

១-​សីតុណ្ហភាព​ក្នុង​រាង​កាយ​ឡើង​ខ្ពស់
រោគ​សញ្ញា​ចម្បង​នៃ​ជំងឺ​គ្រុនក្តៅ​ខ្លាំង ដោយសារ​ការ​នៅ​ក្រោម​កម្តៅថ្ងៃ​យូរ គឺ​ការ​កើនឡើង​សីតុណ្ហភាព​ក្នុង​រាង​កាយ ភ្លាម​ៗ ដោយ​មិន​មានការ​បែកញើស ។ ដូច្នេះ​ប្រសិនបើ​រាង​កាយ​របស់​អ្នក​កើន​សីតុណ្ហភាព​ខ្ពស់​ខ្លាំង សូម​សម្រាក​នៅផ្ទះ​។

២-​ស្បែក​ក្រហម និង​ស្ងួត
កាំរស្មី​ដ៏​អាក្រក់​នៃ​ព្រះអាទិត្យ​អាច​បណ្តាល​ឱ្យ​អ្នក​ខ្វះ​ជាតិ​ទឹក​ខ្លាំង ដែល​បណ្ដាល​ឱ្យ​ស្បែក ឡើង​ក្តៅ និង​ស្ងួត​។ ប្រសិនបើ​ស្បែក​របស់​អ្នក​ឆាប់​ប្រតិកម្ម នោះ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​ឡើង​ក្រហម និង​រលាក ។

៣-​ប្រ​ស្រី​ភ្នែក​រួម​តូច
ទោះបីជា​ភ្នែក​របស់​អ្នក​អាច​ស៊ូទ្រាំ​នឹង​កម្តៅ​ដ៏​លើសលុប​នេះ តែ​មនុស្ស​មួយ​ចំនួន​អាច​មាន​បញ្ហា​ប្រ​ស្រី​ភ្នែក​រួម​តូច​ដោយសារ​ការ​ខ្វះ​ជាតិ​ទឹកធ្ងន់ និង​កង្វះ​ថាមពល​ដោយសារ​តែ​ជំងឺ​គ្រុនក្តៅ​ខ្លាំង​ព្រោះតែ​ការ​នៅ​ក្រោម​កម្តៅថ្ងៃ​យូរ​ពេក ។ ក្នុង​ករណី​ធ្ងន់ វា​អាច​នាំ​ឱ្យ​មានការ​ឈឺចាប់​ខ្លាំង​នៅ​ក្នុង​ភ្នែក ។

៤-​ចង្អោរ និង​ក្អួត
ក្នុង​ករណី​ខ្លះ ជំងឺ​គ្រុនក្តៅ​ខ្លាំង​ដោយសារ​ការ​នៅ​ក្រោម​កម្តៅថ្ងៃ​យូរ ក៏​អាច​បណ្តាល​ឲ្យ​អ្នក​ចង្អោរ និង​ក្អួត​ដោយ​តែ​ការ​មិន​រំលាយ​អាហារ គួប​ផ្សំ​ជាមួយនឹង​ការ​បាត់បង់​ជាតិ​ទឹក​ដ៏​ច្រើន​ពី​រាង​កាយ​។ ប្រសិនបើ​អ្នក​ជួប​ប្រទះ​បញ្ហា​នេះ​ញឹកញាប់ និង​ធ្ងន់ វា​ប្រហែលជា​ដល់​ពេលវេលា​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ ។

៥-​ឈឺក្បាល និង​វិលមុខ
ដោយសារ​អាកាសធាតុ​ក្តៅ ហើយ​សើម​មាន​ឥទ្ធិពល​នៅ​លើ​សុខភាព​របស់​អ្នក វា​ជា​រឿង​ធម្មតា​ក្នុង​ការ​មាន​បញ្ហា​ឈឺក្បាល​។ លើស​ពី​នេះ វា​អាច​នាំ​ឱ្យ​មានការ​វិលមុខ​ដោយសារ​ការ​អស់កម្លាំង និង​ការ​បាត់បង់​ជាតិ​អេឡិចត្រូលីត និង​ទឹក​ច្រើន​ហួសហេតុ​ពេក ៕