ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌួ​ង ហ្សូ​រី​ដា បើក​កកាយ​ប្រវត្តិតារា​ប្រុស​ម្នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ឌួ​ង ហ្សូ​រី​ដា បាន​វាយប្រហារ និង​លាតត្រដាង​ប្រវត្តិ​របស់​តារា​សម្តែង​ប្រុស​ម្នាក់​ដែល​ចាក​ចេញពី​ក្រុម​បង្ហាញ​ម៉ូ​ដ​របស់​នាង​ទៅ​ហើយ​នោះ​បែរជា​ងាក​មក​មួលបង្កាច់​ពី​ការ​បែកបាក់​ក្រុម ។

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ឌួ​ង ហ្សូ​រី​ដា បាន​វាយប្រហារ និង​លាតត្រដាង​ប្រវត្តិ​របស់​តារា​សម្តែង​ប្រុស​ម្នាក់​ដែល​ចាក​ចេញពី​ក្រុម​បង្ហាញ​ម៉ូ​ដ​របស់​នាង​ទៅ​ហើយ​នោះ​បែរជា​ងាក​មក​មួលបង្កាច់​ពី​ការ​បែកបាក់​ក្រុម ។

កញ្ញា​ឌួ​ង ហ្សូ​រី​ដា ចាត់​ទុក​តារា​រូប​នោះ​ជា​មនុស្ស​ភ្លេច​កំណើត​ដើម​ក្នុង​ពេល​ខ្លួន​ចាប់ផ្តើម​ល្បី  ហើយ​មួលបង្កាច់​បង្ខូច​ក្រុម​បង្ហាញ​ម៉ូ​ដ​របស់​នាង​គឺ​ក្រុម​«Cambodia Supermodels» ថា​បែកបាក់​គ្នា ។

ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ​តារា​រូប​នោះ​ជា​អ្នក​ណា​កញ្ញា​ឌួ​ង ហ្សូ​រី​ដា សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​កាល​មិន​ទាន់​ល្បី មក​សុំ​ជ្រក​ក្រោម​ដំបូល​ក្រុម ដំបូល​ក្រុមហ៊ុន​មិនសូវ​ខ្វល់​ពី​តម្លៃ​ឈ្នួល​ការងារ​ទេ ធ្វើ​ម៉េច​ឱ្យ​តែ​បាន​ចេញ​មុខ​ក្នុង​ក្រុម​ជាមួយ បង​ៗ​តារា​បង្ហាញ​ម៉ូ​ដ​ល្បី​នៃ Cambodia Supermodels ដល់​តែ​ពេល​ក្រុមហ៊ុន​ប្រូ​ម៉ូ​ដ​ឱ្យ​ឡើង​ល្បី​បញ្ជូន​ឈ្មោះ​ឱ្យធ្វើ MC តាម​ប៉ុស្តិ៍ បញ្ជូន​ឈ្មោះ​ឱ្យ​ខាង​ខ្សែភាពយន្ត ដល់​ពេល​គេ​ល្បី មាន​អ្នកខ្លះ​ក៏​នៅ​រក្សា​ធាតុ​ដើម តែ​អ្នកខ្លះ​ក៏​ដុះស្លាប ហើរ​ទៅ​បាត់​ដោយ​ភ្លេច​កំណើត​…! មាន​អ្នកខ្លះ​ភ្លេច​គិត​ថា​ពេល​មិន​ទាន់​ល្បី​រកតែ​លុយ​ជិះ​ម៉ូតូឌុប​មក​បើក​លុយ មិន​បាន​ផង ម្តាយ​ឈឺ​ផង សុំ​ឱ្យ​បង​ហ្សូ​ជួយ​រក​ការងារ​ឱ្យធ្វើ ឱ្យ​តែ​បាន​លុយ ឱ្យ​ម៉ែ​បង់ថ្លៃ​ពេទ្យ តែ​ដល់​ឥឡូវ​ឡើង​កូដ បែរជា​បំភ្លេច​ក្រុម ហើយ​ព្យាយាម​ឱ្យ​ខ្លួនឯង​លេចធ្លោ​តែ​ម្នាក់ឯង ដោយ​ការ​គ្រប់គ្រង​របស់​ក្រុម​ផ្សេង ។

សួរ​ថា​កាលដែល​លោក​អ្នក​មិន​ទាន់​ល្បី​មាន​អ្នក​ទាំងអស់​ហ្នឹង​គេ​នឹកឃើញ​លោក​អត់ ?  កុំ​ប្តូរ​ចរិត​លឿន​ពេក​ណា​ប្រយ័ត្ន​ធ្លាក់​មក​វិញ​ទៅ​…! តែ​ក៏​អរគុណ​ដល់​សមាជិក​ក្រុម​របស់​យើង​ដទៃ​ទៀត​ដែល​នៅ​តែ​ល្អ​នឹង​គ្នា​ទោះបី​មានគ្រួសារ មានបាន​ហើយ​ក្តី តែ​នៅ​តែ​រក្សា​កំណើត​ល្អ​របស់​ខ្លួន​ដដែល​» ។

ប្រតិកម្ម​តប​ពី​ឌួ​ង ហ្សូ​រី​ដា នេះ​បន្ទាប់​ពី​សារព័ត៌មាន​មួយ​ចុះ​ផ្សាយ​ជុំវិញ​ព័ត៌មាន​នៃ​ការ​បាក់​បែកក្រុម Cambodia Supermodels ដែល​ជា​ក្រុម​បង្ហាញ​ម៉ូ​ដ​ប្រជុំ​ដោយ​តារា ល្បី​ៗ​។ ព័ត៌មាន​នេះ​ចុះ​ផ្សាយ​ដោយ​យោង​តាម​ការ​បង្ហើប​ពី​តារា​ប្រុស​ម្នាក់​អតីត​ជា​សមាជិក​ក្រុម​ម៉ូ​ដែល​មួយ​នេះ ។

តារា​ប្រុស​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នោះ អះអាង​ថា គេ​មិន​មាន​អ្វី​ត្រូវ​និយាយ​ទៀត​ទេ ពាក់ព័ន្ធ​នឹង​ក្រុម​ម៉ូ​ដែល​នេះ ដោយហេតុ​ថា គេ​បាន​ចាកចេញ ហើយ​ក្រុម​ទៀត​សោត​ក៏​បែកខ្ញែក​គ្នា​ដែរ ។ ទន្ទឹម​នឹង​ការ​បង្ហើប​នេះ​គេ​ក៏​ឃើញ​ថា សមាជិក​មួយ​ចំនួន​ចេញ​មក​បើក​ក្រុមហ៊ុន​ពិធីការ​ផ្ទាល់ខ្លួន រៀង​ៗ​ខ្លួន ក្នុង​នោះ​មាន​ដូច​ជា​លោក​យ៉ែ​ម សំ​អូន​, លោក​អេ​ឡិច ច​ន្ត្រា​ជាដើម ។ ក្រៅពី​នេះ​សមាជិក ស្រី​ៗ ខ្លះ​ក៏​មាន​ស្វាមី​ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស​ដូច​ជា​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា និង​លី ម៉ា​រី​ណា​ជាដើម ។

ជុំវិញ​រឿង​នេះ​សមាជិក​ក្រុម​គឺ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ទទួលស្គាល់​ពី​ការ​បែកខ្ញែក​នេះ ប៉ុន្តែ​នាង​បញ្ជាក់​ថា បែក​តែ​អ្នក​ចង់​បែក និង​ចង់រក​ទីផ្សារ​ខ្លួនឯង ដោយ​មិន​ចង់​នៅ​ក្រោម​ក្រុមហ៊ុន​ប៉ុណ្ណោះ៕