ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់បោះ​ជិះរទេះ​ជន​ពិការ​នារី​កម្ពុជា​បង្ហាញ​តម្រុយ​ដណ្ដើម​បាន​មេដាយមាស ក្រោយ​ឈ្នះ​ឥណ្ឌា និង​នេ​ប៉ា​ល់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​បាល់បោះ​ជិះរទេះ​ជន​ពិការ​នារី​កម្ពុជា​កំពុង​បង្ហាញ​តម្រុយ​ដណ្ដើម​បាន

រាជធានី​ភ្នំពេញ ៖ ក្រុម​បាល់បោះ​ជិះរទេះ​ជន​ពិការ​នារី​កម្ពុជា​កំពុង​បង្ហាញ​តម្រុយ​ដណ្ដើម​បាន
មេដាយមាស បន្ទាប់​ពី​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌា និងក្រុម​នេ​ប៉ា​ល់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត ICRC International Wheelchair Basketball Tournament លើក​ទី​៣ នៅ​ប្រទេស​ឥណ្ឌា ។ ក្រុម​បាល់បោះ​ជិះរទេះ​ជន​ពិការ​នារី​កម្ពុជា បាន​យកឈ្នះ​ឥណ្ឌា​ក្នុង​ពិន្ទុ​៥៨​ទល់​១៤ និង​បន្ត​យកឈ្នះ​ក្រុម​នេ​ប៉ា​ល់ ក្នុង​លទ្ធផល ៥៦​ទល់​២២​។

លោក ម៉ៅ សុខ​ជា គ្រូបង្វឹក​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ឆ្លងកាត់​២​ប្រកួត​ក្រុមកីឡា​ការិនី​កម្ពុជា​ធ្វើ​បាន​ល្អ​ឈរ​លេខ​១​ក្នុង​ពូ​ល​នៅ​ដំណាក់កាល​ទី​១ ប៉ុន្តែ​ក្រុម​ទាំង​៣ បន្ត​ប្រកួត​គ្នា​២​ប្រកួត​ទៀត ដើម្បី​ស្វែងរក​ក្រុម​ឈរ​លេខ​១ និង​លេខ​២ និង​ត្រូវ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពាន​។

គួរ​បញ្ជាក់​ថា សហព័ន្ធ​កីឡាបាល់បោះ​ជិះរទេះ​ជន​ពិការ​កម្ពុជា បាន​បញ្ជូន​តែ​ក្រុម​នារី​ចូលរួម​ប៉ុណ្ណោះ​តប​តាម​ការ​អញ្ជើញ​របស់​ប្រទេស​ឥណ្ឌា​ជា​ម្ចាស់ផ្ទះ ជាមួយ​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត ចូលរួម​សរុប​៨​ប្រទេស ដែល​មាន​ដូច​ជា ប្រទេស​នេ​ប៉ា​ល់ បង់​ក្លា​ដែ​ស កម្ពុជា លី​ប៊ី អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ី​រី ហ្គា​ណា និង​ឥណ្ឌា ។ ដោយឡែក ក្រុម​នារី​មាន​តែ​៣​ប្រទេស​ចូលរួម គឺ​កម្ពុជា នេ​ប៉ា​ល់ និង​ម្ចាស់ផ្ទះ​ឥណ្ឌា​។

លោក ម៉ៅ សុខ​ជា បញ្ជាក់​ថា ក្រុមកីឡា​ការិនី​បាល់បោះ​ជិះរទេះ​នារី​កម្ពុជា នឹង​ឈ្នះ​ពាន​កម្រិត​អន្តរជាតិ​នេះ ដើម្បី​ជា​ការ​ប្រកួត​បង្កើន​សមត្ថភាព​និង​កម្តៅ​សាច់ដុំ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២​ឆ្នាំ​២០២៣​ប្រកបដោយ​ភាព​ជឿជាក់ ក្នុង​នាម​ជា​ក្រុម​ការពារ​មេដាយមាស​ផង​ដែរ ។ ក្រៅពី​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នៅ​ឥណ្ឌា កីឡាករ កីឡាការិនី​បាល់បោះ​ជន​ពិការ​កម្ពុជា គ្រោង​ប្រកួត​ជម្រុះ​ជាមួយ​ប្រទេស​ហ្វី​លី​ពី​ន និង​ឡាវ ដើម្បី​យក​សិទ្ធិ​ចូលរួម​ការ​ប្រកួត​អាស៊ី​ប៉ា​រ៉ា​ហ្គេ​ម នៅ​ប្រទេស​ចិន ឆ្នាំ​២០២៣ ខាង​មុខ​។

សម្រាប់​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើកទី​១២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ គណៈ​កម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា (CAMAPGOC) បាន​ត្រៀម​១២​ប្រភេទ​កីឡា ដាក់​ឲ្យ​ប្រកួតប្រជែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ