ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឹង​បន្ថែម​ល្បឿន​ឡើង​ស្ពាន​ក្រឡាប់ផ្អើល​ទាំង​យប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​កុងតឺន័រ​មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹងស្រា​បាន​បួង​ចង្កូត​ឡើង​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ បណ្តាល​ឱ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង ហេតុការណ៍​នេះ​បាន​កើតឡើង​

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​កុងតឺន័រ​មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹងស្រា​បាន​បួង​ចង្កូត​ឡើង​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ បណ្តាល​ឱ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​សណ្តោង​កុងតឺន័រ​របស់​ផែស្ងួត​តេ​ង​ឡាយ ពណ៌​បៃតងចាស់​លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3B 1738 ជិះ​គ្នា​៤​នាក់ ទាំង​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បំណង​ចូល​ក្រុងភ្នំពេញ​ក្នុង​ល្បឿន​លឿន ហើយ​សង្ស័យ​អ្នកបើកបរ​ស្រវឹងស្រា​ផង ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ត្រង់​ផ្លូវ​រៀង​កោង​ផង​នោះ ធ្វើ​ឱ្យ​អ្នក​បើក​ប្រឹង​បួង​ចង្កូតរថយន្ត​ដើម្បី​បន្ថែម​ល្បឿន​ឡើង​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ហើយ​ណាមួយ​រថយន្ត​ផ្ទុក​អីវ៉ាន់​ធ្ងន់​ពេក ទើប​បណ្ដាល​ឱ្យ​រថយន្ត​ផ្អៀង​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង​បែក​កញ្ចក់​ខាង​មុខ​ខ្ទេច ភ្លាម​ៗ​នោះ​គេ​ឃើញ​អ្នកបើកបរ ព្រមទាំង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​បាន​នាំ​គ្នា​លូន​ចេញពី​ក្នុង​កាប៊ី​ន​រថយន្ត​តាម​កញ្ចក់​មុខ រួច​ហើយ រត់គេច​ខ្លួន​បាត់​អស់​ទៅ ។

បន្តិច​ក្រោយមក​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​មក​ចោមរោម​មើល​យ៉ាងច្រើន​កុះករ ព្រមទាំង​មាន​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​កងរាជអាវុធហត្ថ បាន​នាំ​គ្នា​មក​ជួយ​សម្រួល​ចរាចរណ៍​កុំឱ្យ​មាន​ការ​​កកស្ទះ​ផង​ដែរ  ។ ក្រោយ​ពេល​កើតហេតុ​ដោយសារ​តែ​អត់​មាន​ផល​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​ម្ចាស់​ហៅ​រថយន្ត​មក​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង  ៕