ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បាន​ធ្វើ​ដល់​ថ្នាក់​នឹង​លោក​ឧត្តមសេនីយ៍ទោ​?

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​អាណិកជន​ខ្មែរ​-​អា​មេ​រិ​កម្នា​ក់បាន​រង​របួស​បែកក្បាល​ពីក្រោយ​ដេរ​ចំនួន​១០​ថ្នេរ​ត្រូវ​បាន​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ភ្លាម​ៗ ខណៈ​ដែល​ទៅ​ចូលរួម​ពិធី​មង្គលការ​បងប្អូន​ហើយ​ត្រូវ​បាន​លោក​ផ្កាយ​២​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ស្រវឹងស្រា​យក​កែវ​ស្រា​វាយ​ពីក្រោយ​រួច​ឡើង​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រា​មោ​ល ។

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​អាណិកជន​ខ្មែរ​-​អា​មេ​រិ​កម្នា​ក់បាន​រង​របួស​បែកក្បាល​ពីក្រោយ​ដេរ​ចំនួន​១០​ថ្នេរ​ត្រូវ​បាន​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ភ្លាម​ៗ ខណៈ​ដែល​ទៅ​ចូលរួម​ពិធី​មង្គលការ​បងប្អូន​ហើយ​ត្រូវ​បាន​លោក​ផ្កាយ​២​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ស្រវឹងស្រា​យក​កែវ​ស្រា​វាយ​ពីក្រោយ​រួច​ឡើង​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រា​មោ​ល ។

ហេតុការណ៍​លោក​ផ្កាយ​២​វាយ​អាណិកជន​ខ្មែរ​-​អា​មេ​រិ​ក​បែកក្បាល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​២៣ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ធ្វើ​ពិធី​មង្គលការ​ក្នុងភូមិ​ស្រែ​ខ្ញែ ឃុំ​ពោ​ធី​រុន​ខាងជើង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ឃុន សា​រ៉ាត់ អាយុ​៣៧​ឆ្នាំ ជា​អាណិកជន​មក​ពី​សហរដ្ឋអាមេរិក​ស្នាក់​នៅ​ក្នុង​រដ្ឋ​តិច​សាស្ត្រ​មក​ចូលរួម​ពិធី​មង្គលការ​បងប្អូន ។ ចំណែក​បុរស​ដៃដល់​មានឈ្មោះ ផា​ន់ វ​ណ្ណា​រ៉េ​ត ហៅ​តយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មានមុខ​ងារ​ជា​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​តួនាទី​ជា​នាយ​រង​សេនាធិការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​របស់​លោក ហាក់ ម៉ៅ ស្នាក់​នៅ​ក្នុងភូមិ​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​ជន​ដៃដល់ និង​ជន​រង​គ្រោះ​បាន​អង្គុយ​តុ​ហូប​ការ​ជាមួយ​គ្នា​លុះ​ហូប​យូ​ទៅ​ក៏​សង្ស័យ​មាន​អាការ​ស្រវឹងស្រា​ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​គាស់​ស្រា​បៀរ​ហើយ​ខ្ចាយ​ទឹក​ស្រា​បៀរ​នោះ​ត្រូវ​មុខរប​ស់ជន​ដៃដល់ ភ្លាម​ៗ​នោះ​ជន​ដៃដល់​ក៏​បាន​យក​ស្រា​មួយ​កែវ​ពេញ​ជះ​ដាក់​មុខ​ជន​រង​គ្រោះ​វិញ​បណ្តាល​ឱ្យ​ទទឹកជោក​ខ្លួន ជន​រង​គ្រោះ​ក៏​មិន​មាត់​.​ក​អ្វី​នោះ​ទេ​បាន​ដើរទៅ​រក​អង្គុយ​តុ​ផ្សេង​ដើម្បី​កុំឱ្យ​មាន​បញ្ហា ពេល​នោះ​ស្រាប់តែ​ជន​ដៃដល់​បាន​ទាញ​កែវ​ស្រា​ទៅ​វាយ​ពីក្រោយ​បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន បន្ទាប់​ពី​វាយ​ជន​រង​គ្រោះ​របួស​មក​ជន​ដៃដល់​បានឱ្យ​អ្នក​បើករថយន្ត​បើក​រត់គេច​បាត់​ស្រមោល ។ 

ភ្លាម​ៗ​នោះ​ដែរ​សាច់ញាតិ​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​តែ​ម្តង​ដោយ​ក្រុម​គ្រូពេទ្យ​បាន​ដេរ​ចំនួន​១០​ថ្នេរ​ពេល​នេះ​ជន​រង​គ្រោះ​សំរាក​នៅ​មន្ទីរពេទ្យ​នៅឡើយ​តែ​ជន​ដៃដល់​កំពុង​តែ​រត់គេច​ខ្លួន ហើយ​ក្រុម​អស់លោក​សមត្ថកិច្ច​ថ្នាក់​ធំ​ៗ​កំពុង​តែ​លាក់​ព័ត៌មាន​មួយ​នេះ ៕

តើ​មិត្ត​អ្នក​អាន​យល់​យ៉ាងណា​ដែរ​ចំពោះ​ការ​មិន​ចេះ​យោគយល់​គ្នា​ដែល​បង្ក​ជា​ហិង្សា​បែប​នេះ?