ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុវណ្ណ មក​រា ប្រកាស​​លែង​​លះ​​​ប្រពន្ធ​​​ហើយ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ លោក​សុវណ្ណ មក​រា បាន​ប្រកាស​លែង​លះ​ជា​ផ្លូវការ​ហើយ​​ជាមួយ​ភរិយា​ គឺអ្នកនាង​ឈិ​ន សុធា​រី បន្ទាប់​ពី​គូ​​ស្នេហ៍​មួយគូ​នេះ ​បាន​ផ្ទុះ​រឿង​បែកបាក់​គ្នា​ម្តង​​ជា​ពីរ​ដង​នោះ ​។ ដំណឹង​នៃ​ការ​លែង​លះ​នេះ ​ត្រូវ​បាន​លោក​សុវណ្ណ មក​រា ប្រកាស​​ជា​សា​ធារ​ណៈ ដោយ​បាន​ស​រសេរ​បង្ហោះ​​តាម​បណ្តាញសង្គម​​ហ្វេ​ស​ប៊ុ​ក​កាលពីថ្ងៃទី២៧ មេសា ​។

លោក​សុវណ្ណ​ មក​រា បាន​សរ​​សេរ​​ថា ​«ជូន​ធា​រី​​អតីត​ឧត្តម​ភរិយា​បង បង​ទទួលស្គាល់​ថា ​បង​មិនមែន​ជា​ប្តី​ល្អ មិនមែន​ជា​ឪពុក​ល្អ​ទេ បង​ក្រីក្រ​ហើយ ​ថែម​ទាំង​ផឹកស៊ី មាន​ស្រី​ញី​​ក្រៅ​ផ្ទះ​ទៀត ។ តែ​អូន​មិន​ដែល​ខឹង​យកទោស​អូស​ដំណើរ​​នឹង​បង​ឡើយ អូន​ថែម​ទាំង​នៅ​តែ​ស្រលាញ់​បង​ដដែល កំហុស​បងគរ​ដូច​ភ្នំខ្សាច់ បង​ពិតជា​ខ្មាស់​អៀន​អូន​ណាស់ គឺ​ខ្មាស់​រហូត ដល់​ថ្នាក់​បង​ត្រូវ​តែ​ចាកចេញ​ឲ្យ​ឆ្ងាយ​ពី​ជីវិត​អូន​ជា​ដាច់ខាត ដើម្បី​ឲ្យ​អូន​មាន​អនាគត​ត្រចះត្រចង់​លើ​វិ​ថី​ជីវិត​ថ្មី​នៃ​អូន​ចុះ ។ ចំណែក​បង​វិញ​ សូម​បន្តជីវិត​ពា​លា​ដូច​សព្វថ្ងៃរ​បស់បង​បន្ត​ទៀត ចំណែក​កូនប្រុស​ស្រី​យើង​ទាំង​ពីរ បង​សូម​ចូលរួម​អាហារកិច្ច​ចិញ្ចឹម​បីបាច់​រហូត​ដល់​កូន​យើង​ធំ​អាច​ចិញ្ចឹមជីវិត​ពួក​គេ​ដោយ​ខ្លួន​បាន  និស្ស័យ​ស្នេហ៍​យើង​ដល់​វេលា​ដែល​ត្រូវ​តែ​ចប់​ហើយ​អូន គឺ​ចប់​ដោយ​ស្នាមញញឹម ចប់​ដោយ​សន្តិភាព យើង​អាច​រាប់​គ្នា​ជា​បងប្អូន​បាន​ណា​អូន ។

យ៉ាងណា​ក៏​ដោយ ​បន្ទាប់​ពី​បាន​ប្រកាស​លែង​​លះ​ពី​ភរិយា​​នា​ពេល​នេះ​ លោក​សុវណ្ណ មក​រា បាន​ទទួល​ការ​ស្តីបន្ទោស​យ៉ាង​ចាស់ដៃ និង​បាន​ចាត់​ទុក​លោក​ គឺជា​មនុស្ស​ដែល​មិន​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ភរិយា​និង​កូន​២​នាក់​ ។

ជា​ការ​កត់សម្គាល់​ បន្ទាប់​ពី​ការ​បញ្ចេញ​សារ​​លេង​លះ​របស់​លោក​សុវណ្ណ មក​រា នា​ពេល​នេះ​ គេ​សង្កេត​ឃើញ​អ្នក​នាង​ឈិ​ន សុធា​រី មិន​ទាន់​បាន​តបត​យ៉ាងណា​វិញ​ នៅឡើយ​ទេ ប៉ុន្តែ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បាន​បង្ហោះ​សារ​ដោយ​ខ្លី​ថា «អតីត​ភរិយា តើ​ខ្ញុំ​​ខុស​អី​»។