ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថើប​ឡាន​អស់​៥០​ម៉ោង ទាល់តែ​ក្លាយជា​របស់​ខ្លួន

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​៣០​ឆ្នាំ​ម្នាក់ មក​ពី Austin រដ្ឋ​តិច​សាស បាន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ និង​ទទួល​បាន​រថយន្ត​ថ្មីស្រឡាង​មួយ​គ្រឿង ម៉ាក KIA Optima LX ឆ្នាំ​២០១៧ បន្ទាប់​ពី​

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​៣០​ឆ្នាំ​ម្នាក់ មក​ពី Austin រដ្ឋ​តិច​សាស បាន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ និង​ទទួល​បាន​រថយន្ត​ថ្មីស្រឡាង​មួយ​គ្រឿង ម៉ាក KIA Optima LX ឆ្នាំ​២០១៧ បន្ទាប់​ពី​បាន​ថើប​រថយន្ត​នោះ​អស់​ពេល​ជាង​៥០​ម៉ោង នៅ​ក្នុង​កម្មវិធី​ប្រកួត “Kiss a KIA”​។

ដោយ​មានការ​ឧបត្ថម្ភ​ពី​សំណាក់​វិទ្យុ iHeat 96.7FM ការ​ប្រកួត Kiss a KIA បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​ពេល​ព្រឹក ជាមួយនឹង​មនុស្ស​២០​នាក់​ចូលរួម​ប្រកួត ដោយ​យក​មាត់​របស់​ពួក​គេ​ដាក់​ឲ្យ​ជាប់​ទៅ​នឹង​រថយន្ត ដើម្បី​មានឱកាស​ឈ្នះ​រថយន្ត​នោះ​យក​ទៅ​ផ្ទះ​។ លក្ខខណ្ឌ​ក្នុង​ការ​ឈ្នះ​គឺ​ពិតជា​សាមញ្ញ​មែនទែន​។ ពោល​គឺ​គ្រាន់តែ​ក្លាយទៅជា​បេក្ខជន​ចុង​ក្រោយ​គេ ដែល​នៅ​ថើប​រថយន្ត​ក្រោយ​ពេល​៥០​ម៉ោង​ជា​ការ​ស្រេច​។ តែ​ប្រសិនបើ​ក្រោយ​ពេល​៥០​ម៉ោង​ហើយ តែ​នៅ​មាន​បេក្ខជន​សល់​ច្រើន​ជាង​ម្នាក់ គេ​នឹង​ដាក់​ឈ្មោះ​ធ្វើការ​ចាប់ឆ្នោត​។ បេក្ខជន​មាន​ពេល​១០​នាទី​ក្នុង​ការ​សម្រាក​ទៅ​បត់​ដៃ​បត់ជើង និង ផឹកទឹក​ទទួលទាន​អាហារ ក្រោយ​ពេល​១​ម៉ោង​ម្តង​។ អ្វី​ដែល​សំខាន់​បំផុត​គឺ ពួក​គេ​ត្រូវ​ដាច់ខាត​ដាក់​មាត់​ឲ្យ​ជាប់​ទៅ​នឹង​រថយន្ត​នោះ​។ បើ​ហ៊ាន​តែ​របូត​ចេញ គឺ​នឹង​ត្រូវ​ធ្លាក់​ចេញពី​ការ​ប្រកួត​។

ក្រោយ​ពេល​៥០​ម៉ោង ដែល​ត្រូវ​នឹង​ថ្ងៃ​ពុធ ម៉ោង​៩​ព្រឹក គេ​ឃើញ​នៅ​មាន​បេក្ខជន​៧​នាក់ នៅ​មិន​ទាន់​ធ្លាក់​ចេញពី​ការ​ប្រកួត​។ ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​ពួក​គេ​តម្រូវ​ឲ្យ​ចាប់ឆ្នោត​ផ្សងសំណាង​។

ស្ត្រី​វ័យ​៣០​ឆ្នាំ Dilini Jayasuriya គឺជា​អ្នក​ឈ្នះ​រង្វាន់​រថយន្ត​ដ៏​ថ្មីស្រឡាង​មួយ​នេះ បន្ទាប់​ពី​ធ្វើការ​ចាប់ឆ្នោត​រួប​មក​។ ចំពោះ​៦​នាក់​ទៀត ក៏​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត ជា​សំបុត្រ​ចូល​មើល​ការ​ប្រគុំ​តន្ត្រី​។

Dilini បាន​និយាយ​ថា​៖ «​ខ្ញុំ​ឡើង​ពងបែក​ក្នុង​មាត់ ហើយ​ច្រមុះ​របស់ខ្ញុំ​ឡើង​ក្រហម​។ និយាយ​ទៅ​គឺ​ពិតជា​ពិបាក​ណាស់​»៕