ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​! តារា​សម្តែង​​ជើង​ចាស់​ដ៏ល្បី​១រូប បាន​ទទួលមរណភាព​ហើយ

1 ឆ្នាំ មុន

ហុងកុង ៖ ជា​រឿង​សោកស្តាយ​មួយ បន្ទាប់​ពី​លោក Yu Chi-ming តារា​សម្តែង​ហុងកុង​ជើង​ចាស់​ដ៏​ល្បី​

ហុងកុង ៖ ជា​រឿង​សោកស្តាយ​មួយ បន្ទាប់​ពី​លោក Yu Chi-ming តារា​សម្តែង​ហុងកុង​ជើង​ចាស់​ដ៏​ល្បី​ប្រចាំ​ទូរទស្សន៍ TVB ដែល​តែងតែ​ទទួល​បានការ​គោរព​យ៉ាង​ខ្លាំង​ពី​សំណាក់​មិត្ត​រួម​អាជីព និង​ទស្សនិកជន​នោះ បាន​ទទួលមរណភាព​ហើយ កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២ ម្សិលមិញ​នេះ នៅ​ក្នុង​អាយុ​៧៨​ឆ្នាំ ដោយ​រោគាពាធ​។

ដំណឹង​ដ៏​ក្រៀមក្រំ​នេះ ត្រូវ​បាន​ប្រកាស​ដោយ​កូនប្រុស​លោក Yu Chi-ming ផ្ទាល់​តែ​ម្តង ដោយ​បាន​បញ្ជាក់​ដំណឹង​នៃ​ការ​លាចាក​លោក​របស់​ឪពុក​គាត់​ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​សម្តី​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​ថា «​អរគុណ​សម្រាប់​ការ​ព្រួយបារម្ភ​របស់​អ្នក​ទាំងអស់​!»​។

កាលពីដើម​ឆ្នាំ​នេះ លោក Yu Chi-ming បាន​ទទួល​រង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដែល​ធ្វើ​ឱ្យ​គាត់​ពិការ​ជា​បណ្តោះអាសន្ន​នៃ​រាង​កាយ​នៅ​ផ្នែក​ខាងឆ្វេង ដោយ​ត្រូវ​ជិះ​លើ​រទេះរុញ​ជា​ជំនួយ​។

កាលពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា កន្លង​ទៅ កូនប្រុស​លោក Yu Chi-ming បាន​ជូនដំណឹង​ដល់​អ្នកគាំទ្រ​ថា សុខភាព​ឪពុក​គាត់​កាន់តែ​ចុះ​ខ្សោយ​ទៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​មិន​អាច​ទទួលទាន​អាហារ​បាន​ដូច​ធម្មតា​។ ហើយ​៤​ថ្ងៃ​ក្រោយមក ដំណឹង​មរណភាព​របស់​តារា​សម្តែង​ជើង​ចាស់​រូប​នេះ ក៏​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​។

គួរ​បញ្ជាក់​ថា លោក Yu Chi-ming បាន​លះបង់​ពេលវេលា​៤០​ឆ្នាំ​នៃ​ជីវិត​របស់​គាត់​ក្នុង​វិស័យ​ភាពយន្ត​ជាមួយ​ទូរទស្សន៍ TVB ។ គាត់​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ នៅ​ទីនោះ​ជាមួយនឹង​ស្នាដៃ​សម្តែង​ជា​ច្រើន​ដូច​ជា រឿង Journey To The West (​យុទ្ធ​សិល្ប៍​មហាទេព​ស្មើ​មេឃ​ស៊ុន អ៊ូ​ខុ​ង​), War and Beauty, Gods of Honor (​ទេវបុត្រ​ណា​ចា​) រួម​នឹង​រឿង​ជា​ច្រើន​ផ្សេង​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា គឺជា​អតីត​អ្នកកាសែត ហើយ​តែងតែ​ចូល​ចិត្ត​ច្រៀង​ផង​ដែរ​៕ (​ប្រភព​ពី hype)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ