ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមនាវី​អា​មេ​រិ​កម្នា​ក់ថា យើង​អាច​ការពារ​ប្រឆាំង​មី​ស៊ី​ល​កូរ៉េ​ខាងជើង

6 ឆ្នាំ មុន

ឧត្តមនាវី HARRY HARRIS JR មេបញ្ជាការ​កង​នាវាចរណ៍​អា​េ​ម​រិ​ក​នៅ​ប៉ា​ស៊ី​ហ្វិ​ក​វាយតម្លៃ​ថា កងទ័ព​អា​មេ​រិ​ក​អាច​ការពារ​បានការ​វាយប្រហារ​ជាយថាហេតុ​មួយ​ពី​សំណាក់​កូរ៉េ​ខាងជើង ។
ឧត្តមនាវី​រូប​នេះ​ថ្លែង​ថា

ឧត្តមនាវី HARRY HARRIS JR មេបញ្ជាការ​កង​នាវាចរណ៍​អាមេ​រិ​ក​នៅ​ប៉ា​ស៊ី​ហ្វិ​ក​វាយតម្លៃ​ថា កងទ័ព​អា​មេ​រិ​ក​អាច​ការពារ​បានការ​វាយប្រហារ​ជាយថាហេតុ​មួយ​ពី​សំណាក់​កូរ៉េ​ខាងជើង ។

ឧត្តមនាវី​រូប​នេះ​ថ្លែង​ថា បណ្តា​នាវាចម្បាំង​អា​មេ​រិ​ក​អាច​រុញច្រាន​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង​ក្នុង​ករណី​មាន​ជម្លោះ​យោធា​មួយ​នៅ​ជិត​ឧបទ្វីប​កូរ៉េ ។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត ហើយ​លោក​បញ្ជាក់​ថា ក្រុម​នាវាចម្បាំង​នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS CARL VINSON អាច​ពុំ​ត្រឹមតែ​ការពារ​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​បង្ហាញ​កម្លាំងយោធា​របស់​ខ្លួន ប្រសិនបើ​ទទួល​បទបញ្ជា​បែប​នេះ​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ។

នៅ​មុខ​សភា​អា​មេ​រិ​ក​លោក​គូសបញ្ជាក់​ថា យើង​មាន​បណ្តា​នាវា​ជាមួយ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ក្នុង​សមុទ្រ​ជប៉ុន​ហៅ​សមុទ្រ​ខាងកើត ដែល​អាច​ការពារ​ខ្លួន ។ កូរ៉េ​ខាងជើង​ពុំ​មាន​មី​ស៊ី​ល​បាលី​ស្ទិ​ក​ប្រឆាំង​នាវា​ឡើយ ។ វា​ងាយស្រួល​ក្នុង​កិច្ច​ការពារ​ខ្លួន​ប្រឆាំង​បណ្តាអាវុធ​ដែល​កូរ៉េ​ខាងជើង​អាច​ប្រើប្រាស់​ប្រឆាំង​កង​នាវា​របស់​យើង ។

រយៈពេល​ចុង​ក្រោយ​នេះ ភាព​តានតឹង​ឡើង​ខ្លាំង​រវាង​កូរ៉េ​ខាងជើង និង​សហរដ្ឋ​អា​មេ​រិ​ក ដោយសារ​ការ​សាកល្បង​មី​ស៊ី​ល​របស់​កងទ័ព​កូរ៉េ​ខាងជើង និង​ការ​សង្ស័យ​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​របស់​ក្រុង​ព្យុ​ង​យ៉ាង ។ កូរ៉េ​ខាងជើង​រហូត​ដល់​គំរាម​បាញ់​ពន្លិច​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ CARL VINSON ទៀត​ផង ។

មុន​នេះ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អា​មេ​រិ​កបាន​ដាក់​ជូន​ប្រធានាធិបតី លោក​ត្រាំ នូវ​របាយការណ៍​មួយ​ពី​បណ្តា​លទ្ធភាព​នៃ​ប្រតិកម្ម​របស់​សហរដ្ឋ​អាមេ​រិ​ក​ចំពោះ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង ដែល​ក្នុង​នោះ​ក៏​មាន​លទ្ធភាព​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េ​ខាងត្បូង​ផង​ដែរ ។

មាន​អ្នកវិភាគ​ជា​ច្រើន​ធ្វើការ​ទស្សន៍​ទាយ​ទាក់ទិន​នឹង​លទ្ធផល​នៃ​ភាព​តានតឹង​រវាង​ក្រុង​ព្យុ​ង​យ៉ាង និង​ក្រុង​វ៉ា​ស៊ី​ន​តោន ។ យោង​តាម​កាសែត DAILY STAR ថា ការ​វាយប្រហារ​នុយក្លេអ៊ែរ​ជាយថា​ហេតុ​របស់​កូរ៉េ​ខាងជើង​ប្រឆាំង​សហរដ្ឋ​អា​េ​ម​រិ​ក​នឹង​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ច្រើន​ពាន់​នាក់​ក្នុង​ចំណោម​ប្រជាជន​អា​មេ​រិ​ក ។ កាសែត​នេះ​គិត​ថា ក្នុង​ករណី​មានការ​វាយប្រហារ​នុយក្លេអ៊ែរ​លើ​ដែនដី​អា​មេ​រិ​ក​មនុស្ស​ប្រមាណ​៦១.០០០​នាក់​អាច​ស្លាប់ ។ យោង​តាម​កាសែត​អង់គ្លេស​នេះ​ថា ពលរដ្ឋ​អា​មេ​រិ​ក​អាច​ស្លាប់​ក្នុង​ភ្លើង ឬ​ស្លាប់​ក្រោយ​ការ​ផ្ទុះ​មួយ ឬ​ពុល​ស្លាប់​ដោយសារ​វិទ្យុសកម្ម ។ ម្យ៉ាងទៀត​មនុស្ស​៦៥.០០០​នាក់ អាច​រង​គ្រោះ​ដោយ​ពន្លឺ​កម្តៅ ដែល​អាច​ឱ្យ​មានការ​រលាក​ខ្លាំង កើត​ដំបៅ​ធ្ងន់ធ្ងរ ហើយ​ស្លាប់​ដោយ​របួសធ្ងន់​បែប​នេះ ៕