ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គរាជទូត​កម្ពុជា​6​រូប​ទើប​តែងតាំង​ថ្មី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ផ្តាំផ្ញើ​ឯកអគ្គរាជទូត​កម្ពុជា​ទើប​តែងតាំង​ប្រចាំ​ប្រទេស​នានា​ធ្វើការ​គិត​ពី​ផលប្រយោជន៍​ប្រទេស​ជាតិ​ជា​ធំ

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ផ្តាំផ្ញើ​ឯកអគ្គរាជទូត​កម្ពុជា​ទើប​តែងតាំង​ប្រចាំ​ប្រទេស​នានា​ធ្វើការ​គិត​ពី​ផលប្រយោជន៍​ប្រទេស​ជាតិ​ជា​ធំ ។ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត រាជទូត​ថ្មី​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៧ នៅ​វិមាន​រដ្ឋសភា​ថា «​ចាប់ពី​ពេល​នេះ​តទៅ  លោក​លោកស្រី គឺជា​ឥស្សរជន​ជាន់ខ្ពស់ តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​បរទេស ដូច្នេះ​ហើយ​តួនាទី​របស់ លោក លោកស្រី ទាំងអស់​មាន​សារសំខាន់​ណាស់ សម្រាប់​ប្រទេស​ជាតិ​របស់​យើង ទាំង​វិស័យ​នយោបាយ​ការ​បរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វប្បធម៌ ជាដើម​» ។

ឯកអគ្គរាជទូត​ថ្មី​ប្រទេស​កម្ពុជា​ដែល​ទើប​តែងតាំង​ទៅ​បំពេញបេសកកម្ម​ការទូត​នៅ​ប្រទេស​ចំនួន​៦​បាន​ចូល​ជម្រាបលា​និង​ទទួល​អនុសាសន៍​ពី​សម្តេច​ប្រធានរដ្ឋសភា នៅ​វិមាន​រដ្ឋសភា ។

សម្តេច​បាន​លើក​ឡើង​បន្ត​ថា នៅ​ក្នុង​បេសកកម្ម​ការទូត​នេះ​លោក លោកស្រី គប្បី គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ ការពារ​ផលប្រយោជន៍​របស់​ជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ធំ​។ ត្រូវ​ស្វែង​យល់​ពី​សុខទុក្ខ​ពលករ​ខ្មែរ​ដែល​រស់នៅ និង​ប្រកប​អាជីវកម្ម ឬ​ធ្វើ​ការងារ​នៅ​ប្រទេស​ដែល​ឯកឧត្តម លោក​ជំទាវ ទទួល​ជា​តំណាង ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ​។

សូម​ជម្រាប​ថា ឯកអគ្គរាជទូត​ដែល​ចូល​ជូ​ប​សម្តេច ហេង សំ​រិ​ន មាន​លោកស្រី សឿង រដ្ឋ​ចា​វី ជា​ឯកអគ្គរាជទូត​ប្រចាំ​ចក្រភព​អង់គ្លេស លោក ហោ ណាំ​បូ​រ៉ា ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី លោកស្រី ទូច សុ​ផា​រត្ន ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​អា​ល្លឺ​ម៉​ង់ លោក ចេ​ង ម៉ា​និ​ត ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ឡាវ លោក ស៊ិ​ន ប៊ុ​ន​ធឿ​ន ឯកអគ្គរាជទូត​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង​លោក ងួ​ន សុខ​វេ​ង ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​សឹ​ង្ហ​បុរី ៕