ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តូចចិត្ត​ប្រពន្ធ​រត់​ចោល ​ទាញ​ពូថៅ​គប់​ឡាន​​ជាប់​ផ្លែ​​លើ​កញ្ចក់​​​ឆ្កឹង

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  បុរសប្រមឹក​​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ស្រាវជ្រាវ​ដឹង​ថា ជន​នេះ​បាន​ប្រើប្រាស់​ពូថៅ​គប់​រថយន្ត​មួយ​គ្រឿង​រហូត​ជាប់​ផ្លែ​ពូថៅ​នៅ​លើ​កញ្ចក់​រថយន្ត​នោះ កាលពី​យប់​ថ្ងៃ​ទី​១០ វិច្ឆិកា នៅ​ចំណុច​ខាង​ប៉ុ​ស្ដិ៍​រដ្ឋបាល ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​…

ខេត្តបាត់ដំបង​ ៖  បុរសប្រមឹក​​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ស្រាវជ្រាវ​ដឹង​ថា ជន​នេះ​បាន​ប្រើប្រាស់​ពូថៅ​គប់​រថយន្ត​មួយ​គ្រឿង​រហូត​ជាប់​ផ្លែ​ពូថៅ​នៅ​លើ​កញ្ចក់​រថយន្ត​នោះ កាលពី​យប់​ថ្ងៃ​ទី​១០ វិច្ឆិកា នៅ​ចំណុច​ខាង​ប៉ុ​ស្ដិ៍​រដ្ឋបាល ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​ ។

ជន​ដៃដល់​ឈ្មោះ ក​យ កុសល ហៅ​វិត អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ភ្នំ​សំ​ពី​លិច ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​ ។   ជន​នេះ​ត្រូវ​​កម្លាំង​ប៉ុ​ស្ដិ៍​រដ្ឋបាល​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ក្រោយ​ពី​សាក្សី​នានា​បាន​ចង្អុល​បង្ហាញ​។  នេះ​បើ​តាម​លោក ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាណ​ន់ បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ ។​

លោក ប៉ាន់ វ៉ា​ន់​នី បាន​ប្រាប់​ថា   នៅ​យប់​កើតហេតុ អ្នក​ភូមិ​បានឃើញ​ឈ្មោះ ក​យ កុសល ហៅ វិត​នេះ​ កាន់​ពូថៅ​ដែល​មាន​សភាព​ស្រវឹងស្រា​ផង  ហើយ​បាន​ទាញ​ពូថៅ​នោះ​គប់​ទៅ​លើ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ពេល​កំពុង​ធ្វើ​ដំណើរ បណ្ដាល​ឲ្យ​ជាប់​ផ្លែ​ពូថៅ​លើ​កញ្ចក់​រថយន្ត តែ​សំណាងល្អ​មិន​ប៉ះ​ចំ​អ្នកបើកបរ ​។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ដៃដល់​ឈ្មោះ ក​យ កុសល បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ទាញ​ពូថៅ​គប់​ទៅ​លើ​រថយន្ត​នោះ​មែន​ ។  ខ្លួន​ហាក់​មាន​អារ​ម្ម​ណ៍​តូចចិត្ត​នឹង​ប្រពន្ធ​រត់​ចោល ទើប​កើត​មានគំនិត​បែប​នេះ​ ។ ​

បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុ​ការណ៍​​បាន​និយាយ​ថា  នៅ​ថ្ងៃ​កើតហេតុ គេ​ឃើញ​បុរស​នេះ​ផឹក​ស្រា.ស​ផង ផឹកស្រា​បៀរ​ផង ស្រវឹង​ធ្លាក់​ភ្នែក​តាំងពី​ថ្ងៃ​ ។  លុះ​ពេល​យប់ ​គេ​ឃើញ​កាន់​ពូថៅ តែ​ដឹង​កាន់​ទៅ​ណា​ទេ ស្រាប់តែ​ក្រោយមក​ឮ​ថា ជន​នេះ​បាន​យក​ពូថៅ​គប់​កញ្ចក់​រថយន្ត​គេ​នៅ​លើ​ថ្នល់​ ។

សាក្សី​បន្ត​ថា អ្នក​ភូមិ​បានដឹង​ថា ជន​ដៃដល់​គប់​កញ្ចក់​រថយន្ត​នោះ គឺ​ឈ្មោះ វិត ព្រោះ​គេ​ឃើញ​ជន​នេះ​បាន​កាន់​ពូថៅ​នោះ​តាំងពី​ក្បាល​ព្រលប់​ម្ល៉េះ ទើ​គេ​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​ទៅ​ ។

អធិការ​ស្រុក​បាណ​ន់ លោក ប៉ាន់ វ៉ា​ន់​នី បាន​បញ្ជាក់​ដែរ​ថា តាម​ពិត​កម្លាំង​សមត្ថកិច្ច​បានដឹង​មុខ​សញ្ញា​នេះ​តាំងពី​ពេល​កើតហេតុ​ភ្លាម​ៗ ហើយ​កម្លាំង​ជំនាញ ក៏​បាន​ដើរ​ស្វែងរក​ជន​នេះ​ភ្លាម​ៗ​ដែរ តែ​រក​មិនឃើញ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី ១១ វិច្ឆិកា ទើប​ប្រទះ​ឃើញ​ជន​នេះ​ក៏​ឃាត់ខ្លួន​តែ​ម្ដង​។  ពេល​នេះ​មន្ត្រី​ជំនាញ កំពុង​សួរនាំ​ជន​ដៃដល់​ចាត់ការ​តាម​នីតិវិធី​ហើយ​ ៕ ​

អត្ថបទសរសេរ ដោយ