ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បក្ស​ប្រឆាំង​កំពុង​ហោះហើរ​នៅ​ក្រៅប្រទេស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះបីជា​សមាជិក​សភា​ចំនួន​ពីរ​រូប​ស្ថិត​នៅ​ក្នុង​ដៃ តុលាការ​ភ្នំពេញ​ក្តី​មេ​បក្ស​លោក​កឹ​ម សុខា បាន​ឲ្យ​ដឹង​ថា​លោក​នឹង​ទៅ​ទស្សនៈកិច្ច​សហរដ្ឋអាមេរិក​នៅ​ស​ប្តា​ហ៍​ក្រោយ​ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​ច្បាស់លាស់​នោះ​ទេ ។

រាជធានី​ភ្នំពេញ ៖  ទោះបីជា​សមាជិក​សភា​ចំនួន​ពីរ​រូប​ស្ថិត​នៅ​ក្នុង​ដៃ តុលាការ​ភ្នំពេញ​ក្តី​មេ​បក្ស​លោក​កឹ​ម សុខា បាន​ឲ្យ​ដឹង​ថា​លោក​នឹង​ទៅ​ទស្សនៈកិច្ច​សហរដ្ឋអាមេរិក​នៅ​ស​ប្តា​ហ៍​ក្រោយ​ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​ច្បាស់លាស់​នោះ​ទេ ។ 

ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក កឹ​ម សុខា នេះ​បន្ទាប់​ពី​លោក​បាន​អាក់ខាន​ចេញ​ទៅ​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស ។ ពិសេស​នោះ​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​ក្រោយ​ពី​លោក  សម រ​ង្ស៊ី បាន​លាលែង​ពី​តួនាទី​ប្រធាន​គណបក្ស​កាលពី​ថ្ងៃ​ទី​១១​ខែកុម្ភៈ​ផង​ដែរ ។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែមេសា កន្លង​មក​លោក កឹ​ម សុខា បាន​ស​សេរ​កាលពី​រសៀល​ថ្ងៃ​២៥ ខែមេសា ឆ្នាំ​២០១៧ ខ្ញុំ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ប៉ា​ទ្រិ​ក មើ​ហ្វី​(W. Patrick Murphy) ជា​ឧបការី​រង​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ប៉ា​ស៊ី​ភិ​ក​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ។

លោក​បញ្ជាក់​ថា «​ក្នុង​ជំនួប​នោះ​ខ្ញុំ​បាន​លើក​ឡើង​អំពី​ស្ថានភាព​នយោបាយ​មុន​ការ​បោះ​ឆ្នោត និង​អំពី​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត ។ រីឯ​លោក​ឧបការី​រង​បាន​លើក​ឡើង​អំពី ជំហរ​របស់​សហរដ្ឋអាមេរិក​ចំពោះ​ប្រទេស​កម្ពុជា​ដែរ ។ ក្នុង​ជំនួប​នោះ​ដែរ​ក៏​យើង​បាន​ជជែក​គ្នា​អំពី​ដំណើរ​ទស្សនកិច្ច​របស់ខ្ញុំ​ទៅ​សហរដ្ឋអាមេរិក​នៅ​ស​ប្ដា​ហ៍​ក្រោយ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ខ្ញុំ​នឹង​មាន​ជំនួប​ជាមួយ​មន្ត្រី​សំខាន់​ៗ​នៃ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា សហរដ្ឋអាមេរិក​ផង​ដែរ​» ។

ចំពោះ​ដំណើរ​ទស្សនៈ​របស់​មេ​បក្ស​ប្រឆាំង​នេះ​បន្ទាប់​ពី​លោក​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី​មួយ​រយៈពេល​កន្លង​មក ។  សម្រាប់​ដំណើរ​ទស្សនៈកិច្ច​នេះ​ដែរ​ត្រូវ​បាន​គេ​មិន​ទាន់​ដឹង​ថា​លោក កឹ​ម សុខា និង​ជួប​ជាមួយ​លោក​សមរ​ង្ស៊ី​ឬ​យ៉ាងណា​នោះ​ទេ ។ ប៉ុន្តែ​បើ​តាម​មន្ត្រី​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​លោក កឹ​ម សុខា  អាច​ជួប​ជាមួយ​លោក សម រ​ង្ស៊ី ភាគច្រើន ។ ជាង​នេះ​ការ​ធ្វើ​ទស្សនកិច្ច​នេះ​ស្រប​ពេល​ដែល​អ្នកតំណាង​រាស្ត្រ​របស់​លោក​ជំ​នួន​ពីរ​រូប​កំពុង​ជាប់​ដីការ​តុលាការ​ពាក់ព័ន្ធ និង​ការ​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ ។ អ្នកតំណាង​រាស្ត្រ​ពីរ​រូប​មាន លោក ឡុ​ង រី  និង​លោកស្រី  មូរ សុខ​ហួរ  ៕