ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​ថា​កុំ​រាំ​បទ «​រាំ​អ​ញ្ចេ​ក​» នៅ​រាំ​ចាក់​ផ្អើល

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ អំពើ​ហិ.ង្សា​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ប្រកាច់​ស្លា.ប់​ក្នុង​ថ្លុកឈាម​នៃ​ពិធី​មង្គលការ​មួយ​ដែល​បង្ក​ឡើង​ដោយ​ភាគី​ខាង​កូនកំលោះ ព្រោះតែ​ជន​រង​គ្រោះ​នៅ​តែ​រឹង​រាំ​បទ​រាំ​អ​ញ្ចែ​ក​ៗ ហេតុការណ៍​នេះ​

ខេត្តកំពង់ស្ពឺ ៖ អំពើ​ហិង្សា​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ប្រកាច់​ស្លាប់​ក្នុង​ថ្លុកឈាម​នៃ​ពិធី​មង្គលការ​មួយ​ដែល​បង្ក​ឡើង​ដោយ​ភាគី​ខាង​កូនកំលោះ ព្រោះតែ​ជន​រង​គ្រោះ​នៅ​តែ​រឹង​រាំ​បទ​រាំ​អ​ញ្ចែ​ក​ៗ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​បឹង​រនាល ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី​។

ជន​រង​គ្រោះ​ឈ្មោះ អ៊ុំ នាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​-​កើតហេតុ​ខាងលើ ចំណែក​ជន​ដៃដល់​ឈ្មោះ បញ្ញា ហៅ​អា​ញ៉ូ​យ អាយុ​២២​ឆ្នាំ រត់គេច​ខ្លួន​បាត់ ត្រូវជា​សាច់ញាតិ​កូនកំលោះ​។ ចំណែក​បក្សពួក​ជន​ដៃដល់​៤​នាក់ ក្នុង​នោះ ១-​ឈ្មោះ សុខ ស៊ី​ណា​រ៉ា អាយុ​២៣​ឆ្នាំ ២-​ឈ្មោះ ឃឹម សុខ​រ៉ា​ន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ៣-​ឈ្មោះ ហោ ចាន់​ស៊ី​ណា អាយុ​២២​ឆ្នាំ និង​៤-​ឈ្មោះ​គូ ប៊ុ​ន​រ៉ុង អាយុ​២៥​ឆ្នាំ ពួក​គេ​មក​ពី​ភូមិ​ឬ​ស្សី​វាល ឃុំ​កក់ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ឯក ឃឹម សុ​ផា​ន់​រ៉ា អធិការ​នគរបាល​ស្រុក​គងពិសី​បានឱ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​ទាំង​ភាគី​បង្ក និង​ជន​រង​គ្រោះ​បាន​មក​ចូលរួម​មង្គលការ​បងប្អូន​រៀង​ៗ​ខ្លួន ដោយ​ភាគី​បង្ក​មក​ពី​ខាង​កូនកំលោះ រីឯ​ភាគី​ជន​រង​គ្រោះជា​សាច់ញាតិ​ខាង​កូនក្រមុំ​។ បើ​តាម​ការ​សាកសួរ​អ្នក​ដែល​ចូលរួម គឺ​ក្រោយ​ចប់​ការ​ទទួលភ្ញៀវ​មានកម្ម​វិធី​រាំ​លេង​កម្សាន្ត​ផង ដោយ​ជន​រង​គ្រោះ​បាន​ឡើង​ច្រៀង​​ចម្រៀង​មួយ​បទ​ចំណងជើង​ថា «​ប្តី​អាវាសែ​» ស្រាប់តែ​ជន​បង្ក​ស្ទុះ​ទៅ​វាយ​នៅ​លើ​ឆាក​តន្ត្រី​ដោយ​ចោទ​ថា ច្រៀង​ដៀមដាម​ឱ្យ​ខ្លួន​។ ពេល​នោះ​សាច់ញាតិ​ទាំង​សងខាង​បាន​ឃាត់ និង​សម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង ហើយ​ជន​រង​គ្រោះ​ក៏​មិន​ប្រកែក​តវ៉ា​អ្វី​ដែរ ព្រោះ​យល់​ថា​មុន​នឹង​ក្រោយ​គង់​ជា​សាច់ឈាម​នឹង​គ្នា ក៏​ព្រម​តាម​ចាស់ ។ ដោយឡែក​ជន​បង្ក​វិញ​មិន​បាន​និយាយ​អ្វី​តប​ឡើយ គ្រាន់តែ​ថា «​បើ​មាន​បទ​រាំ​អ​ញ្ចែ​ក ឯង​កុំ​រាំ​ប្រយ័ត្ន​អញ​ចាក់​»​។ គ្មាន​រណា​ម្នាក់​ដឹង​ថា គេ​នៅ​ចងគំនុំ​ជាមួយ​ជន​រង​គ្រោះ​ឡើយ  ក្រោយមក​តន្ត្រី​ក៏​ចាប់ផ្តើម​ប្រគំ​សា​ជា​ថ្មី​ដោយ​មានការ​សំណូម​ពរ​ពី​ក្រុម​អ្នក​រាំ​សុំ​ឱ្យ​ចាក់​បទ​រាំ​អ​ញ្ចែ​ក ខាង​តន្ត្រី​ក៏​ចាក់ ពេល​នោះ​ជន​បង្ក​រាំ​ម្ខាង ហើយ​ជន​រង​គ្រោះ​រាំ​នៅ​ម្ខាង ស្រាប់តែ​ជន​បង្ក​ឃើញ​ជន​រង​គ្រោះ​កំពុង​រាំ​ក៏​ស្ទុះ​ទៅ​ចាក់​បណ្តាល​ឱ្យ​ស្លាប់ ហើយ​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ​សាច់ញាតិ​ជន​រង​គ្រោះ​បាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​ចាប់​ជន​ដៃដល់ តែ​គួរ​ឱ្យ​ស្តាយ​ជន​ដៃដល់​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ដោយ​បន្សល់​ទុក​ដែកឆាប​នៅ​កន្លែង​កើតហេតុ ក្រោយមក​ក៏​បាន​ឃាត់ខ្លួន​បក្សពួក​ជន​ដៃដល់​៤​នាក់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មេ​សា​នេះ សមត្ថកិច្ច​ន​បាន​ចុះ​មក​ពិនិត្យ​កោសល្យវិច័យ​ឃើញ​ថា ជន​រង​គ្រោះ​រង​នូវ​ការ​ចាក់​ចំ​ក្រោម​ដោះ​ខាងឆ្វេង​ដោយ​ដែកឆាប ទើប​ស្លាប់​បែប​នេះ​។ ក្រោយ​ពិនិត្យ​ចប់​សព​ត្រូវ​សមត្ថកិច្ច​បំពេញ​ឯកសារ រួច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​បក្សពួក​៤​នាក់ សមត្ថកិច្ច​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ និង​កសាង​សំណុំ​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​ចាត់ការ​បន្ត រីឯ​ជន​ដៃដល់​ដែល​កំពុង​រត់គេច​ខ្លួន សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ផង​ដែរ​៕