ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ចំអក​ដាក់​មេ​បក្ស​ប្រឆាំង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំអក​ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ទើបតែ​ប្រើ​ពាក្យ បោះ​ឆ្នោត​ដើម្បី​ផ្លាស់​ប្តូរ ជា​វិជ្ជា​មាន ។

រាជធានី​ភ្នំពេញ ៖     មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំអក​ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ទើបតែ​ប្រើ​ពាក្យ បោះ​ឆ្នោត​ដើម្បី​ផ្លាស់​ប្តូរ ជា​វិជ្ជា​មាន ។  លោក ​សុខ ឥ​សាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ថា « ពាក្យ​ថា​បោះ​ឆ្នោត​ដើម្បី​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន ទើបនឹង​ឭ​នៅ​ពេល​ថ្មី​ៗ​នេះ​ទេ ។ នេះ​ជា​ដំណាក់កាល​ប្រែប្រួល​មួយ បន្ទាប់​ពី​បាន​យក​អស់កម្លាំង​កាយ​ចិត្ត សាកល្បង​ចង់​ផ្លាស់​ប្តូរ​តាម​រយៈ​កម្លាំង​មហាជន និង​រូបភាព​បដិវត្ត​ន៏​ព៌​ណ​តាម​គំរូ​នៅ​បណ្តា​ប្រទេស​នី​ម​ជ្ឈឹ​ម​បូព៌ា ។ 

លោក​បន្ត​ថា​ដល់​ពេល​ផែនការ​ដ៏​លីលា​នេះ ត្រូវ​បរាជ័យ ទើប​ពួក​គេ​ងាក​មក​ប្រើប្រាស់​ឧបាយកល​បែប​ប្រជាធិបតេយ្យ​ក្លែងក្លាយ​វិញ ។ ដូច្នេះ​ហើយ​បានជា​មាន​ពាក្យ បោះ​ឆ្នោត​ដើម្បី​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​វិញ ។ នេះ​គ្រាន់តែ​ជា​ឆាកល្ខោន​ថ្មី​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ចរិត​នៅ​តែ​ពឹ​សពុល​ដដែល ។ 

ដូច្នេះ​ប្រជាជន​យើង  គួរ​កុំ​ឆោតល្ងង់​តាម​ពួក​ឆ្កួត​អស់នោះ​ឲ្យ​សោះ  ។ យើង​គប្បី​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ដើម្បី​ផ្លាស់​ប្តូរ​ពី​សង្គ្រាម​ដែល​យើង​ធ្លាប់​ឆ្លងកាត់​មក​សន្តិភាព​ដ៏​យូរអង្វែង​ទៅ​មុខ​ទៀត ។

លោក​បន្ថែម​ថា​ផ្លាស់​ប្តូរ​ពី​ភាព​ក្រីក្រ​ទៅ​រក​ការ​អភិ​វ​ឌ្ឈ​ន៏ រីក​ចំរើន​ឲ្យ​លើស​សព្វថ្ងៃ​ទៀត ។  ពី​មាន​ដូច​សព្វថ្ងៃ ទៅ​មាន​ជាង​សព្វថ្ងៃ​ច្រើន​ដង​ទៀត ។​ពី​ប្រទេស​ក្រីក្រ​ទៅ​ជា​ប្រទេស​អភិ​វ​ឌ្ឈ​ន៍ រីក​ចំរើន​រុងរឿង​ដូច​អារ្យ​ប្រទេស​លើ​ពិភពលោក នានា ។​នោះ​យើង​នឹង​មាន​សុភមង្គល​គ្រប់​ៗ​គ្រួសារ ទូ​ទាំង​ប្រទេស​ជា​មិន​ខាន ។  នេះ​បាន​ហៅ​ថា​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​មែនទែន !!​។

​ការ​ចំអក​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​នេះ​ធ្វើ​ឡើង​បន្ទាប់​លោក កឹ​ម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​លើក​ឡើង​ថា​ខ្ញុំ​សូម​កោតសរសើរ ដែល​ថ្នាក់ដឹកនាំ​យើង ចេះ​អត់ធ្មត់ ហើយ​ព្យាយាម​ធ្វើ​បាន​សម្រេច​ជោគជ័យ​មួយ​ជំ​ហ៊ាន​ធំ​ហើយ ក្នុង “​ដំណើរ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​” ដូច​ជា​៖ ការ​ចូលរួម​រៀបចំ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ការ​រៀបចំ​បញ្ជី​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ៕