ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆក់​ត្រី​ខុស​បច្ចេកទេស​ឆក់​ខ្លួន​ឯងស្លា​.​ប់​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​មានមុខ​របរ​ឆក់​ត្រី​ល្មើសច្បាប់ ទំនង​ឆក់​ខុស​បច្ចេកទេស បែរជា​ឆក់​ខ្លួនឯង​ស្លា​.​ប់ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ វិច្ឆិកា នៅ​តំបន់​ទន្លេសាប ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​មានមុខ​របរ​ឆក់​ត្រី​ល្មើសច្បាប់ ទំនង​ឆក់​ខុស​បច្ចេកទេស បែរជា​ឆក់​ខ្លួនឯង​ស្លា​.​ប់ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ វិច្ឆិកា នៅ​តំបន់​ទន្លេសាប ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ។ បុរស​នោះ​ឈ្មោះ សែ​ម សុ​ភ័​ក្រ អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុង​ភូមិ ឃុំ​ខាងលើ ។ គាត់​បាន​ស្លា​.​ប់​ដោយសារ​ឧ​បករ​ណ៏​ឆក់​ត្រី​របស់​ខ្លួន​ឆក់​ពេល​គាត់​កំពុង​ដើរ​ឆក់​ត្រី​ម្នាក់ឯង ។ នេះ​បើ​តាម​ការ​អះអាង​របស់​ភរិយា​គាត់ ដែល​សមត្ថកិច្ច​បាន​ស្រង់​សំដី ។

លោក ម៉ៃ ធី នាយ​ប៉ុ​ស្ដ៏​រដ្ឋបាល​ឃុំ​កោះ​ជី​វាំង បាន​ប្រាប់​ថា ឈ្មោះ សែ​ម សុ​ភ័​ក្រ បាន​ស្លា​.​ប់​នៅ​កន្លែង​ឆក់​ត្រី ហើយ​ត្រូវ​ក្រុម​គ្រួសារ​គាត់​ដឹក​មក​ផ្ទះ​វិញ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង ។ លោក​ថា បើ​តាម​ការ​បំភ្លឺ​ពី​ភរិយា​គាត់ ជន​រង​គ្រោះ​បាន​ទៅ​ឆក់​ត្រី​ម្នាក់ឯង ស្រាប់តែ​ឆក់​ខ្លួនឯង​ស្លា​.​ប់​។ បើ​តាម​ការ​ពិនិត្យ​«​អាំង​វិច​ទ័​រ​»​ឆក់​ត្រី​របស់​គាត់​មាន​ស្នាម​ផ្ទុះ​ឆេះ​រោល​ខ្មៅ ទើប​ឆ្លង​ចរន្ត​ខណៈ​ត្រូវ​ទឹក​ផង ទើប​ឆក់​ខ្លួនឯង​បែប​នេះ​។

បើ​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បទល្មើស​«​ឆក់​»​ត្រី​នេះ បាន​និង​កំពុង​កើត​មាន​ពាសពេញ​តំបន់​ទន្លេសាប ។ ជនល្មើស​បាន​ប្រើប្រាស់​ទូក ឬ​កាណូត​ស្មាច់​ជា​មធ្យោបាយ​សម្រាប់​ជិះ​ឆក់​ត្រី​នៅ​តាម​តំបន់​នានា ។ មិនតែប៉ុណ្ណោះ បើ​តាម​ប្រភព​ព័ត៌មាន ជនល្មើស​ខ្លះ​បាន​ប្រើប្រាស់​ឧប​ករណ៍​​ខ្នាត​ធំ​បំពាក់​លើ​ទូក​ឆក់​តែ​ម្ដង ។ បច្ចុប្បន្ន បទល្មើស​ដែល​ជន​ទុច្ចរិត​កំពុង​ប្រព្រឹត្ត​ខ្លាំង​បំផុត​នៅ​តំបន់​ទន្លេសាប គឺ​ការ​ប្រើ​ឧបករណ៍​ឆក់ និង​ស្បៃ​មុង​ក្រឡា​ញឹក (​បរ​ណ​រ៉ាវ​) ។

អត្ថបទសរសេរ ដោយ