ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​សាច់​សខ្ចី​ដើរ​លេង​ជាមួយ​សង្សារ​ត្រូវ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​សង្សារ​ដើរ​លេង រួច​ក៏​បាន​ជិះ​ម៉ូតូ​ប៉ះពាល់​ជាមួយ​ម៉ូតូ​ក្មេង​ទំនើង​ធ្វើ​ឲ្យ​ក្មេង​ទំនើង​ខឹង​ជិះ​ដេញ​តាម​វាយ​ក៏​ជិះ​រត់គេច​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ​ដួល​ម៉ូតូ​អូស​ជាង​១០០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លា.ប់​នារី​ជា​សង្សារ និង​បុរស​ជា​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោង​២​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៉ី ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​សង្សារ​ដើរ​លេង រួច​ក៏​បាន​ជិះ​ម៉ូតូ​ប៉ះពាល់​ជាមួយ​ម៉ូតូ​ក្មេង​ទំនើង​ធ្វើ​ឲ្យ​ក្មេង​ទំនើង​ខឹង​ជិះ​ដេញ​តាម​វាយ​ក៏​ជិះ​រត់គេច​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ​ដួល​ម៉ូតូ​អូស​ជាង​១០០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​នារី​ជា​សង្សារ និង​បុរស​ជា​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោង​២​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧  ខែមេសា  ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៉ី ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​មានឈ្មោះ ជា ស្រី​និ​ច អាយុ​២១​ឆ្នាំ ជា​កម្មការិនី​កាត់ដេរ ស្នាក់​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង ជា​អ្នក​ជិះ​ពីក្រោយ ។ ចំណែក​បុរស​ជា​សង្សារ​ឈ្មោះ រូ អាយុ​២៧​ឆ្នាំ ស្នាក់​ក្បែរ​គ្នា មានស្រុក​កំណើត ស្រុក​សំរោង ខេត្តតាកែវ ជា​អ្នក​បើក​ម៉ូតូ​ឡេ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FE-7479 ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡេ​ត ពណ៌​ស ជិះ​គ្នា​២​នាក់​សង្សារ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៉ី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​ផ្លូវកែង​នឹង​ផ្លូវ​២០០៧ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក Zoomer-X ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​ក្មេង​ទំនើង​ចំនួន​បី​នាក់ ធ្វើ​ដំណើរ​ចេញ​មក​ពី​ផ្លូវ​២០០៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​ភាគី​ខាង​ក្មេង​ទំនើង​បាន​យក​ជើង​ធាក់​ទៅ​លើ​ម៉ូតូ​ជន​រង​គ្រោះ និង​វាយ​ទៅ​លើ​បុរស​ដែល​បើកបរ​ម៉ូតូ​តែ​មិន​ត្រូវ តែ​ជន​រង​គ្រោះ​មិន​បាន​តបត​ជាមួយ​ក្មេង​ទំនើង​នោះ​ទេ រួច​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បន្ត​ទៀត​ជា​ធម្មតា ភ្លាម​ៗ​នោះ​ភាគី​ក្មេង​ទំនើង​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​បំណង​វាយ​បន្ថែម​ទៀត​ធ្វើ​ឲ្យ​ជន​រង​គ្រោះភ័យ​ពេក​ខំប្រឹង​បន្ថែម​ល្បឿន​ដើម្បី​រត់គេច​ឱ្យ​ផុត​ពី​ក្មេង​ទំនើង​ទាំងនោះ តែ​ជា​អកុសល​ជ្រុល​ចង្កូត​ទៅ​បុក​រនាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ម៉ូតូ​ដួល​អូស​ជាង​១០០​ម៉ែត្រ​ធ្វើ​ឲ្យ​បែក​កាទែរ​ម៉ាស៊ីន​ម៉ូតូ រីឯ​បុរស​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ ចំណែក​នារី​ដែល​រួម​ដំណើរ​ពីក្រោយ​បាន​ដួល​បោក​ក្បាល​ទៅ​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម ។

ក្រោយ​ពេល​កើតហេតុ​បុរស​ដែល​ជា​អ្នក​បើក​ម៉ូតូ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង​ចាំ​ឱ្យ​សាច់ញាតិ​មក​ទទួលយក​ត្រលប់​ទៅ​វិញ ដោយឡែក​សព​នារី​ខាងលើ​ត្រូវ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕