ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ភ្លៀងអត់ខ្យល់ផង ​ដួលទាំង​ប្ញសត្រូវ​​អ្នកជិះ​ម៉ូតូ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដើម​ក្ងោក​មួយ​ដើម​បាន​បាក់​​​ទាំង​ប្ញ​សកាត់​ទទឹង​ផ្លូវ បណ្តាល​ឱ្យត្រូវ​​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​​ដួល​បែក​មុខមាត់ កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៦ មេ​សា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​​​​មិត្តភាព ខណ្ឌ​៧​មក​រា ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​​​ទេ ត្រូវ​បាន​មិត្តភក្តិ​ជួយ​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ​ភ្លាមៗ ។ ចំណែក​ម៉ូតូ​វិញ ​បាន​រង​ការ​ខូចខាត​អស់​មួយ​កំណាត់​ខាង​មុខ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​នោះ គឺ​មេឃ​មិន​មាន​ភ្លៀងធ្លាក់ទេ ​និង​ក៏មិនមាន​​ខ្យល់ដែរ។ ស្រាប់តែ​ ដើម​ក្ងោក​នោះ​បាន​ដួល​បាក់​​ទាំង​ប្ញ​ស កាត់​ទទឹង​ផ្លូវ​តែ​ម្តង តែ​សំណាងល្អ​​​ដែរ ពេល​នោះ ​មិនសូវ​មាន​អ្នកដំណើរ​ច្រើន ។

​ក្រោយ​ពេល​កើតហេតុ គេ​មិនឃើញ​អាជ្ញាធរ​មូលដ្ឋាន ​ចុះ​មកអន្តរាគមន៍នោះទេ ​គឺ​ទុក​បែប​នេះរហូត​ដល់​ព្រឹក​ ។