ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករធម្មជាតិ ចិត្តអាក្រក់ពេកហើយ​

6 ឆ្នាំ មុន

ខេត្តកំពត ៖ បុរស​ម្នាក់​កំពុង​តែ​អង្គុយ​ក្នុង​រោង​បាយជ្រកភ្លៀង ស្រាប់តែ​​រន្ទះ​មក​បា.ញ់​ចំ បណ្តាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗ បង្ក​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ មេ​សា ខណៈ​​​កំពុង​តែ​ធ្លាក់​ភ្លៀងនោះ ។

ខេត្តកំពត ៖ បុរស​ម្នាក់​កំពុង​តែ​អង្គុយ​ក្នុង​រោង​បាយជ្រកភ្លៀង ស្រាប់តែ​​រន្ទះ​មក​បាញ់​ចំ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ បង្ក​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ មេ​សា ខណៈ​​​កំពុង​តែ​ធ្លាក់​ភ្លៀងនោះ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​អ៊ុ​ក ឆែប អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​មន្ត្រី ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយ​​​មាស ខេត្តកំពត ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ មេឃ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង ដោយ​ជន​រង​គ្រោះ​ឃើញ​បែប​នេះ ក៏​ចូល​ទៅ​ជ្រក​ក្នុង​រោង​បាយ ។ មួយ​សន្ទុះ ក៏​មាន​ផ្លេកបន្ទោរ​ព្រាក​ៗ ហើយ​មាន​រន្ទះ​មក​បាញ់​ផាំង​ចំ​ជន​រង​គ្រោះ​ដេក​ដួល​ស្លាប់​តែ​ម្តង ។ ពេល​នោះ ក្រុម​គ្រួសារ​បាន​ផ្អើលរ​ត់​ទៅ​មើល ដើម្បី​ជួយ​សង្គ្រោះ តែ​គាត់​បាន​ស្លាប់​ទៅ​ហើយ ក្រោម​សំឡេង​ស្រែកយំ​យ៉ាង​ទ្រហឹង​ ។