ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ប្រេង​របស់​អា​មេ​រិ​ក​មាន​បញ្ហា​ធំ​1​គឺ​ប្រជាជន​មិន​ទិញ

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ប្រេងឥន្ធនៈ​កំពុង​តែ​បង្កក្ដី​ព្រួយបារម្ភ​ថា​ទីផ្សារ​ប្រេង នឹង​មិន​អាច​រួច​ផុត​ពី​ភាព​អន់​ថយ​ឡើយ ។

តម្រូវការ​ប្រេងឥន្ធនៈ​នៅ​សហរដ្ឋអាមេរិក​បាន​កើន

សហរដ្ឋអាមេរិក ៖ ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ប្រេងឥន្ធនៈ​កំពុង​តែ​បង្កក្ដី​ព្រួយបារម្ភ​ថា​ទីផ្សារ​ប្រេង នឹង​មិន​អាច​រួច​ផុត​ពី​ភាព​អន់​ថយ​ឡើយ ។

តម្រូវការ​ប្រេងឥន្ធនៈ​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​វិញ​តាំងពី​ខែមករា ប៉ុន្តែ​នៅ​តែ​បន្ត​ទាប​ជាង​កម្រិត​ក្នុង​ឆ្នាំ​២០១៦ ។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ អ្នកវិភាគ​ព្រួយបារម្ភ​ថា ការ​ប្រើប្រាស់​ទាប នឹង​បង្ក​ឲ្យ​ប្រេងឥន្ធនៈ​ដែល​ស្តុក​ទុក​កាន់តែ​ច្រើន​ឡើង​ៗ ហើយ​ចុង​ក្រោយ​ធ្វើ​ឲ្យ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ និង​តម្លៃ​ប្រេង ។

លោក Tom Kloza ប្រធាន​ផ្នែក​វិភាគ​ថាមពល​ក្នុង​ក្រុមហ៊ុន Oil Price Information Service បាន​និយាយ​ថា ៖« ប្រសិនបើ​តម្លៃ​ប្រេងឥន្ធនៈ​ធ្លាក់​ចុះ នោះ​វា​នឹង​បង្ក​ជា​ការ​ប៉ះពាល់​ដល់ទី​ផ្សារ​ប្រេង​ឆៅ​ទាំងស្រុង » ។

យោង​ទៅ​តាម​លោក​Andy Lipow ប្រធាន​ក្រុមហ៊ុន Lipow Oil Associates បាន​និយាយ​ថា វា​ជា​មុខសញ្ញា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ អ្នក​ដំណើរការ​ស្ថានីយប្រេងឥន្ធនៈ​ទូ​ទាំង​ប្រទេស​បាន​រាយការណ៍​មក​ក្នុង​អំឡុង​សន្និសីទ​កន្លង​មក​ថា ការ​លក់​របស់​ពួក​គេ​បាន​ធ្លាក់​ចុះ​ពី​១,៥​ទៅ​២%​ក្នុងឆ្នាំនេះ ។

លោក​ព្រួយបារម្ភ​ថា និន្នាការ​នេះ​នឹង​បន្ត​សម្រាប់​ការ​លក់​ក្នុង​ឆ្នាំ​២០១៧​នេះ ។ តម្រូវការ​នឹង​កើនឡើង​ក្នុង​រដូវក្ដៅ ជា​រដូវ​ដែល​មនុស្ស​ចូល​ចិត្ត​ជិះ​យានយន្ត​ធ្វើ​ដំណើរ​កម្សាន្ដ ប៉ុន្តែ​លោក​មើលឃើញ​ថា​ប្រេងឥន្ធនៈ​ដែល​ស្តុក​ទុក​នោះ មាន​កម្រិត​ខ្ពស់​ពេក ។

វា​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​កែ​ច្នៃ​ប្រេង​ហើយ​អាច​បង្ក​ឲ្យ​ពួក​គេ​កាត់​បន្ថយ​សកម្មភាព​កែ​ច្នៃ​ក្នុង​ចុងឆ្នាំ​នេះ​ផង​ដែរ ធ្វើ​ឲ្យ​ប្រេង​ឆៅ​ដែល​ស្តុក​ទុក​មាន​កាន់តែ​ច្រើន​ឡើង ។

តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​ប្រមាណ​៨%​ក្នុងឆ្នាំនេះ ព្រោះតែ​សហរដ្ឋអាមេរិក​បាន​បង្កើន​ចំនួន​ផលិតកម្ម​ដោយសារ​ការ​លក់​ទៅ​វិញ​មានការ​អន់​ថយ និង​មានការ​គិត​ថា អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង​(OPEC) និង​ប្រទេស​ផលិត​ប្រេង​ផ្សេង​ទៀត នឹង​បន្ត​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ផលិតកម្ម​៦​ខែ​ទៅ​មុខ​បន្ត ។

លោក John Kilduff សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Again Capital ជឿជាក់​ថា តម្លៃ​ប្រេង​អាច​នឹង​ធ្លាក់​ចុះ​បន្ថែម​មក​ត្រឹម​៤២​ដុល្លារ​ក្នុង​មួយ​ធុង ៕