ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អា​មេ​រិ​ក​ចាប់ផ្តើម​ធ្វើការ​លើ​វិស័យ​ថាមពលក្នុង​ប្រទេស​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​លំដាប់​ពិភពលោក G.E Power ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ប្រកាស​កិច្ចព្រមព្រៀង​រោងចក្រ​ថាមពល​នៅ​កម្ពុជា ជា​លើក​ដំបូង តាម​រយៈ​ភាព​ជា​ដៃគូ​សហការ​ផ្នែក​ឌី​ជី​ថ​ល ដើម្បី​ជួយ​បំពេញ​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​លំដាប់​ពិភពលោក G.E Power ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ប្រកាស​កិច្ចព្រមព្រៀង​រោងចក្រ​ថាមពល​នៅ​កម្ពុជា ជា​លើក​ដំបូង តាម​រយៈ​ភាព​ជា​ដៃគូ​សហការ​ផ្នែក​ឌី​ជី​ថ​ល ដើម្បី​ជួយ​បំពេញ​កំណើន​តម្រូវការ​ថាមពល​ក្នុង​ប្រទេស​នេះ ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធ្វើ​ឡើង​រវាង​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រុមហ៊ុន G.E ដើម្បី​ដំឡើង​ប្រព័ន្ធ​គ្រប់គ្រង​ការ​បំ​ភាយ Continuous Emission Monitoring System សម្រាប់​តាមដាន និង​វិភាគ​កម្រិត​ថាមពល​បំ​ភាយ​ក្នុង​រោងចក្រ​ទូ​ទាំង​ប្រទេស ហើយ​ក្រុមហ៊ុន G.E Power និង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន Toshiba Plant System & Services Corporation ដើម្បី​ផ្គត់ផ្គង់​ឧបករណ៍​សំខាន់​ៗ​ដល់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ខេត្ត​ព្រះ​សីហ​នុ ។

លោក វិក​ទ័​រ ចូ​ណា អគ្គនាយក​ក្រសួង​រ៉ែ និង​ថាមពល ត្រូវ​បាន​ដកស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា រោងចក្រ​ថ្មី​នៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ជួយ​ប្រទេស​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ជា​អាទិភាព​ខ្ពស់ ដើម្បី​បង្កើត​សមត្ថភាព និង​សុវត្ថិភាព​ថាមពល​កាន់តែ​ប្រសើរ គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជនបទ និង​ផែនការ​កំណើន​សេដ្ឋកិច្ចជាតិ ។ ជាមួយ​ការ​បំពាក់​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់​ក្រុមហ៊ុន G.E គម្រោង​នេះ​នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់​ដល់​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​នៅ​កម្ពុជា ។

លោក Satoshi Sanada ប្រធាន​គម្រោង​នៃ​ក្រុមហ៊ុន Toshiba Plant System &Services Corporation ថ្លែង​ថា យើង​បាន​ជ្រើសរើស​កញ្ចប់​សេវា​រួម​បញ្ចូល​គ្នា ដែល​ពួក​គាត់​ផ្តល់​យ៉ាង​ស័ក្តិសម​បំផុត​សម្រាប់​ប្រតិបត្តិការ​ជាក់លាក់ មាន​ប្រសិទ្ធភាព តម្រូវការ​បរិស្ថាន និង​ការ​ទាមទារ​របស់​រោងចក្រ​ថាមពល CEL2 ថ្មី ។ ជាមួយ​បទ​ពិសោធន៍​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក​របស់​ក្រុមហ៊ុន G.E និង​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​ថាមពល នឹង​នាំ​មក​នូវ​គុណ​តម្លៃបន្ថែម​ដែល​រកបាន​ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ ។

ប្រធាន និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន G.E​ប្រចាំ​តំបន់​អាស៊ាន លោក Wouter Van Werch មាន​ប្រសាសន៍​ថា ប្រព័ន្ធ​ថ្មី​នេះ​បាន​ផ្តល់​ជូន​ដោយ​ក្រុមហ៊ុន G.E ជា​ផ្នែក​មួយ​នៃ Steam Digital Suite របស់​យើង នឹង​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រួតពិនិត្យ វិភាគ​ទិន្នន័យ​បំ​ភាយ​ដែល​បាន​មក​ពី​ប្រភព​ផ្សេង​ៗ ហើយ​ដើម្បី​គ្រប់គ្រង​ប្រភព​ពាក់ព័ន្ធ​ទាំងនេះ​សម្រេច​បាន​នូវ​ដំណើរការ​ល្អ​ប្រសើរ បង្កើន​ទំនុកចិត្ត និង​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ​ដើម្បី​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​ផល​ប៉ះពាល់​បរិស្ថាន​នៅ​មាន​កម្រិត​ទាប ។

លោក​បន្ត​ថា ៖ « វា​ជា​ប្រព័ន្ធ​ដ៏​អស្ចារ្យ​មួយ ជាមួយ​កា​រវិ​វត្ត​គ្មាន​ដែន​កំណត់​ចំពោះ​ការ​បំ​ភាយ​របស់​ឧស្សាហកម្ម​គ្រប់​ប្រភេទ ដែល​នឹង​ជួយ​អភិវឌ្ឍន៍​ប្រទេស ខណៈ​រក្សា​បាន​នូវ​ទស្សនៈ​ដ៏​រឹង​មាំ​ទៅ​លើ​របៀបវារៈ​បរិស្ថាន » ។

ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ មាន​ប្រសាសន៍​ថា យោង​តាម​ផែនការអភិវឌ្ឍន៍​ថាមពល ប្រទេស​កម្ពុជា​កំពុង​ស្វែងរក​ការ​បង្កើន​សមត្ថភាព​បន្ថែម​នៅ​ទសវត្សរ៍​ក្រោយ​នេះ ហើយ​យើង​កំពុង​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន​ផ្សេង​ៗ​ដូច​ជា G.E នៅ​ក្នុង​វិស័យ​ចំហាយ​ទឹក ដើម្បី​ជួយ​យើង​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​នេះ ។

លោក​បន្ត​ថា ៖ « ធ្យូងថ្ម​នៅ​តែ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​រលាយ​ថាមពល​របស់​ប្រទេស​កម្ពុ​ជានា​ពេល​អនាគត ហើយ​យើង​ចង់​ឲ្យ​ក្រុមហ៊ុន G.E នាំ​មក​នូវ​អ្នកជំនាញ​របស់​ខ្លួន​ដើម្បី​បម្រើ​ក្នុង​វិស័យ​នេះ​ផង​ដែរ » ៕