ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ពក​.​ក បើ​មិន​ព្យាបាល​ត្រឹមត្រូវ​អាច​បណ្តាល​ឱ្យ​ស្លា.ប់

6 ឆ្នាំ មុន

ពក​.​ក​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​បណ្តាល​មក​ពី​កង្វះ​ជាត​អីុ​យ៉ូ​ដ ។ ជំងឺ​នេះ​ស្តែង​ឱ្យ​ដឹង និង​ពិនិត្យ​ឃើញ​ផ្ទាល់​ភ្នែក ក៏​ប៉ុន្តែ​អាច​បណ្តាល​មក​ពី​ជំងឺមហារីក​ផង​ដែរ ដូច្នេះ​ហើយ​រាល់ពេល​ដែល​មាន​បញ្ហា​ពក​កកើត​ឡើង គឺ​

ពក​.​ក​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​បណ្តាល​មក​ពី​កង្វះ​ជាត​អីុ​យ៉ូ​ដ ។ ជំងឺ​នេះ​ស្តែង​ឱ្យ​ដឹង និង​ពិនិត្យ​ឃើញ​ផ្ទាល់​ភ្នែក ក៏​ប៉ុន្តែ​អាច​បណ្តាល​មក​ពី​ជំងឺមហារីក​ផង​ដែរ ដូច្នេះ​ហើយ​រាល់ពេល​ដែល​មាន​បញ្ហា​ពក​កកើត​ឡើង គឺ​ទាមទារ​ឲ្យ​អ្នកជំងឺ​ពិនិត្យ​រក​មូលហេតុ​ឲ្យ​បាន​ត្រឹមត្រូវ ។

លោក​វេជ្ជបណ្ឌិត​អ៊ុ​ង នរិន្ទ អនុប្រធាន​ផ្នែក​ត្រចៀក ច្រមុះ​បំពង​ក E3(​អគារ​ទី​៣) នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង និង​ជា​សមាជិកសមាគម ត្រចៀក​ច្រមុះ បំពង់ក ក្បាល​កម្ពុជា រៀបរាប់​ប្រាប់​កោះសន្តិ​ភាព​​ឲ្យ​ដឹង​ថា ជំងឺ​ពក​.​ក គឺជា​ការ​រីក​ធំ​ឡើង​នៃ​ក្រ​ពេញទី​រ៉ូ​អីុ​ដ ហើយ​ក្រ​ពេញទី​រ៉ូ​អុ​ី​ដ​នេះ​មានមុខ​ងារ​សំខាន់​ដូច​ជា ធ្វើ​ឲ្យ​មានការ​រីក​ធំធាត់​ទាំង​ឆ្អឹង និង​សតិបញ្ញា ជួយ​បំបែក​ខ្លាញ់​(​បំផ្លាញ​ខ្លាញ់​) និង​ជួយ​បញ្ចេញ​អ៊័​រ​ម៉ូ​ន​ធ្វើ​ឲ្យ​បេះដូង​ដើរ​លឿន​ជាដើម ។ បើសិនជា​ក្រពេញ​នេះ​មានការ​រីក​ធំ​ខ្លាំង​ដែល​យើង​ហៅ​ថា​ជំងឺពកក អាច​នឹង​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដូច​ជា​៖

-​ពិបាក​លេប​អាហារ ។
-​ពិបាក​បញ្ចេញ​សំឡេង ។
-​ពិបាក​ដកដង្ហើម ។
-​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​បេះដូង ។
-​ប៉ះពាល់​ផ្នែក​អារម្មណ៍ ។
-​ប៉ះពាល់​ដល់​មុខងារ​សរសៃប្រសាទ ។
 -​ធ្វើ​ឲ្យ​មាន​បញ្ហា​ពុក​ឆ្អឹង ។
-​ធ្វើ​ឲ្យ​គ្រាប់ភ្នែក​រីក​ធំ ឬ​ក្រហម និង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ស្បែក​ជាដើម ។

លោក​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ជំងឺ​ពក​.​ក​មាន​២​ប្រភេទ គឺ​ពក​ក​ធម្មតា និង​ព​កក​ដោយសារ តែ​ជំងឺមហារីក ។ ជា​ការណ៍​ពិត​ជំងឺពកក​នេះ​អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​បាន បើសិនជា​ពុំ​បាន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ជំងឺពកក​ដែល​បណ្តាល​មក​ពី​ជំងឺមហារីក ។ ជំងឺពកក​ធម្មតា​អាច​ព្យាបាល​ជា​សះស្បើយ​បាន​មួយ​រយ​ភាគរយ បើ​ការ​ព្យាបាល​ធ្វើ​ឡើងជា​មួយ​គ្រូពេទ្យ​ជំនាញ និង​ត្រឹម​ត្រូវ​តាម​ក្បួនខ្នាត​។ ដូចដែល​លោក​អ្នកមួយ​ចំនួន​បានដឹង​ហើយ​ថា ជំងឺ​ពក​.​ក​បណ្តាល​មក​ពី​ការ​កង្វះ​ជាតិ​អុ​ី​យ៉ូ​ដ ។ អុ​ី​យ៉ូ​ដ គឺជា​ជាតិ​រ៉ែ​ខ​និក​មួយ​ប្រភេទ ដែល​មាន​សារសំខាន់ ក្នុង​កា​រវិ​វ​ឌ្ឍ​ទាំង​ការ​លូតលាស់​ផ្នែក​សរីរាង្គ និង​សតិបញ្ញា​របស់​មនុស្ស ។ កង្វះ​ជាតិ​អុ​ី​យូ​ដ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​មនុស្ស​ទាំង​ក្មេង​ទាំង​ចាស់ រួម​ទាំង​សង្គម​ទាំងមូល​ផង​ដែរ ពិសេស​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​ពក​.​ក​នេះ​តែ​ម្តង​។ ការ​ការពារ​បញ្ហា​កង្វះ​ជាតិ​អុ​ី​យ៉ូ​ដ ដោយ​បង្កើន​ការ​បរិភោគ​ចំណីអាហារ ដែល​សម្បូរ​ជាតិ​អុ​ី​យ៉ូ​ដ​ទាំង​ចំណីអាហារ​ធម្មជាតិ និង​ចំណីអាហារ​ដែល​បាន​ដាក់​លាយ​ប​ញ្ចូ​ជាតិ​អុ​ី​យ៉ូ​ដ​ដូច​ជា នំ​បុ័ង ទឹកត្រី ជា​ពិសេស​អំបិល​អុ​ី​យ៉ូ​ដ ដែល​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​សុខភាព និង​សុខុមាលភាព​យូរអង្វែង ៕