ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ថ្មី​ក្នុង​សម័យ​ខ្មែរក្រហម​លក់​អាហារ​សម្រាប់​មន្ត្រី​ទូត

6 ឆ្នាំ មុន

ទស្សនាវដ្តី​«​ស្វែងរក​ការ​ពិត​»​ពិពណ៌នា​ថា ផ្សារ​ធំ​ថ្មី​រចនា​ប្លង់ និង​សាងសង់​ដោយ​ស្ថាបត្យករ​ជាតិ​បារាំង​នៅ​ឆ្នាំ​១៩៣៧ ក្នុង អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង​។ អំឡុង​ពេល​នោះ​ផ្សារ​ធំ​ថ្មី គឺជា​ផ្សារ​ដ៏​ធំ​

ទស្សនាវដ្តី​«​ស្វែងរក​ការ​ពិត​»​ពិពណ៌នា​ថា ផ្សារ​ធំ​ថ្មី​រចនា​ប្លង់ និង​សាងសង់​ដោយ​ស្ថាបត្យករ​ជាតិ​បារាំង​នៅ​ឆ្នាំ​១៩៣៧ ក្នុង អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង​។ អំឡុង​ពេល​នោះ​ផ្សារ​ធំ​ថ្មី គឺជា​ផ្សារ​ដ៏​ធំ​បំផុត​មួយ​ក្នុង​ចំណោម​ផ្សារ​ទាំងឡាយ​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​។ ដោយ​រចនា​លំនាំ​តាម​ផ្សារ​មួយ​នៅ​ប្រទេស​បារាំង ផ្សារ​ធំ​ថ្មី​តែងតែ​បំពេញ​មុខងារ​របស់​ខ្លួន​ជា​ផ្សារ​លក់ដូរ​ពហុ​ទំនិញ​ជា​រៀង​រហូត​មក​សម្រាប់​សាធារណជន​ទូទៅ លើកលែងតែ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​ប៉ុណ្ណោះ ដោយពេល​នោះ​ផ្សារ​ធំ​ថ្មី​បាន​បើក​លក់​ម្ហូបអាហារ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​តូច​សម្រាប់​បម្រើ​ដល់​មន្ត្រី​ទូត​បរទេស​ប្រចាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​កម្មាភិបាលជាន់ខ្ពស់​តែ​ប៉ុណ្ណោះ ។

សព្វថ្ងៃ​ផ្សារ​ធំ​ថ្មី​គឺជា​អគារ​ប្រវត្តិសាស្ត្រ និង​ជាទី​តាំង​ទាក់ទាញ​ទេសចរ​មួយ​នៅ​រាជធានី​ភ្នំពេញ ។ សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ពី​រូបភាព​នៃ​ផ្សា​ធំ​ថ្មី​ក្នុង​សម័យកាល​បួន​ផ្សេង​គ្នា​៖

១-​ផ្សារ​ធំ​ថ្មី​កាលពី​អំឡុង​សម័យ​ទសវត្សរ៍​ឆ្នាំ​៦០ ឬ​៧០ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​បរទេស​ជាន់ខ្ពស់​មក​ប្រទេស​កម្ពុជា ។
២-​ផ្សារ​ធំ​ថ្មី​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​។ កាលនោះ​ផ្សារ​ធំ​ថ្មី​ត្រូវ​បាន​បិទទ្វារ​លែង​មានការ​លក់ដូរ​សម្រាប់​ប្រជាជន​ធម្មតា ប៉ុន្តែ​ផ្សារ​ថ្មី​ត្រូវ​ខ្មែរក្រហម​ប្រែ​ក្លាយទៅជា​ផ្សារ ពិសេស​មួយ​ដែល​បើក​លក់​ម្ហូបអាហារ​សម្រាប់​មន្ត្រី​ស្ថានទូត​បរទេស​ដោយ​ប្រើប្រាស់​រូបិយ​វត្ថុ​ដុល្លារ​របស់​សហរដ្ឋ​អាម៉េរិក ។ កម្មាភិបាល​ខ្មែរក្រហម​បាន​ដាំ​ដើម​ដូង​ជុំវិញ​ផ្សារ ។

៣-​ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួល​រលំ ទាហាន និង​កម្មាភិបាល​របស់​របប​សាធារណរដ្ឋ​ប្រជា មា​និ​ត​កម្ពុជា​បាន​ខិតខំ​បោសសំអាត​ផ្សារ​ថ្មី​ឡើង​វិញ រួម​ទាំង​កាប់​ដើម​ដូង​ដែល​ខ្មែរក្រហម​បាន​ដាំ​ផង ។

៤-​ផ្សារ​ថ្មី​ក្នុង​ខែសីហា ឆ្នាំ​២០១៣ ៕