ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​2​នាក់​ការពារ​កញ្ញា ​ហេង កែវ​នី​តា ដែល​គេ​ចោទ​ជា​ស្រីលក់ខ្លួន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​ព័ត៌មាន​ខ្ទរខ្ទារ​ដែល​បាចសាច​ក្នុង​ស្រទាប់​មហាជន​ជុំវិញ​ការ​ចោទប្រកាន់​ទៅ​លើ​តារា​សម្តែង និង​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន​កញ្ញា ហេង កែវ​នី​តា ថា ជា​ស្រីលក់ខ្លួន​នោះ ត្រូវ​តារា​២​នាក់​

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​ព័ត៌មាន​ខ្ទរខ្ទារ​ដែល​បាចសាច​ក្នុង​ស្រទាប់​មហាជន​ជុំវិញ​ការ​ចោទប្រកាន់​ទៅ​លើ​តារា​សម្តែង និង​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន​កញ្ញា ហេង កែវ​នី​តា ថា ជា​ស្រីលក់ខ្លួន​នោះ ត្រូវ​តារា​២​នាក់​ការពារ​ចំពោះ​ភាព​ស្អាតស្អំ​របស់​នាង ។

តារាចម្រៀង​កញ្ញា​សុ​ភ័​ក្រ កុស​ម៉ា បាន​បញ្ចេញ​សារ​ខ្លី​មួយ​ពាក់ព័ន្ធ​រឿងរ៉ាវ​ថា «​ចេះ​តែ​ចោទ​ហើយ អ្នក​ណា​មិនដឹង​ទេ តែ​សម្រាប់​គាត់​មួយ​គឺ​អត់​ជឿ​ហ្មង គាត់​ស្អាត ចរិត​រួសរាយ​រាក់ទាក់ មិន​ឫ មិន​និយាយ​មើលងាយ​គេ និយាយ​រួម​គាត់​គឺជា​មនុស្ស​ល្អ គួរ​ឱ្យ​គោរព ។ សម្រាប់​ខ្ញុំ​ស្រលាញ់ សំខាន់​គាត់​ស្អាត​» ។

ដោយឡែក​តារា​សម្តែង​លោក​អុ​ឹ​ម ជីវ៉ា ក៏​បាន​អះអាង​ថា ការ​ចោទ​បែប​នោះ​មិន​ពិត​ទេ ។ លោក​បាន​ចាត់​ទុក​រឿង​នេះ​ជា​ការ​បង្កើត​ឡើង​ដើម្បី​មួលបង្កាច់ និង​បង្ខូច​កិត្តិយស​របស់​កញ្ញា​ហេង កែវ​នី​តា ប៉ុណ្ណោះ ។

លោក​អឹុ​ម ជីវ៉ា សរសេរ​ថា «​ឱ្យ​តែ​គ្នា​ឡើង​មុខមាត់​បន្តិច​ចាប់ផ្តើម​កាច់​បំបាក់​គ្នា ខ្ញុំ​ស្គាល់​ផា​ន់​ណា ហៅ​ហេង កែវ​នី​តា យូរហើយ​គឺ​តាំងពី​រួមការ​ងារ​ជាមួយ​គ្នា​ក្នុង​ឆ្នាំ​២០០៤ ក្នុង​កម្មវិធី​កុមារ​«​ខ្ញុំ​អាច​ធ្វើ​បាន​» របស់​ទូរទស្សន៍​ប៉ុ​ស្ត​លេខ​៣ ។

នាង​ជា​ក្មេង​ស្រី​ល្អ​រួសរាយ​រាក់ទាក់ ចរិត​ស្លូតបូត​ចេះ​ស្គាល់​ចាស់ទុំ នាង​ពិតជា​ក្មេង​តស៊ូ​ណាស់ ទោះបី​កាលនោះ​ជីវភាព​គ្នា​លំបាក​យ៉ាងណា​ក៏​គ្នា​មិន​បោះបង់​ចោលការ សិក្សា​ឡើយ គ្នា​តស៊ូ​រហូត​មក​ដល់​ដំណាក់កាល​នេះ​ពិតជា​មិនធម្មតា​ឡើយ ! គួរ​ណាស់​តែ​លើក​សរសើរ​គ្នា ។

អ្នក​ដែល​ចោទ​នាង​ថា ស្រីលក់ខ្លួន​គឺជា​មនុស្ស​ដែល​ចំណែក​ពី​ភាព​លេចមុខ​មាត់ ល្បី​របស់​នាង ក្នុង​ចេតនា​បង្អាប់​បង្ខូច​កិត្តិយស​នាង​តែ​ប៉ុណ្ណោះ ។ បើ​ឈប់​បាន​ឈប់​ទៅ ! អ្នក​បង្ខូច​គេ​ក៏​មាន​ម្តាយ​ជា​ស្រី​ដែរ ។ ខ្ញុំ​ឃើញ​អី​ខ្ញុំ​និយាយ​ខ្ញុំ​និយាយ​អ្វី​តែ​ជា​ការ​ពិតតែ​ប៉ុណ្ណោះ​» ។

ដំណឹង​ពី​ការ​ចោទប្រកាន់​លើ​កញ្ញា ហេង កែវ​នី​តា ថា ជា​ស្រីលក់ខ្លួន នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​ក្នុងស្រុក​ជា​បន្តបន្ទាប់ ដោយ​យោង​ទៅ​លើ​ការ​ទម្លាយ​សារ​មួយ​ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​ឲ្យ​ប្រិ​យ​មិត្ត​មួយ​ចំនួន​ជា​អ្នកគាំទ្រ​នាង ។

សារ​មួយ​នេះ​ត្រូវ​គេ​អះអាង​ថា បាន​ចោទប្រកាន់​កញ្ញា ហេង កែវ​នី​តា ថា​ជា​ស្រីខូច​លក់ខ្លួន ដណ្តើម​ប្តី​គេ ក្នុង​នោះ​ថែម​ទាំង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​បាយ័ន​ថែម​ទៀត​ផង ។ សារ​មួយ​នេះ​បាន​បន្ថែម​ថា «​ហេង កែវ​នី​តា បាន​យកមុខ​របរ​លក់​ទឹក​ត្រចៀកកាំ ដើម្បី​បិទ​បាំង​មុខមាត់​ពិត​របស់​នាង​ប៉ុណ្ណោះ ហើយ​បាន​ដាក់​លេខ​តាម​ទូរទស្សន៍​សម្រាប់​អតិថិជន​ងាយស្រួល​ក្នុង​ការ​ទាក់ទង​» ៕